ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គួរ​អាន​! គ្រឿងទេស​អ្វីខ្លះ​ជួយ​សម្អាត​ស​សៃ​ឈាម?

3 ឆ្នាំ មុន

បញ្ហា​ស្ទះ​ស​សៃ​ឈាម​អាច​បង្កើន​ហានិភ័យ​នៃ​ជំងឺ​ផ្សេង​ៗ​គួរ​អោយ​ព្រួយបារម្ភ រួម​បញ្ចូល​ទាំង​ជំងឺ​ស្ទះ​ស​សៃ​ឈាម​បេះដូង និង​ជំងឺ​ដាច់​ស​សៃ​ឈាម​ខួរក្បាល​ ។ ដូច្នេះ​ហើយ​ទើប​អ្នក​មិន​គួរ​មើល​រំលង​បញ្ហា​នេះ​ឡើយ ​! (​អាន ៖ ស្បែ​កកូន​របស់​អ្នក​នឹង​ស្អាត​ហើយ​មិន​រមាស់​បើ​ធ្វើ​តាម​វិធី​នេះ តើ​កូនស្រី​របស់​អ្នកចេះ​តែ​រមាស់​ស្បែក​មែន​ទេ?​)…

បញ្ហា​ស្ទះ​ស​សៃ​ឈាម​អាច​បង្កើន​ហានិភ័យ​នៃ​ជំងឺ​ផ្សេង​ៗ​គួរ​អោយ​ព្រួយបារម្ភ រួម​បញ្ចូល​ទាំង​ជំងឺ​ស្ទះ​ស​សៃ​ឈាម​បេះដូង និង​ជំងឺ​ដាច់​ស​សៃ​ឈាម​ខួរក្បាល​ ។ ដូច្នេះ​ហើយ​ទើប​អ្នក​មិន​គួរ​មើល​រំលង​បញ្ហា​នេះ​ឡើយ ​! (​អាន ៖ ស្បែ​កកូន​របស់​អ្នក​នឹង​ស្អាត​ហើយ​មិន​រមាស់​បើ​ធ្វើ​តាម​វិធី​នេះ តើ​កូនស្រី​របស់​អ្នកចេះ​តែ​រមាស់​ស្បែក​មែន​ទេ?​)

បញ្ហា​ស្ទះ​ស​សៃ​ឈាម​ជា​ញឹកញយ​បណ្ដាល​មក​ពី​របៀប​នៃ​ការ​រស់នៅ​មិន​ត្រឹមត្រូវ​ដោយសារ​កង្វះ​សកម្មភាព​រាង​កាយ និង​របប​អាហារ​គ្មាន​សុខភាព​ល្អ​។

ជាតិ​ខ្លាញ់ និង​កូ​ឡេ​ស្តេ​រ៉ូ​លអាច​កកើត​ឡើង​នៅ​ក្នុង​ស​សៃ​ឈាម​ដែល​បណ្ដាល​ឱ្យ​ស​សៃ​ឈាម​រួម​តូច​កកស្ទះ​បង្ក​ជា​ជំងឺ​ស្ទះ​ស​សៃ​ឈាម​ដែល​នឹង​កាត់​បន្ថយ​លំហូរ​ឈាម​នៅ​ក្នុង​ស​សៃ​ឈាម​។

១. ខ្ទឹមស

អ្វី​ដែល​ធ្វើ​ឱ្យ​ខ្ទឹម​សមាន​ប្រសិទ្ធភាព​ក្នុង​ការ​សម្អាត​ស​សៃ​ឈាម គឺ​វា​ជួយ​ទប់ស្កាត់​ឈាម​មិន​ឱ្យ​ឡើង​ខាប់​។ ម្យ៉ាងវិញទៀត​ខ្ទឹមស​ក៏​ជួយ​បញ្ចុះ​កូ​ឡេ​ស្តេ​រ៉ូ​ល​បាន​យ៉ាង​ប្រសើរ​។

២. រមៀត

ការ​រួម​បញ្ចូល​រមៀត​ក្នុង​របប​អាហារ​ក៏​ល្អ​ដើម្បី​សម្អាត​ស​សៃ​ឈាម​គួរ​ឱ្យ​កត់សម្គាល់​។ នេះ​ក៏​ព្រោះតែ​រមៀត​ជា​ប្រភព​នៃ​សារធាតុ curcumin និង​លក្ខណៈសម្បត្តិ​ប្រឆាំង​ការ​រលាក​ជួយ​កម្ចាត់​កូ​ឡេ​ស្តេ​រ៉ូ​ល​មិនល្អ​មិន​ឱ្យ​ប្រមូលផ្ដុំ​ក្នុង​ស​សៃ​ឈាម​។ សារធាតុ curcumin ក៏​មាន​ប្រសិទ្ធភាព​ពង្រា​វ​ឈាម​ផង​ដែរ​។

៣. ខ្ញី

ក្រៅពី​លក្ខណៈសម្បត្តិ​ប្រឆាំង​ការ​រលាក​ហើយ​នោះ ខ្ញី​ក៏​មាន​ផ្ទុក​សារធាតុ antioxidative ដែល​ទប់ស្កាត់​កំណកខ្លាញ់​កូ​ឡេ​ស្តេ​រ៉ូ​ល​និង​ខ្លាញ់​ទ្រី​គ្លី​សេរី​ដ​ក្នុង​ស​សៃ​ឈាម​ផង​ដែរ​។

ប្រយ័ត្ន! ប្រសិនបើអ្នកកំពុងប្រើថ្នាំជំងឺបេះដូង ចូរពិគ្រោះជាមួយគ្រូពេទ្យសិន ដោយមិនត្រូវឈប់ប្រើប្រាស់ថ្នាំដោយចិត្តឯងឡើយ៕ (​ប្រភព​ពី​ ៖ Health.com.kh)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ