ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​​មកដឹង ហេតុម្តេច​ជប៉ុន​ប្រកាស​អាសន្ន​​ពន្យារ​​​ដល់​ថ្ងៃ​ទី​​៣១ ឧសភា​ ?

3 ឆ្នាំ មុន

ប្រទេស​ជប៉ុន៖​ នាយក​រដ្ឋមន្ត្រី​ជប៉ុន​ប្រកាស​ នា​ថ្ងៃ​ទី​៤​ឧសភា ពី​ការ​ពន្យារពេល​ការ​ប្រកាស​អាសន្ន​នៅ​ទូ​ទាំង​​​ប្រទេស រហូត​ដល់​ថ្ងៃ​ទី​៣១​ឧសភា ព្រោះ​រដ្ឋាភិបាល​យល់​ថា វា​ជា​ការ​ប្រញាប់ប្រញាល់​ពេក​ ដែល​ត្រូវ​លុប​ចោលការ​ប្រកាស​អាសន្ន​នេះ ប្រឈម​មុខ​នឹង​ការ​ឆ្លង​រាលដាល​នៃ​វីរុស ​។…

ប្រទេស​ជប៉ុន៖​ នាយក​រដ្ឋមន្ត្រី​ជប៉ុន​ប្រកាស​ នា​ថ្ងៃ​ទី​៤​ឧសភា ពី​ការ​ពន្យារពេល​ការ​ប្រកាស​អាសន្ន​នៅ​ទូ​ទាំង​​​ប្រទេស រហូត​ដល់​ថ្ងៃ​ទី​៣១​ឧសភា ព្រោះ​រដ្ឋាភិបាល​យល់​ថា វា​ជា​ការ​ប្រញាប់ប្រញាល់​ពេក​ ដែល​ត្រូវ​លុប​ចោលការ​ប្រកាស​អាសន្ន​នេះ ប្រឈម​មុខ​នឹង​ការ​ឆ្លង​រាលដាល​នៃ​វីរុស ​។

លោក​សី​ុ​ន​ហ្សូ​អា​បេ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​ថ្លែង​ថា ខ្ញុំ​សូម​ស្នើ​ដល់​លោក​អ្នករក្សា​ទុក​ការ​ខិតខំ​ប្រឹងប្រែង​របស់​លោក​អ្នក ក្នុង​រយៈពេល​មួយ​ចំនួន​ទៀត​។ លោ​កថា​សម្រាប់​ពេល​នេះ​ការ​ចុះ​ថយ​នៃ​ចំនួន​អ្នក​ឆ្លង​នៅ​មិន​ទាន់​គ្រប់គ្រាន់​នៅឡើយ​ទេ​។

លោក​អា​បេ​បាន​ចេញ​ការ​ប្រកាស​អាសន្ន​នៅ​ក្រុង​តូ​ក្យូ​និង​ក្នុង​តំបន់​ដទៃ​ៗ​ទៀត កាលពី​ថ្ងៃ​ទី​៧​មេ​សា បន្ទាប់​មក​បាន​ពង្រីក​ដល់​ក្នុង​ប្រទេស​ទាំងមូល ហើយ​ដែល​ត្រូវ​ផុតកំណត់​នា​ថ្ងៃ​ទី​៦​ឧសភា​។ ប៉ុន្តែ​នាយក​រដ្ឋមន្ត្រី​គូសបញ្ជាក់​ថា ចំនួន​អ្នក​ឆ្លង​ថ្មី​នៅ​តែ​មាន​លើស​ចំនួន អ្នក​ជំ​ងឹ​ដែល​ព្យាបាល​ជា​ចាក​ចេញពី​មន្ទីរពេទ្យ នៅ​ទូ​ទាំង​ប្រទេស​។ យើង​ត្រូវធ្វើ​ឲ្យ​ចំនួន​អ្នក​ឆ្លង​ថ្មី​រាល់​ថៃ្ង​ស្ថិត​ក្រោម​កម្រិត​នោះ ដើម្បី​កាត់​បន្ថយ​សម្ពាធ​លើ​ប្រព័ន្ធ​សុខាភិបាល​សាធារណៈ​របស់​ប្រទេស​។

ទោះបី​យ៉ាងណា​រដ្ឋាភិបាល​ជប៉ុន​បាន​បើកទ្វារ​ចំហ សម្រាប់​ការ​លុប​ចោលការ​ប្រកាស​អាសន្ន​មុន​ដំណាច់​ខែ​នេះ ក្រោយ​ការ​ពិនិត្យ​សភាពការណ៍​ឡើង​វិញ​គ្រោង​រង្វង់​ថ្ងៃ​ទី​១៤​ឧសភា ក្នុង​គ្រប់​តំបន់​របស់​ប្រទេស​។ប្រទេស​ជប៉ុន ដែល​មាន​ប្រជាជន​ប្រមាណ​ជា​១២៦​លាន​នាក់ ជួ​ួ​ប​ប្រទះ​អ្នក​ឆ្លង​វីរុស​ដំបូង​កាលពី​ពាក់​កណ្ដាល​ខែមករា​ ។

តាំងពី​ចាប់ផ្ដើម​ការ​ឆ្លង​មក​ប្រទេស​នោះ​មាន​អ្នក​ឆ្លង​វីរុស​សរុប​ជាង​១៥.០០០​នាក់​និង​អ្នក​ស្លាប់​៥១០​នាក់ ពិតជា​មាន​ទាប​ជាង​ប្រទេស​ដទៃ​ៗ​ទៀត​៕

អត្ថបទសរសេរ ដោយ