ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រក​ឃើញ​១០​ករណី​វិជ្ជមាន​កូ​វី​ដ១៩ នៅ​លី​គ​បាល់ទាត់​អា​ល្លឺ​ម៉​ង់

3 ឆ្នាំ មុន

ប្រទេស​អា​ល្លឺ​ម៉​ង់​ ៖ លី​គ​បាល់ទាត់​អា​ល្លឺ​ម៉​ង់ (DFL) បាន​ធ្វើការ​បញ្ជាក់​ថា ក្លិប​ដែល​ស្ថិត​ក្នុង​ក្របខ័ណ្ឌ​ទាំង ២ (Bundesliga និង 2.Bundesliga)…

ប្រទេស​អា​ល្លឺ​ម៉​ង់​ ៖ លី​គ​បាល់ទាត់​អា​ល្លឺ​ម៉​ង់ (DFL) បាន​ធ្វើការ​បញ្ជាក់​ថា ក្លិប​ដែល​ស្ថិត​ក្នុង​ក្របខ័ណ្ឌ​ទាំង ២ (Bundesliga និង 2.Bundesliga) បាន​រក​ឃើញ​ករណី​វិជ្ជមាន​វីរុស​កូ​វី​ដ​-១៩ ចំនួន​១០​នាក់​ក្នុង​ចំណោម​ការ​ធ្វើតេស្ត​សរុប​ចំនួន​១.៧២៤​លើ​កីឡាករ ក្រុម​គ្រូបង្វឹក និង​បុគ្គលិក​ទាំងអស់ ។

ក្លិប​ទាំងអស់​បាន​នឹង​កំពុង​ហ្វឹកហាត់​ដោយ​ចែក​ជា​ក្រុម​តូច​ៗ ជាមួយនឹង​ការ​ធ្វើតេស្ត​រក​វីរុស​កូ​វី​ដ​-១៩ មុន​ពេល​ចាប់ផ្តើម​ការ​ហ្វឹកហាត់​ជា​លក្ខណៈ​ក្រុម​ធំ ។

ក្នុង​នោះ​ក្លិប Cologne ដែល​នៅ​ក្របខ័ណ្ឌ​លី​គ​កំពូល Bundesliga មិន​មាន​ករណី​ឆ្លង​វីរុស​កូ​វី​ដ​-១៩ ទៀត​ទេ បន្ទាប់​ពី​មាន​កីឡាករ​ចំនួន​៣នាក់​បាន​ធ្វើតេស្ត​វិជ្ជមាន​វីរុស​នេះ កាលពី​ស​ប្តា​ហ៍​មុន ។

ក្របខ័ណ្ឌ Bundesliga គ្រោង​នឹង​ក្លាយ​ជាលី​គ​បាល់ទាត់​កំពូល​ដំបូង​គេ​នៅ​ទ្វីបអឺរ៉ុប ដែល​ជិត​វិល​ត្រឡប់​មក​កាន់​ប្រកួតប្រជែង​លី​គ​ឡើង​វិញ ។

ក្រុម​មន្ត្រី​រៀបចំ​បាន​ស្នើ​ឲ្យ​ចាប់ផ្តើម​លី​គ​ឡើង​វិញ​នៅ​ថ្ងៃ​ទី​៩ ខែ ឧសភា ប៉ុន្តែ​រដ្ឋាភិបាល​បាន​ពន្យារពេល​ការ​សម្រេចចិត្ត ហើយ​ការ​ចាប់ផ្តើម​ឡើង​វិញ​ប្រហែលជា​អាច​នៅ​ថ្ងៃ​ទី ១៦ ឬ ២៣ ខែ ឧសភា ។

កាលពី​ស​ប្តា​ហ៍​មុន​អធិការបតី​លោកស្រី Angela Merkel បាន​និយាយ​ថា ការ​សម្រេចចិត្ត​ណាមួយ​ថា តើ​សកម្មភាព​កីឡា​អាច​នឹង​ចាប់ផ្តើម​នៅ​ពេល ? នឹង​ត្រូវ​លើកយក​ទៅ​ពិភាក្សា​នៅ​ថ្ងៃ ពុធ ទី៦ ខែ​ឧសភា​ឆាប់​ៗ​នេះ ។

សូម​រំលឹក​ជូន​ថា លី​គ​បាល់ទាត់​ក្នុង​ប្រទេស​អា​ល្លឺ​ម៉​ង់ ត្រូវ​បាន​ផ្អាក​ចាប់តាំងពី​ពាក់​កណ្តាលខែ មីនា ដោយ​សារ​ការ​រាតត្បាត​ខ្លាំង​ជាស​កល​នៃ​វីរុស​កូ​វី​ដ​-១៩ ។ ខណៈ​ដែល DFL ក៏​បាន​ធ្វើការ​ព្រមាន​ថា​ក្រុម​កំពូល​ៗ ជា​ច្រើន​នឹង​ត្រូវ​ប្រឈម​មុខ​នឹង​បញ្ហា​ផ្នែក​ហិរញ្ញវត្ថុ​យ៉ាងធ្ងន់ធ្ងរ ប្រសិនបើ​ការ​លេង​មិន​ត្រូវ​បាន​បន្ត​នៅ​ក្នុង​ខែមិថុនា​ ៕ (ដកស្រង់​ចេញពី BBC)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ