វិធី​គ្រោង​ទុកជា​មុន​នៅ​ពេល​អាជីវកម្ម​កំពុង​ជាប់​គាំង


ការ​ផ្ទុះ​ជំងឺ​កូ​វី​ដ ១៩ បាន​បង្កើត​បញ្ហា​ជា​ច្រើន​ដល់​អាជីវកម្ម​តូច​ៗ​ពិតមែន ប៉ុន្តែ​វា​ក៏​បង្កើត​ពេលវេលា​ល្អ​មួយ​ក្នុង​ការ​ចាប់ផ្តើម​គ្រោងទុក​សម្រាប់​ថ្ងៃ​អនាគត​ដែរ ។ ខាងក្រោម​នេះ គឺជា​វិធាន​ងាយ​ៗ​ដែល​អ្នក​អាច​អនុវត្ត​តាម​បាន​ដើម្បី​រៀបចំ​ផែនការ​ច្បាស់លាស់​សម្រាប់​ថ្ងៃ​មុខ ៖

១. ការ​ទំនាក់ទំនង
អ្នក​ត្រូវ​តែ​ចង​ចាំ​ថា​មនុស្ស​គ្រប់​រូប​ទទួល​រង​ឥទ្ធិពល​ពី​វិបត្តិ​មួយ​នេះ រួម​ទាំង​បុគ្គលិក អតិថិជន និង​អ្នក​ផ្គត់ផ្គង់​របស់​អ្នក​ដែរ ។ ការ​ទំនាក់ទំនង​ស្មោះត្រង់​ដែល​បង្ហាញ​ពី​ការ​យល់​ពី​ស្ថាន​ការ​អ្នក​ដទៃ និង​ការ​គាំទ្រ​អ្នក​ដទៃ​ជា​រឿង​ដែល​ត្រឹមត្រូវ​សម្រាប់​អ្នកដឹកនាំ​អាជីវកម្ម​ម្នាក់ ។

២. កសាង និង​ពង្រឹង​ទំនាក់ទំនង
ពេល​នេះ​ជា​ពេល​ល្អ​ក្នុង​ការ​ទាក់ទង​ទៅ​កាន់​មនុស្ស​ដែល​អ្នក​ស្គាល់​មិន​ថា​ជា​អតិថិជន ដៃគូ​សហការ និង​អ្នក​ដែល​ជោគជ័យ​ក្នុង​វិស័យ​របស់​អ្នក​ទេ ។ អ្នក​គួរតែ​រក​វិធី​រំលឹក​ខ្លួន​ឲ្យ​រក្សា​ទំនាក់ទំនង ជាមួយ​ពួក​គេ និង​កត់​ត្រាទុក​នូវ​រាល់​ការ​សន្ទនា​ដែល​អ្នកមាន​កន្លង​មក ។

៣. ពិនិត្យ​មើល​យុទ្ធសាស្ត្រ​ផ្សព្វផ្សាយ​សា​ជា​ថ្មី
តើ​អ្នកមាន​ទុក​ពេល​សម្រាប់​គិត​ពី​ទស្សនៈ​ដែល​អតិថិជន​មាន​លើ​អាជីវកម្ម​របស់​អ្នក​ទេ? តើ​មាន​អ្វី​ដែល​មិន​ទាន់​សម័យកាល​ទេ? លើស​ពី​នេះ​ទៅ​ទៀត អ្នក​គួរតែ​ចែករំលែក​អ្វី​ដែល​ជួយ​បង្ហាញ​ថា​អ្នក​ស្ថិត​ក្នុង​ចំណោម​អាជីវកម្ម​ឈានមុខ​ក្នុង​វិស័យ​របស់​អ្នក ។ ឧទាហរណ៍​ដូច​ជា ប្រសិនបើ​អ្នកជា​អ្នកលក់​គ្រៀង​ថែរក្សា​សម្រស់ នោះ​អ្នក​អាច​ចែករំលែក​អត្ថបទ​ខ្លី​ៗ​ពី​គន្លឹះ​ងាយ​ៗ​ក្នុង​ការ​ថែ​ក​រក្សា​ស្បែក​ជាដើម ។

៤. ដុះខាត់​ខ្លួនឯង
តើ​អ្នកមាន​សៀវភៅ​ដែល​អ្នក​ចង់​អាន​ទេ? មាន​វគ្គ​ខ្លី​ដែល​អ្នក​ចង់​ចួ​ល​រួម​ទេ? មានការ​ស្រាវជ្រាវ​ដែល​ល្អ​សម្រាប់​អាជីវកម្ម​ដែល​អ្នក​ចង់​ចាប់ផ្តើម​ទេ? វា​ក៏​ជា​ពេល​ល្អ​ក្នុង​ការ​រក​វិធី​ដើម្បី​បន្ត​អភិវឌ្ឍន៍​ខ្លួន​ដែរ ។

៥. វិភាគ​ស្ថាន​ការ​បច្ចុប្បន្ន​សម្រាប់​ថ្ងៃ​អនាគត
តើ​អ្នក​បាន​ផ្លាស់​ប្តូរ​អ្វីខ្លះ​ដើម្បី​ចៀសវាង​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​អាជីវកម្ម​របស់​អ្នក?តើ​ការ​ផ្លាស់​ប្តូរ​បណ្តោះអាសន្ន​ទាំងនោះ​អាច​នឹង​បន្ត​អនុវត្ត​នៅ​ថ្ងៃ​អនាគត​ទេ? ឧទាហរណ៍​ដូច​ជា ប្រសិនបើ​អាជីវកម្ម​អ្នកមាន​ផ្តល់​ជា​សេវា​ដឹក​ជញ្ជូន​ឥត​គិតថ្លៃ​ព្រោះតែ​កូ​វី​ដ ១៩ ហើយ តើ​អ្នក​នឹង​បន្ត​ធ្វើ​ដូច្នេះ​ទេ​នៅ​ថ្ងៃ​អនាគត? ៕

គួរ​យល់​ដឹង

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ