ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភិក្ខុ ឡុង ចន្ថា ព្រមសឹក​​ក្រោយបែកពាង​ប្រហុក​​​ញ៉ែ​​ស្រី

3 ឆ្នាំ មុន
  • តាកែវ

ខេត្តតាកែវ ៖ ​ការ​ប្រព្រឹត្ត​ខុសឆ្គង​៤​យ៉ាង ដែល​នាំ​ឲ្យ​ភិក្ខុ​អង្គ​នេះ​ត្រូវ​អាបត្តិ​បារាជិក រួម​មានការ​សេពសន្ថវៈ​ជាមួយ​ស្ត្រី​ដែល​គេ​ហៅ​ថា «​រួមរ័ក​មេត្រី​ស្នេហ៍​» ការ​លួច​ទ្រព្យ​របស់​គេ ការ​សម្លាប់​មនុស្ស និង​ការ​អួត​ពី​ឧត្តរិមនុស្ស​ធម្ម ។…

ខេត្តតាកែវ ៖ ​ការ​ប្រព្រឹត្ត​ខុសឆ្គង​៤​យ៉ាង ដែល​នាំ​ឲ្យ​ភិក្ខុ​អង្គ​នេះ​ត្រូវ​អាបត្តិ​បារាជិក រួម​មានការ​សេពសន្ថវៈ​ជាមួយ​ស្ត្រី​ដែល​គេ​ហៅ​ថា «​រួមរ័ក​មេត្រី​ស្នេហ៍​» ការ​លួច​ទ្រព្យ​របស់​គេ ការ​សម្លាប់​មនុស្ស និង​ការ​អួត​ពី​ឧត្តរិមនុស្ស​ធម្ម ។ ការ​អួត​ពី​ឧត្តរិមនុស្ស​ធម្ម គឺជា​ការ​អួត​ថា​ ខ្លួន​ជា​មនុស្ស​មានគុណ​វិសេស​ជាង​មនុស្ស​ធម្ម​តា ហើយ​បាន​សម្រេច​ធម៌​វិសេស ដើម្បី​ទទួល​បាន​លាភ​សក្ការ ពី​បរិស័ទ ដែល​មាន​ជំនឿ​ពី​ការ​អួតនោះ ។

សង្ឃ ឡុ​ង ច​ន្ថា អះអាង​ថា លោក​គ្រាន់តែ​ប្រើ​ពាក្យ​សម្តី​លេងសើច​ជាមួយ​នារី​ម្នាក់​នោះ តែ​ពុំ​ធ្លាប់​បាន​ប៉ះពាល់​រាង​កាយ​នាង​ឡើយ ។ បច្ចុប្បន្ន​លោក​គង់នៅ​វត្ត​ភ្នំ​បុរី ។

ភិក្ខុ ឡុ​ង ច​ន្ថា ត្រូវ​បាន​អ្នក​មិន​ពេញចិត្តនិងលោក​បាន​និយាយ​ថា​ ជា​សង្ឃ​មួយ​អង្គ​មាន​ដីកា​មិនសូវ​ពីរោះ​ទេ និង​លេងសើច​ច្រើន​ ក្លាយជា​អ្នក​កំប្លែង​ពេល​សម្តែង​ធម្មទេសនា ​។

សូមបញ្ជាក់ថា នៅ​ទីបំផុត​ភិក្ខុ ឡុ​ង ច​ន្ថា គង់នៅ​វត្ត​ភ្នំ​បុរី ឃុំ​ព្រែក​ផ្ទោល ស្រុក​អង្គរបុរី ខេត្តតាកែវ កាលពី​រសៀល​ថ្ងៃ​ទី​៤ ​ឧសភា ឆ្នាំ​២០២០​ បាន​សម្រេចចិត្ត​លាចាក​សិក្ខាបទ​ដោយ​ខ្លួនឯង ក្រោយ​មានការ​បែក​ធ្លាយ​វី​ដេ​អូ​ឆាត​ញ៉ែស្រី​តាម Facebook ។ ក្នុង​កិច្ចសន្យា​ដែល​បាន​ធ្វើ​ឡើង​នៅ​វត្ត​តុំ ជាវត្ត​ព្រះ​មេគណ មា​នទី​តាំងនៅ​ភូមិ​តុំ សង្កាត់​រកាក្រៅ ស្រុក​ដូន​កែវ ភិក្ខុ ឡុ​ង ច​ន្ថា មាន​សង្ឃដីកាថា «​បើ​គិត​ជា​ទោស​ក្នុង​ព្រះ​វិន័យ មិន​ដល់​ថ្នាក់សឹក​ទេ ប៉ុន្តែ​កុំឱ្យ​ខូច​តម្លៃ​ព្រះពុទ្ធ​សាសនា ភិក្ខុ ឡុ​ងច​ន្ថា សម្រេច​លាចាក​សិក្ខាបទ​ដោយ​ខ្លួនឯង នៅ​ថ្ងៃ​ទី​១៤ ខែឧសភា ឆ្នាំ​២០២០​ខាង​មុខ​នេះ​»

ភិក្ខុ ឡុ​ង ច​ន្ថា ដែល​រង​ការ​រិះគន់​ខ្លាំង​ៗ​ពី​រឿងដែល​លោក​លួច​ទាក់ទង​និង​ប្រើ​ពាក្យ​លែបខាយ​ក្នុង​ន័យ​ស្នេហា​​ជាមួយ​នារី​ម្នាក់ ។ សង្ឃ ឡុ​ង ច​ន្ថា ប្រាប់​បណ្តាញសារព័ត៌មាន​តាម​ទូរស័ព្ទ​ នៅ​ល្ងាច​ថ្ងៃ​ទី​៤ ខែ​ឧសភា​​ថា ព្រះ​មេគណ​ពុំ​បាន​បង្ខំ​ឲ្យ​អាត្មា​សឹក​ឡើយ តែ​ជា​ការ​យល់ព្រម​ដោយ​អង្គ​ឯង ។ សង្ឃ​អង្គ​នេះ​ មាន​សង្ឃដីកា​ថា​៖ «​កុំ​ឲ្យ​ប៉ះពាល់​ដល់​តម្លៃ​ព្រះពុទ្ធ​សាសនា កុំ​ឲ្យ​រឿង​វែង​ឆ្ងាយ​អាត្មា​សុខចិត្ត​សឹក​» ។

នៅ​ថ្ងៃ​ទី​៤ ខែឧសភា​ផង​ដែរ សម្តេច ន​ន្ទ ង៉ែត សម្តេច​គណៈសង្ឃ​នាយក បាន​ស្នើ​ឲ្យ​មេគណ​ខេត្តតាកែវ និមន្ត​ភិក្ខុសង្ឃ ឡុ​ង ច​ន្ថា ចូល​ទៅ​ដោះស្រាយ​ក្នុង​រឿងអាស្រូវ​ដែល​ផ្ទុះ​ឡើង​នេះ ។ ក្រោយ​ឆ្លងកាត់​ការ​ដោះស្រាយ​ជាមួយ​គ្នា​សង្ឃ ឡុ​ង ច​ន្ថា ក៏​សរសេរ​កិច្ចសន្យា​ពី​ការ​សុខចិត្ត​លាចាក​សិក្ខាបទ​(​សឹក​) ៕

អត្ថបទសរសេរ ដោយ