ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លុយ​ខ្មែរ​ខ្សោយកម្លាំង​ជាង​លុយ​ជប៉ុន

3 ឆ្នាំ មុន

ប្រាក់​រៀល​ខ្មែរ​បាន​បង្ហាញ​ពី​ការ​ថមថយ​កម្លាំង​បន្តិច​នៅ​ថ្ងៃនេះ​ធៀប​ជាមួយ​ប្រាក់​យ៉េន​ជប៉ុន ។ ដូច្នេះ​សម្រាប់​អ្នក​និយម​ចាយប្រាក់​យ៉េន សូម​មក​តាមដាន​ពី​ហាងឆេង​ថ្ងៃនេះ​ធៀប នឹង​ថ្ងៃ​ម្សិលមិញ​ថា តើ​ប្រែប្រួល​យ៉ាងណា ។ ធនាគារ ជាតិ​នៃ​កម្ពុជា នៅ​ថ្ងៃ​ទី…

ប្រាក់​រៀល​ខ្មែរ​បាន​បង្ហាញ​ពី​ការ​ថមថយ​កម្លាំង​បន្តិច​នៅ​ថ្ងៃនេះ​ធៀប​ជាមួយ​ប្រាក់​យ៉េន​ជប៉ុន ។ ដូច្នេះ​សម្រាប់​អ្នក​និយម​ចាយប្រាក់​យ៉េន សូម​មក​តាមដាន​ពី​ហាងឆេង​ថ្ងៃនេះ​ធៀប នឹង​ថ្ងៃ​ម្សិលមិញ​ថា តើ​ប្រែប្រួល​យ៉ាងណា ។

ធនាគារ ជាតិ​នៃ​កម្ពុជា នៅ​ថ្ងៃ​ទី ៥​ខែឧសភា ឆ្នាំ ២០២០​នេះ​បានឱ្យ​ដឹង​ថា ១០០​យ៉េន​ជប៉ុន ទិញ​ចូល ៣៨៥២ រៀល និង​លក់​ចេញ​រហូត​ដល់ ៣៨៩០ រៀល ដែល​កាលពី​ថ្ងៃ​ម្សិលមិញ ទិញ​ចូល​ត្រឹមតែ ៣៨៤៥ រៀល ហើយ​លក់​ចេញ​តែ ៣៨៨៤ រៀល​ប៉ុណ្ណោះ ។

នៅ​ថ្ងៃ​ដដែល​នេះ​ដែរ សូម​មក​ដឹង​ពី​អត្រា​ប្តូរ​ប្រាក់​រៀល​ខ្មែរ​ធៀប​នឹង​ប្រាក់​ប្រទេស​សំខាន់​ៗ មួយ​ចំនួន​ដែល​រួម​មាន ៖ ១​ដុល្លារ​អា​មេ​រិ​ក​ស្មើនឹង ៤១០៤ រៀល​, ១​អឺ​រ៉ូ ទិញ​ចូល ៤៤៧៧ រៀល លក់​ចេញ ៤៥២២ រៀល ខណៈ​ដែល ១​ដុល្លារ​អូស្ត្រាលី ទិញ​ចូល ២៦៤៥ រៀល លក់​ចេញ ២៦៧១ រៀល ។

ទន្ទឹម​នេះ​ដែរ ១​យ៉​ន់​ចិន ទិញ​ចូល ៥៨១ រៀល លក់​ចេញ ៥៨៧ រៀល និង ១០០​វុន​កូរ៉េ ទិញ​ចូល ៣៣៤ រៀល លក់​ចេញ ៣៣៧ រៀល ហើយ ១​ដុល្លារ​សាំង​ហ្គា​ពួរ ទិញ​ចូល ២៩០០ រៀល លក់​ចេញ ២៩២៩ រៀល ។ ដោយឡែក ១​បាត​ថៃ ទិញ​ចូល ១២៧ រៀល លក់​ចេញ ១២៨ រៀល និង ១០០០​ដុ​ង​វៀតណាម ទិញ​ចូល ១៧៥ រៀល លក់​ចេញ ១៧៧ រៀល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ