ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បែកធ្លាយរូបភាពក្នុងកាមេរ៉ា​ ក្រោយបុរស២នាក់​ប្រព្រឹត្តបទល្មើសក្នុងហាង​

3 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានីភ្នំពេញ ៖ ក្រុម​ជនសង្ស័យ​​មួយ​ក្រុម​មាន​គ្នា​ចំនួន២​នាក់​បាន​ជិះ​កង់​មួយ​គ្រឿង​មក​ធ្វើ​សកម្មភាព​ឆ្កឹះ​សោ​ និង​វាយ​បំបែក​ទ្វារ​កញ្ចក់​ហាង​លក់​កាមេ​រ៉ា​សុវត្ថិភាព​ និង​ម៉ាស៊ីន​ព្រី​ន​​យីហោ ភ្នំពេញ អូ​ហ្វី​សស​ប្លាយ៍ ចូល​លួច​កុំ​ព្យូ​ទ័​រ​មួយ​គ្រឿង​ និង​ឡែប​ថប​មួយ​គ្រឿង​បាន​សម្រេច​ រួច​គេចខ្លួន​​បាត់​ដោយ​សុវត្ថិភាព​…

​រាជធានីភ្នំពេញ ៖ ក្រុម​ជនសង្ស័យ​​មួយ​ក្រុម​មាន​គ្នា​ចំនួន២​នាក់​បាន​ជិះ​កង់​មួយ​គ្រឿង​មក​ធ្វើ​សកម្មភាព​ឆ្កឹះ​សោ​ និង​វាយ​បំបែក​ទ្វារ​កញ្ចក់​ហាង​លក់​កាមេ​រ៉ា​សុវត្ថិភាព​ និង​ម៉ាស៊ីន​ព្រី​ន​​យីហោ ភ្នំពេញ អូ​ហ្វី​ស
ស​ប្លាយ៍ ចូល​លួច​កុំ​ព្យូ​ទ័​រ​មួយ​គ្រឿង​ និង​ឡែប​ថប​មួយ​គ្រឿង​បាន​សម្រេច​ រួច​គេចខ្លួន​​បាត់​ដោយ​សុវត្ថិភាព​ ។

ហេតុការណ៍​ខាងលើនេះ​បង្ក​ឲ្យ​មាន​ការភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១​និង​៣០​នាទី​រំលងអា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​៥ ខែឧសភា ឆ្នាំ​២០២០​ ​នៅ​​ចំណុចហាង​លក់​កាមេ​រ៉ា​សុវត្ថិភាព​ និង​ម៉ាស៊ីន​ព្រី​ន​​យីហោ ភ្នំពេញ អូ​ហ្វី​ស ស​ប្លាយ៍​ ផ្ទះ​លេខ​2Eo ផ្លូវ​ព្រះ​នរោត្តម សង្កាត់​វត្ត​ភ្នំ ខណ្ឌដូនពេញ​។

តាម​​ប្រភព​ពី​បុរស​ម្នាក់​ដែល​ជា​បុគ្គលិក​បំរើ​ការ​នៅ​ក្នុង​ហាងកើតហេតុ​​ខាងលើ​បាន​រៀបរាប់​ប្រាប់​ឲ្យ​ដឹង​ថា ជា​រៀង​រាល់​យប់​ ហាង​ខាងលើ​តែងតែ​ចាក់សោ​ទ្វារ​ទុក​ចោល ដោយ​មិន​មាន​បុគ្គលិក​ណា​ម្នាក់​នៅ​ដេក​យាម​មើល​ការ​ខុស​ត្រូវ​នោះ​ទេ​។

តាម​ប្រភពដដែលបានបន្ត​ថា ​មុន​ពេល​កើតហេតុ ខណៈ​ដល់​ម៉ោង​ត្រូវ​បិទ​ហាង បុគ្គលិក​ទាំងអស់​រួម​ជាមួយ​អ្នកគ្រប់គ្រង​បាន​នាំ​គ្នា​រៀបចំ​ចាក់សោ​បិទទ្វារ​ហាង រួច​ក៏​ចាកចេញ​ទៅ​ផ្ទះ​រៀង​ៗ​ខ្លួន​បាត់​អស់​ដូច​សព្វដង លុះដល់​វេលា​ម៉ោង​កើតហេតុ ស្រាប់តែ​មាន​សមត្ថកិច្ច​មូលដ្ឋាន​បាន​ទាក់ទង​តាម​ទូរស័ព្ទ​មក​ប្រាប់​ថា មាន​ជនសង្ស័យ​ធ្វើ​សកម្មភាព​ឆ្កឹះ​សោ​ទ្វារ​ និង​វាយ​បំបែក​ទ្វារ​កញ្ចក់​ បណ្តាល​ឲ្យ​បែក​អស់​មួយ​ផ្ទាំង​ទំហំ​ប្រមាណ​២​ម៉ែត្រ​គុណ​១​ម៉ែត្រ​កន្លះ​។ បន្ទាប់​មក​ពួក​គាត់​ក៏​ប្រញាប់ប្រញាល់​នាំ​គ្នា​ចុះ​មក​ត្រួតពិនិត្យ​ រួម​ទាំង​ឆែក​មើល​កាមេ​រ៉ា​សុវត្ថិភាព​ដែល​បំពាក់​នៅ​ខាង​មុខ​ហាង​ភ្លាម​ៗ​ផង​ដែរ​។

តាម​ប្រភពដដែលបានបន្ត​ទៀត​ថា បន្ទាប់​ពី​ឆែក​មើល​តាម​កាមេ​រ៉ា​សុវត្ថិភាពឃើញ​ជនសង្ស័យ​មាន​គ្នា​ចំនួន​ពីរ​នាក់​បាន​ជិះ​កង់​មួយ​គ្រឿង​មក​ធ្វើ​សកម្មភាព​ឆ្កឹះ​សោ​ទ្វារ​ដែក​រូត និង​វាយ​បំបែក​ទ្វារ​កញ្ចក់​មួយ​ជាន់​ទៀត ចូល​ទៅ​ខាងក្នុង​ហាង​លួ​ចយក​កុំព្យូទ័រ​លើ​តុ​ចំនួន​១​គ្រឿង និង​ឡែ​ប​ថប​ចំនួន​១​គ្រឿង​រួច​ក៏​នាំ​គ្នា​ឡើង​ជិះ​កង់​គេច​ចេញពី​កន្លែង​កើតហេតុ​បាត់​ស​ម្រោ​ល​តែ​ម្ដង​។

ក្រោយ​ពេល​កើតហេតុ​ សមត្ថកិច្ច​មូលដ្ឋាន​ក៏​បាន​ប្រាប់​ជន​រង​គ្រោះ​ដែល​ជា​ម្ចាស់​ហាងកើតហេតុ​​ខាងលើ​​ឱ្យ​ទៅ​​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​វត្ត​ភ្នំ​ ដើម្បី​ឲ្យ​កម្លាំង​សមត្ថកិច្ច​ជំនាញ​ធ្វើការ​ស្រាវជ្រាវ​តាម​ចាប់​ជនសង្ស័យ​យក​មក​ផ្តន្ទាទោស​​តាម​ផ្លូវច្បាប់​៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ