ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លើកដៃវ៉ៃឪពុកម្តាយទៅរួច​ លោកកូន!

3 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្ដាល ៖ កូនប្រុស​ចិត្ត​តិរច្ឆាន គ្រាន់តែ​ម្ដាយ​សួរនាំ​រឿង​ធ្វើ​ឱ្យ​កង់​ដួល​សោះ កូន​រូប​នេះ បាន​ស្ទុះ​ទៅ​យក​ឥដ្ឋប្រហោង វាយប្រហារ​មក​លើ​ម្ដាយ និង​ឪពុក ហេ​ី​យ​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​នៅ​ក្នុងផ្ទះ ។…

ខេត្តកណ្ដាល ៖ កូនប្រុស​ចិត្ត​តិរច្ឆាន គ្រាន់តែ​ម្ដាយ​សួរនាំ​រឿង​ធ្វើ​ឱ្យ​កង់​ដួល​សោះ កូន​រូប​នេះ បាន​ស្ទុះ​ទៅ​យក​ឥដ្ឋប្រហោង វាយប្រហារ​មក​លើ​ម្ដាយ និង​ឪពុក ហេ​ី​យ​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​នៅ​ក្នុងផ្ទះ ។ ទ​ង្វើ​របស់​កូនប្រុស​រូប​នេះ ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​នៅ​វេលា​រសៀល​ថ្ងៃ​ទី​០៣ ខែឧសភា ឆ្នាំ​២០២០ នៅ​ក្នុងភូមិ​ប្រឡាយ ឃុំ​បឹង​ខ្យា​ង ស្រុក​កណ្ដាលស្ទឹង ខេត្តកណ្តាល ។

ជន​រង​គ្រោះ​មាន​ចំនួន​៣​នាក់ ទី​១-​ឈ្មោះ សុ​ឹ​ម ចិន្តា អាយុ​៥១​ឆ្នាំ ជា​ម្ដាយ មាន​ទីលំនៅ​ភូមិ​ប្រឡាយ ឃុំ​បឹង​ខ្យា​ង ស្រុក​កណ្ដាលស្ទឹង ខេត្តកណ្តាល មុខរបរ​កសិករ ទី​២-​ឈ្មោះ ប្រុ​ក សា​រិ​ន ភេទ​ប្រុស អាយុ​៥២​ឆ្នាំ ជា​ឪពុក និង​ទី​៣-​ឈ្មោះ កឹ​ម វ​ណ្ណី ភេទ​ស្រី អាយុ​៦០​ឆ្នាំ ជា​អ្នក​រស់នៅ​ជិតខាង ។ ជនសង្ស័យ​មានឈ្មោះ ដា រ៉ា ភេទ​ប្រុស អាយុ​២១​ឆ្នាំ មានមុខ​របរ​មិន​ពិតប្រាកដ ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ទៀត​ថា នៅ​មុន​ពេល​កើតហេតុ កូនប្រុស​រូប​នេះ ​បាន​ធ្វើ​អោយ​កង់​ដួល​នៅ​មុខ​ផ្ទះ ពេល​​នោះ​​ ជន​រង​គ្រោះជា​ម្តាយ​បាន​សួរនាំ​ពី​រឿង​ដួល​កង់​នោះ ស្រាប់តែ​ស្ទុះ​យក​ដុំឥដ្ឋ​ប្រហោង​វាយ​ក្បាល​ម្ដាយ បណ្តាល​អោយ​ពក​ក្បាល ហើយ​ម្តាយ​បានរ​ត់ទៅ​ពួន​នៅផ្ទះ​អ្នក​ជិតខាង​បាត់​ទៅ ។

បន្ទាប់​មក​ កូនប្រុស​នេះ បាន​យក​ដុំ​ថ្ម​វាយ​ក្បាល​ឪពុក បណ្តាល​អោយ​បែក​ហូរ​ឈាម និង​បាន​វាយ​បំផ្លិច​បំផ្លាញ​ទ្រព្យសម្បត្តិ​ក្នុងផ្ទះ ។ ហាក់ដូចជា​ក្រពុលមុខ ជន​នេះ​បាន​រត់​ចូល​ទៅ​ផ្ទះ​អ្នក​ជិតខាង​ឈ្មោះ សំ សុ​វ​ណ្ណា​រី ដោយ​កាន់​ពូថៅ​ជាប់​នឹង​ដៃ​ទៅ​ជាមួយ​ផង ។ ភ្លាម​នោះ​ ក៏​បាន​ធាក់​ទ្វារ​ដែក​ផ្ទះបាយ បណ្តាល​អោយ​ដាច់​ត្រចៀកទ្វារ​រ​បេ​ី​ក​ត្រូវ​ចំ​មុខ​ម្ចាស់ផ្ទះ ជា​ស្ត្រី​វ័យ​ចំណាស់​ដួល​ផ្ងារ​ក្រោយ​រង​របួស​បែក​មុខ និង​បែក​ក្បាល​ពីក្រោយ​ហូរ​ឈាម ។

ជន​រង​គ្រោះ​ត្រូវ​បាន​ក្រុម​គ្រួសារ ដឹក​យក​ទៅ​ព្យាបាល​នៅ​មណ្ឌល​សុខភាព​បឹង​ខ្យា​ង ។ ក្រោយ​ពី​ទទួល​បាន​ពាក្យបណ្តឹង កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​បឹង​ខ្យា​ង បាន​ចុះ​ដល់​ចំណុច​កើតហេតុ បាន​ធ្វេ​ី​ការ​ឃាត់ខ្លួន​ជន​កំណាច​នេះ បញ្ជូន​មក​កាន់​អធិការដ្ឋាន​នគ​បាល​ស្រុក​ចាត់ការ​តាម​នីតិវិធី ៕​

អត្ថបទសរសេរ ដោយ