ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អភិបាលខេត្ត​កែប ៖ ទឹកសមុទ្រ​នៅ​កែប​មិន​មាន​កម្រិត​ជាតិពុល​នោះ​ទេ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អភិបាលខេត្ត​កែប​បាន​អះអាង​ថា នៅ​ក្នុង​ទឹកសមុទ្រ​នៅ​កែប​មិន​មាន​កម្រិត​ជាតិពុល​នោះ​ទេ ដែល​ចំណុច​នេះ​ធ្វើ​ឲ្យ​អ្នក​ទេ​ចរណ៍​អាច​ទៅ​ងូត​លេង​បាន​សប្បាយ ហើយ​មិន​ប៉ះពាល់​ដល់​សុខភាព​នោះ​ទេ ។ ថ្លែង​ក្នុង​ស​ន្នី​សី​ទ​សារព័ត៌មាន នា​ព្រឹក​ថ្ងៃ​ទី​៥ ខែឧសភា…

រាជធានី​ភ្នំពេញ ៖ អភិបាលខេត្ត​កែប​បាន​អះអាង​ថា នៅ​ក្នុង​ទឹកសមុទ្រ​នៅ​កែប​មិន​មាន​កម្រិត​ជាតិពុល​នោះ​ទេ ដែល​ចំណុច​នេះ​ធ្វើ​ឲ្យ​អ្នក​ទេ​ចរណ៍​អាច​ទៅ​ងូត​លេង​បាន​សប្បាយ ហើយ​មិន​ប៉ះពាល់​ដល់​សុខភាព​នោះ​ទេ ។

ថ្លែង​ក្នុង​ស​ន្នី​សី​ទ​សារព័ត៌មាន នា​ព្រឹក​ថ្ងៃ​ទី​៥ ខែឧសភា ឆ្នាំ​២០២០ លោក កែន ស​ត្ថា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កែប​បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា ៖« ក្នុង​ចំណោម​កោះ​ទាំង​១៣ នៅ​កែប​មិន​មានទឹក​ដែល​មាន​ជាតិពុល​នោះ​ទេ ។ ដែល​ក្នុង​តំបន់​អាស៊ាន​បាន​វាយតម្លៃ​ថា អាកាសធាតុ​ល្អ ខ្យល់​បរិសុទ្ធ​គ្មាន​ជាតិពុល ទឹកសមុទ្រ​កម្រិត​ពុល​គឺ​គ្មាន » ។ លោក​អភិបាល​ក៏​បាន​គូសបញ្ជាក់​ថា បច្ចុប្បន្ន​នេះ​រដ្ឋបាល​ខេត្ត​កែប​មាន​ម៉ាស៊ីន​ជា​ប្រចាំ​សម្រាប់​វាស់​កម្រិត​ខ្យល់ ។ នៅ​ពេល​ខ្យល់ ឬ​ទឹក​មាន​ជាតិពុល​នោះ​ម៉ាស៊ីន​នឹង​ដឹង ដោយនៅ​ខេត្ត​កែប​កម្រិត​ខ្យល់ពុល​នោះ​ទេ ។

លោក​បញ្ជាក់​ថា​៖«​អី​ញ្ចឹ​ង​យើង​បាន​វាស់​កម្រិត​ជាតិពុល​ក្នុង​ទឹក និង​ខ្យល់​ជា​ប្រចាំ ។ ទាំង​អស់នេះ​ជា​ផលិតផល​ទេសចរណ៍ធម្មជាតិ​មួយ​ដែល​កម្ររ​រកបាន​ជា​ពិសេស​នោះ​សួន​ឧ​ស្យា​ន​ជាតិ​នៅ​ក្រោម​តំបន់​រដ្ឋបាល​ខេត្ត ទាំង​រដូវប្រាំង និង​រដូវវស្សា​ខៀវស្រងាត់ ដោយ​មាន​ជីវៈចម្រុះ​ប្រកបដោយ​ធម្មជាតិ ដែល​ជា​សក្តានុពល​សំខាន់​ក្នុង​ការ​ស្រូវ​យក​ខ្យល់អាកាស​បាន​ល្អ​ធ្វើ​ឲ្យ​មាន​អាយុ​យឺនយូរ​» ។

លោក​បន្ត​ថា រដ្ឋបាល​ខេត្ត​កែប​កំពុង​ពិភាក្សា​គម្រោង​រៀបចំ​ផែនការ​ក្នុង​ការ​រៀបចំ​វិស័យ​ទេ​ចរណ៍​ខេត្ត​កែប ដោយ​តំបន់​ណា​សម្រាប់​សាធារណៈ ឆ្នេរ​ខ្សាច់​បែប​ណា​ទាក់ទាញ ហើយ​រៀបចំ​ស្ពាន​ទៅ​កោះទន្សាយ​រៀបចំ​ធ្វើ​យ៉ាងណា​ឲ្យ​ទាក់ទាញ​ភ្ញៀវ​ទេសចរ និង​អ្នក​វិនិយោគ​មក​ច្រើន ។ លោក​ថា គម្រោង​ទាំងនេះ​នឹង​ដាក់​ឆ្លង​ទៅ​កាន់​គណៈកម្មការ​អន្តរក្រសួង រួច​ហើយ ដាក់ ទៅ​រាជរដ្ឋាភិបាល​ដើម្បី​សម្រេច​ទើប​ចាប់ផ្តើម​អនុវត្ត​តែ​ម្តង ។

ជាមួយ​គ្នា​នោះ​ដែរ លោក​អភិបាលខេត្ត​បាន​លើក​ឡើង​ចំពោះ​វិនិយោគទុន​ជប៉ុន​នៅ​ទីក្រុង​កែប នោះ​មិន​ទាន់​មាន​គម្រោង​នោះ​ទេ គឺ​គ្រាន់តែ​មក​សិក្សា​អំពី​សក្តានុពល ពិសេស​នោះ​វិ​ស័ យ​ឆ្នេរ​អ​ង្គោ​ល ។ លោក​បន្ត​ថា ទោះបី​អ្នក​វិនិយោគទុន​មិន​ធ្វើ​ក៏​ដោយ​ក៏​រាជរដ្ឋាភិបាល និង​រដ្ឋបាល​ខេត្ត ផ្តល់​ទុន​សម្រាប់​អភិវឌ្ឍន៍​ដែល​ពេល​នេះ​កំពុង​រៀបចំ​ហេ​ដ្ឋ​រចនាសម្ព័ន្ធ​ផ្លូវ ទៅ​ផ្លូវ​ឆ្នេរ​អ​ង្គោ​ល ។

ឆ្នេរ​នេះ​ត្រូវ​បាន​ប្រជាពលរដ្ឋ​សហគមន៍​មូលដ្ឋាន​បាន​ផ្តល់​ដល់​ភ្ញៀវ​ទេសចរ​ជា​បណ្តើរ​ៗ ។ នៅ​ខេត្ត​កែប​មាន​កោះ​ចំនួន​១៣ និង​ឆ្នេរ​មួយ​ចំនួន​បាន​ទាក់ទាញ​ភ្ញៀវ​ទេសចរ ។ លោក​បន្ត​ថា រដ្ឋបាល​ខេត្ត​កែប​បាន​រៀបចំ​ផ្នែក​ទេសចរណ៍​នៅ​តាម​បណ្តា​កោះ​មួយ​ចំនួន ប៉ុន្តែ​រហូត​ដល់​ពេល​នេះ​មិន​ទាន់​មាន​នោះ​ទេ ។

រាជរដ្ឋាភិបាល​មិន​បាន​អនុញ្ញាត​ឲ្យ​បង្កើត​រោងចក្រ​នៅ​តំបន់​ទេសចរណ៍​នោះ​ទេ ពិសេស​រោងចក្រ​ដែល​មាន​ផ្សែង​ជាតិពុល ឬ​ជាតិ​អ្វី​ដែល​ខូចខាត​បរិ​ស្ថា​នោះ​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ