ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មេ​ល្បែង​អាចោរ​ជើង​មួយ​រត់​អត់​រួច​ពី​កណ្តាប់ដៃ​ប៉ូលិស​ប៉ុស្តិ៍

3 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ អ្នកលេង​ល្បែងស៊ីសង​អាប៉ោង​ម្នាក់​ត្រូវ​ឃាត់ខ្លួន ក្នុង​ចំណោម​ជា​ច្រើន​នាក់​រត់​បាតជើង​ស​ព្រាត ពេល​នគរបាល​ស្រុក​ស្អាង​ចុះ​ប្រតិបត្តិការ​បង្ក្រាប និង​ឃាត់ខ្លួន ។ ប្រតិបត្តិការ​ចុះ​បង្ក្រាប​ខាងលើ​នេះ​បាន​ធ្វើ​ឡើង​កាលពី​៧​និង​៣០​នាទី​យប់​ថ្ងៃ​ទី​៣ ខែឧសភា ឆ្នាំ​២០២០…

ខេត្តកណ្តាល ៖ អ្នកលេង​ល្បែងស៊ីសង​អាប៉ោង​ម្នាក់​ត្រូវ​ឃាត់ខ្លួន ក្នុង​ចំណោម​ជា​ច្រើន​នាក់​រត់​បាតជើង​ស​ព្រាត ពេល​នគរបាល​ស្រុក​ស្អាង​ចុះ​ប្រតិបត្តិការ​បង្ក្រាប និង​ឃាត់ខ្លួន ។

ប្រតិបត្តិការ​ចុះ​បង្ក្រាប​ខាងលើ​នេះ​បាន​ធ្វើ​ឡើង​កាលពី​៧​និង​៣០​នាទី​យប់​ថ្ងៃ​ទី​៣ ខែឧសភា ឆ្នាំ​២០២០ នៅ​ចំណុច​ភូមិ​ព្រែក​រុន ឃុំ​ព្រែក​គយ​ស្រុក​ស្អាង ខេត្តកណ្ដាល​។

ជនសង្ស័យ​ម្នាក់​ដែល​ត្រូវ​ឃាត់ខ្លួន​ឈ្មោះ​ភឿ​ង សុភា ភេទ​ប្រុស អាយុ​៤១​ឆ្នាំ មុខរបរ​កសិករ មាន​ទីលំនៅ​ភូមិ​ព្រែក​ខ្មែរ ឃុំ​ស្អាង​ភ្នំ ស្រុក​ស្អាង ខេត្តកណ្ដាល​។

តាម​ប្រភព​ពី​នគរបាល​ស្រុក​ស្អាង​បានអោយ​ដឹង​ថា មាន​ប្រជាពលរដ្ឋ​រាយការណ៍​មក​ថា​មាន​ករណី​លេងល្បែង​ស៊ីសង​ខុសច្បាប់​(​អាប៉ោង​)​នៅ​ចំណុច​កើតហេតុ​ខាងលើ​។ ភ្លាម​នោះ​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ព្រែក​គយ សហការ​ជាមួយ​កម្លាំង​ផ្នែក​នគរបាល​យុត្តិធម៌​ស្រុក​បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ម្នាក់ រួម​ទាំង​វត្ថុ​តាង​ខាងលើ​យក​មក​ធ្វើការ​សាកសួរ​នៅ​ប៉ុស្តិ៍ ។

បច្ចុប្បន្ន ជនសង្ស័យ​ត្រូវ​បាន​សមត្ថកិច្ច​បញ្ជូន​មក​អធិការដ្ឋាន​នគរបាល​ស្រុក​ស្អាង​ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិ​វី​ធី​៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ