ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អនុវត្ត​មូលដ្ឋាន​គ្រឹះ​14​ចំណុច​អភិវឌ្ឍន៍​ខ្លួន​ក្លាយជា​អ្នក​កាន់​ចង្កូតរថយន្ត​ដ៏​ស្ទាត់ជំនាញ

9 ឆ្នាំ មុន

ការ​គ្រប់គ្រង​ចង្កូតរថយន្ត​នៅ​ពេល​ធ្វើ​ដំណើរ​មិនមែន​សុទ្ធតែ​មាន​លក្ខណៈ​ងាយស្រួល​ក្នុង​ការ​ប្រតិបត្តិ​ឱ្យ​ទទួល​បាន​សុវត្ថិភាព​១០០%​ នោះ​ឡើយ ប្រសិនបើ​អ្នកបញ្ជា​យាន​ធ្វេសប្រហែស​នោះ ។ ដោយឡែក​បើ​អ្នកបើកបរ​បាន​យល់​ដឹង​ខ្លះ​ៗ​ពី​របៀប​នៃ​ការ​ប្រើប្រាស់​ចង្កូតរថយន្ត​វា​ប្រហែលជា​អាច​ប៉ះប៉ូវ​ស្ថានការណ៍​ខ្វះចន្លោះ​នោះ​បានជា​មិន​ខាន​ថែម​ទាំង​អាច​សង្គ្រោះ​អាយុជីវិត​អ្នក និង​អ្នក​ដទៃ​ទៀត​ផង ។

ការ​គ្រប់គ្រង​ចង្កូតរថយន្ត​នៅ​ពេល​ធ្វើ​ដំណើរ​មិនមែន​សុទ្ធតែ​មាន​លក្ខណៈ​ងាយស្រួល​ក្នុង​ការ​ប្រតិបត្តិ​ឱ្យ​ទទួល​បាន​សុវត្ថិភាព​១០០%​ នោះ​ឡើយ ប្រសិនបើ​អ្នកបញ្ជា​យាន​ធ្វេសប្រហែស​នោះ ។ ដោយឡែក​បើ​អ្នកបើកបរ​បាន​យល់​ដឹង​ខ្លះ​ៗ​ពី​របៀប​នៃ​ការ​ប្រើប្រាស់​ចង្កូតរថយន្ត​វា​ប្រហែលជា​អាច​ប៉ះប៉ូវ​ស្ថានការណ៍​ខ្វះចន្លោះ​នោះ​បានជា​មិន​ខាន​ថែម​ទាំង​អាច​សង្គ្រោះ​អាយុជីវិត​អ្នក និង​អ្នក​ដទៃ​ទៀត​ផង ។

ដូច្នេះ​សូម​ចង​ចាំ​ថា នៅ​ពេល​បើកបរ​ត្រូវ​បង្កើន​ស្មារតី​ប្រុង​ប្រយ័ត្ន​ខ្ពស់​ជា​និច្ច​ក្នុង​នោះ​រាប់​បញ្ចូល​ការ​ប្រើ​ក្រសែភ្នែក​ឱ្យ​វាងវៃ​ពិនិត្យ​រាល់​សកម្មភាព​រថយន្ត​ដទៃ​នៅ​ជុំវិញ​ខ្លួន កាត់​បន្ថយ​ការ​រំខាន​ផ្សេង​ៗ​ទុក​គម្លាត​បើកបរ​ឱ្យ​បាន​ត្រឹមត្រូវ​និង​ការ​អនុវត្ត​តាម​មូលដ្ឋាន​គ្រឹះ​នៃ​ជំនាញ​បើកបរ​ដូច​ខាងក្រោម ៖

១-​ចូរ​បើកបរ​តែ​នៅ​ពេល​ណា​ដែល​អ្នក​មិន​សេព​គ្រឿង​ស្រវឹង​និង​ពេល​អ្នកមាន​អារម្មណ៍​ស្រស់ស្រាយ ។ បើករថយន្ត​អែប​ឈប់​លើ​ចិញ្ចើម​ផ្លូវ​សម្រាក​ឬ​ទុក​ឱ្យ​អ្នក​ផ្សេង​បើក​ជំនួស​វិញ​ម្ដង​ប្រ​សិន​អ្នកមាន​អារម្មណ៍​ងងុយដេក ឬ​ស្រវឹងស្រា ។ ត្រូវ​ប្រុង​ប្រយ័ត្ន​គ្រប់​វិនាទី​ក្នុង​ពេល​បើកបរ ។

២-​ក្រឡេក​មើលទៅ​មុខ​និង​ជុំវិញ​ខ្លួន​អ្នកជា​ដរាប​ខណៈ​ពេល​បញ្ជា​យានយន្ត ។ ពិនិត្យ​កញ្ចក់​មើល​ក្រោយ​និង​ផ្នែក​ចំហៀង​ឆ្វេង​-​ស្ដាំ​ជា​រៀង​រាល់​៦​វិនាទី​ទៅ​១០​វិនាទី​ម្ដង ។

៣-​បន្ថយល្បឿន​ហើយ​ក្រឡេក​មើល​ទាំង​សងខាង​ផ្លូវ​មុន​នឹង​បើក​ចូល​ទៅ​ចំណែក​ផ្លូវ​ប្រសព្វ ។ ពិនិត្យ​មើល​រថយន្ត​នៅ​ជុំវិញ អ្នក​ថ្មើរជើង និង​អ្នកបើកបរ​ទោចក្រយានយន្ត ព្រម ទាំង​បង្កើន​ស្មារតី​ប្រុង​ប្រយ័ត្ន​នៅ​ចំណុច​ផ្លូវ​រថភ្លើង​ឆ្លងកាត់ ។

៤-​កាត់​បន្ថយ​ការ​រំខាន​ផ្សេង​ៗ​ក្នុង​រថយន្ត​។ កុំ​ព្យាយាម​ប្រើប្រាស់​ទូរស័ព្ទ​ទាំង​ការ​ផ្ញើ​សារ​ឬ​សន្ទនា ។ ប្រាប់​អ្នក​រួម​ដំណើរ​ដូច​ជា​ក្មេង​ៗ​ឱ្យ​រក្សា​ភាព​ស្ងៀមស្ងាត់ ។ កុំ​ចំណាយពេល​យូរ​ពេក​ក្នុង​ការ​សា​រេ​រាវរក​ប៉ុស្ដិ៍​វិទ្យុ​ឬ​គ្រឿង​បំពង​សំឡេង ។ កុំ​ព្យាយាម​ទទួលទាន​ភេសជ្ជៈ​ឬ​នំចំណី​នៅ​ពេល​កំពុង​កាន់ចង្កូត​រថយន្ត ។

៥-​ពាក់​ខ្សែក្រវាត់​សុវត្ថិភាព​ឱ្យ​បាន​ទៀងទាត់​និង​ត្រឹម​ត្រូវជា​និច្ច ។

៦-​រក្សា​គម្លាត​នៃ​ការ​បើកបរ​ដែល​ស្ថិត​នៅ​ក្រោយ​រថយន្ត​ខាង​មុខ​ឱ្យ​បាន​សម​ល្មម​ថា​នឹង​មាន​សុវត្ថិភាព ។ ពិនិត្យ​មើល​រថយន្ត​ខាង​មុខ​ពី​ការ​ឱ្យ​សញ្ញា​ឬ​វាយ​ភ្លើង​សី​ុ​ញ៉ូ​បញ្ជាក់​ពី​បំណង​នៃ​ការ​បំ​លាស់​ទី ។

៧-​ចូរ​ផ្លាស់​ប្ដូរ​ចំណែក​ផ្លូវ​ឬ​បើក​ជែង​និង​ថយក្រោយ​តែ​នៅ​ពេល​ណា​ដែល​អ្នក​បាន​ពិនិត្យ​មើល​ចំណុច​មើល​មិនឃើញ​តាម​រយៈ​កញ្ចក់​ទៅ​លើ​ការ​ធ្វើ​ចរាចរ ឬ​ឧបសគ្គ​ផ្សេង​ៗ ។

៨-​ចូរ​បើក​អែប​ចត​លើ​ចិញ្ចើម​ផ្លូវ​រង់ចាំ​បន្ដិច​ប្រសិនបើ​អ្នក​មើលឃើញ​ពី​ភាព​ខុស​ប្រក្រតី​ឬ​គ្រោះថ្នាក់​របស់​អ្នកបើកបរ​ដទៃ​ទៀត ។ កុំ​ព្យាយាម​ប្រតិកម្ម​ឱ្យ​សោះ​ប្រសិនបើ​រថយន្ត​ដទៃ​បើក​ពាំងមុខ​ផ្លូវ​ឬ​ក៏​ចុច​សី​ុ​ផ្លេ​ដាក់​អ្នក ។

៩-​ប្រើប្រាស់​ភ្លើង​សញ្ញា​ឬ​វាយ​សី​ុ​ញ៉ូ​ប្រាប់​ពី​ទិស​ដៅ​ដល់​រថយន្ត​ដទៃ​នៅ​ពេល​អ្នកបើកប​ត់​លើ​ផ្លូវ​កាច់ជ្រុង​ចាក់​គួ​ឬ​ក៏​ផ្លាស់​ប្ដូរ​ចំណែក​ផ្លូវ​ជែង​រថយន្ត​ខាង​មុខ ។

១០-​ពិគ្រោះ​យោបល់​ជាមួយ​វេជ្ជបណ្ឌិត​ឬ​ឱសថការី​អំពី​ផល​ប៉ះពាល់​ផ្សេង​ៗ​ប្រសិនជា​អ្នក​ប្រើប្រាស់​ឱសថ​ថ្មី​ជំនួយស្មារតី​ក្នុង​ការ​បើកបរ ។ កុំ​ព្យាយាម​បន្តដំណើរ​ទៅ​មុខ​ទៀត​ប្រសិនបើ​ការ​បិទ​សញ្ញា​សម្គាល់​នៅ​ជាប់​នឹង​ដប​ថ្នាំ​បញ្ជាក់​ថា​វា​មិន​មាន​ប្រសិទ្ធភាព​ជាមួយនឹង​ការ​បើកបរ ។

១១-​ចៀសវាង​ការ​បើកបរ​នៅ​ពេល​ណា​ដែល​អាច​ធ្វើ​ចរាចរ​បាន​ក្នុងអំឡុងពេល​លក្ខខណ្ឌ​អាកាសធាតុ​ភ្លៀង​ខ្លាំង​លាយឡំ​នឹង​ខ្យល់​កន្ត្រាក់​។

១២-​ចៀសវាង​បើករថយន្ត​នៅ​ពេល​យប់​ប្រសិនបើ​ភ្នែក​អ្នក​មើល​មិន​ច្បាស់ ។

១៣-​ត្រូវ​ច្បាស់​ថា រថយន្ត​របស់​អ្នក​គឺ​ស្ថិត​ក្នុង​លក្ខខណ្ឌ​បច្ចេកទេស​ត្រឹមត្រូវ​និង​សុវត្ថិភាព​(​សម្បក​កង់​មាន​សម្ពាធ​ខ្យល់​ត្រឹមត្រូវ​តាម​បទដ្ឋាន​ហើយ​រថយន្ត​មាន​ប្រេង​ម៉ា​សី​ុ​ន ឬ​ប្រេងឥន្ធនៈ​គ្រប់គ្រាន់​នឹង​ទៅ​ដល់​គោលដៅ​ដោយ​សុវត្ថិភាព ។

១៤-​លាង​សម្អាត​កញ្ចក់​បង្អួច​របស់​រថយន្ត​ឱ្យ​បាន​ទៀងទាត់​ដើម្បី​ឱ្យ​អ្នក​អាច​មើលឃើញ​ច្បាស់ ៕