ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ករណី​ឆ្លង​ថ្មី​កើន​យ៉ាង​គំហុក សិង្ហ​បុរី ប្រើ​ថ្នាំ​ប្រឆាំង​វីរុស​អេ​បូ​ឡា ព្យាបាល​អ្នកជំងឺ​កូ​វី​ដ​១៩

3 ឆ្នាំ មុន

សិង្ហ​បុរី ៖ មួយ​រយៈ​ចុង​ក្រោយ​នេះ​ប្រទេស​សិង្ហ​បុរី​រក​ឃើញ​អ្នក​ឆ្លង​កូ​វី​ដ​១៩ កើនឡើង​យ៉ាង​គំហុក ក្រុម​គ្រូពេទ្យ​សិង្ហ​បុរី សម្រេច​ប្រើ​ថ្នាំ​សម្រាប់​ប្រឆាំង​នឹង​ជំងឺ​អេ​បូ​ឡា (Remdesivir) ដើម្បី​ព្យាបាល​អ្នកជំងឺ កូ​វី​ដ​-១៩ នៅ​ក្នុង​ប្រទេស…

សិង្ហ​បុរី ៖ មួយ​រយៈ​ចុង​ក្រោយ​នេះ​ប្រទេស​សិង្ហ​បុរី​រក​ឃើញ​អ្នក​ឆ្លង​កូ​វី​ដ​១៩ កើនឡើង​យ៉ាង​គំហុក ក្រុម​គ្រូពេទ្យ​សិង្ហ​បុរី សម្រេច​ប្រើ​ថ្នាំ​សម្រាប់​ប្រឆាំង​នឹង​ជំងឺ​អេ​បូ​ឡា (Remdesivir) ដើម្បី​ព្យាបាល​អ្នកជំងឺ កូ​វី​ដ​-១៩ នៅ​ក្នុង​ប្រទេស ដែល​នេះ​ជា​ផ្នែក​មួយ នៃ​ការ​សាកល្បង​ព្យាបាល​ថ្នាំ​ប្រភេទ​នេះ ។

វេជ្ជបណ្ឌិត Shawn Vasoo ប្រធាន​មជ្ឈមណ្ឌល​ជាតិ​សម្រាប់​ជំងឺឆ្លង (NCID) បាន​ប្រាប់​សារព័ត៌មាន​ក្នុងស្រុក CNA ថា មិន​មាន​ថ្នាំ​ព្យាបាល​ដែល​បង្ហាញ​ឱ្យ​ឃើញ​ច្បាប់ សម្រាប់​សម្លាប់​វីរុស​កូ​វី​ដ​១៩​នេះ​ទេ ហើយ​ការ​ព្យាបាល ដោយ​ប្រើ​ថ្នាំ​សម្រាប់​ប្រឆាំង​នឹង​ជំងឺ​អេ​បូ​ឡា​នេះ គឺ​ស្ថិត​ក្នុង​ចំណោម​ថ្នាំ ដែល​ត្រូវ​បាន​សាកល្បង​រួច​ហើយ នៅ​សិង្ហ​បុរី​អាច​ធ្វើ​ទៅ​បាន​សម្រាប់​ការ​ព្យាបាល​លើ​អ្នកជំងឺ កូ​វី​ដ​-១៩ ។

អង្គការ​សុខភាព​ពិភពលោក ក៏​បាន​ពិពណ៌នា​ដែរ​ថា វិធី​ព្យាបាល​ច្រើន​ដែល​ជោគជ័យ​ប្រឆាំង​នឹង​ជំងឺ​កូ​វី​ដ​-១៩ ក្រៅពី​ការ​ព្យាបាល​ថ្នាំ​ប្រឆាំង​វីរុស​អេ​បូ​ឡា​(Remdesivir)​នេះ ក៏​រួម​បញ្ចូល​ទាំង​ថ្នាំ​អេ​ដស៍ ចំនួន​ពីរ​ប្រភេទ និង​ថ្នាំ​ប្រឆាំង​នឹង​ជំងឺគ្រុនចាញ់ chloroquine និង hydroxychloroquine ផង​ដែរ ។

ថ្នាំ Remdesivir ត្រូវ​បាន​ផ្តល់​ការ​អនុញ្ញាត​ឱ្យ​ប្រើ​ជា​បន្ទាន់ ដោយ​រដ្ឋបាល​ចំណីអាហារ និង​ឪ​ស​ថ​អា​មេ​រិ​ក (FDA) កាលពី​ថ្ងៃ​សុក្រ​ស​ប្តា​ហ៍​មុន សម្រាប់​ព្យាបាល​ករណី​ធ្ងន់ធ្ងរ​នៃ​ជំងឺ​កូ​វី​ដ​១៩ ។ រំលង​មួយ​ថ្ងៃ​ក្រោយមក ប្រទេស​ជប៉ុន ក៏​បាន​និយាយ​ថា ខ្លួន​នឹង​ពិនិត្យ​យ៉ាង​លឿន​នូវ​ថ្នាំ Remdesivir នេះ ដូច្នេះ​វា​អាច​ត្រូវ​បាន​អនុម័ត​សម្រាប់​ការ​ប្រើប្រាស់​ក្នុង​រយៈពេល​មួ​យស​ប្តា​ហ៍ ។

មជ្ឈមណ្ឌល​ជាតិ​សម្រាប់​ជំងឺឆ្លង (NCID) គឺជា​ផ្នែក​មួយ​នៃ​ក្រុមការងារ ដែល​ប្រកាស​ដោយ​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​សិង្ហ​បុរី កាលពី​ខែមីនា និង​កំពុង​ពិនិត្យ​មើល​ថា តើ​ថ្នាំ​ព្យាបាល និង​វិធី​ព្យាបាល​ថ្មី អាច​ត្រូវ​បាន​ប្រើ ដើម្បី​ព្យាបាល​ជំងឺ​កូ​វី​ដ​១៩ យ៉ាងដូចម្តេច ។ បន្ទាប់​មក​ក្រុម​នេះ នឹង​ផ្តល់​នូវ​ការ​វាយតម្លៃ​យ៉ាង​ខ្ពស់ ទៅ​លើ​ការ​ព្យាបាល ដែល​បាន​ស្នើ​សុំ និង​ដោះស្រាយ​សំណួរ​ណាមួយ អំពី​របៀប​ព្យាបាល ឬ​ប្រតិកម្ម​នៃ​ថ្នាំ ដែល​មាន​ផល​មិនល្អ ។

ជាការតក់សម្គាល់ ថ្នាំប្រភេទនេះ ក៏ត្រូវបាន អង្គការ​សុខភាព​ពិភពលោក WHO បញ្ចេញឲ្យប្រទេសម៉ាឡេស៊ី សាកល្បងប្រើក្នុងការព្យាបាល​អ្នកជំងឺ កូ​វី​ដ​-១៩ កន្លងមកនេះ ។

ត្រឹម​ថ្ងៃ​ទី​៥ ឧសភា ២០២០​នេះ ប្រទេស​សិង្ហ​បុរី មាន​អ្នក​ឆ្លង​កូ​វី​ដ​១៩​សរុប​ចំនួន ១៨,៧៧៨​ករណី​ហើយ និង​មាន​អ្នក​ស្លាប់​ចំនួន​១៨ នាក់ ហើយ​អ្នកជំងឺ​ដែល​ព្យាបាល​ជា​សះស្បើយ​មាន​ចំនួន ១,៤៥៧​នាក់​ផង​ដែរ ៕

ថ្នាំ​ប្រឆាំង​នឹង​ជំងឺគ្រុនចាញ់ chloroquine និង hydroxychloroquine

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ