ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជាសល់អ្នកជំងឺ២នាក់ដដែល ខណៈព្រឹកនេះមិនមានអ្នកឆ្លងថ្មីពីកូវីដ១៩

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ក្រសួងសុខាភិបាលបានប្រកាសថា ថ្ងៃនេះមិនមានអ្នកឆ្លងថ្មី និង​អ្នកជា​សះស្បើយ​កូ​វី​ដ​-១៩ ឡើយ គឺសរុប​អ្នកជា​សះស្បើយ​មាន​ចំនួន ១២០​នាក់ ដដែល ។…

រាជធានីភ្នំពេញ ៖ ក្រសួងសុខាភិបាលបានប្រកាសថា ថ្ងៃនេះមិនមានអ្នកឆ្លងថ្មី និង​អ្នកជា​សះស្បើយ​កូ​វី​ដ​-១៩ ឡើយ គឺសរុប​អ្នកជា​សះស្បើយ​មាន​ចំនួន ១២០​នាក់ ដដែល ។ នេះបើយោងតាមក្រសួងសុខភិបាលចេញនៅ​ព្រឹក​ថ្ងៃ​ទី៥​ ខែ ឧសភា ឆ្នាំ​២០២០ ។

ក្រសួងបានបញ្ជាក់ថា ចំនួន​អ្នក​បន្ត​ព្យាបាល​កូ​វី​ដ​-១៩​មាន​ចំនួន ២​នាក់ ដដែល
-និង​សរុប​ចំនួន​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​-១៩​ ចាប់ពី​ខែមករា រហូត​ដល់​បច្ចុប្បន្ន​នេះ​មាន​ចំនួន ១២២​នាក់ ។

ពិតមែនតែពុំរកឃេីញករណីថ្មីក៏ដោយ​ សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយធ្វេីអនាម័យ​ នៅឃ្លាតឆ្ងាយពីគ្នា​ មិនចេញក្រៅផ្ទះបេីមិនចាំបាច់​ ព្រោះប្រទេសជិតខាងយេីងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩​ ដ៏ខ្លាំងក្លានៅឡេីយ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ