សិង្ហ​បុរី រក​ឃើញ​អ្នក​ឆ្លង​កូ​វី​ដ​១៩ ចំនួន ៥៧៣​បន្ថែម សរុប​កើន​ដល់ ១៨.៧៧៨​ករណី


សិង្ហ​បុរី ៖ ក្រសួងសុខាភិបាល​សិង្ហ​បុរី បាន​និយាយ​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​កាលពី​ថ្ងៃ​ចន្ទ ទី​៤ ឧសភា ២០២០​នេះ​ថា ប្រទេស​សិង្ហ​បុរី បាន​បញ្ជាក់​ពី​ករណី​ថ្មី នៃ​អ្នក​ឆ្លង Covid-19 ចំនួន ៥៧៣ បន្ថែម​ទៀត គិត​ត្រឹម​២៤​ម៉ោង ។

ចំនួន​នេះ នាំ​ឲ្យ​ប្រទេស​សិង្ហ​បុរី មាន​អ្នក​ឆ្លង​សរុប​រហូត​ដល់ ១៨.៧៧៨ ករណី ។

ករណី​អ្នក​ឆ្លង​ថ្មី​ៗ​នេះ ភាគច្រើន​គឺ​ពលករ​ចំណាកស្រុក កាន់​ប័ណ្ណ​ការងារ ដែល​ស្នាក់​នៅ​ក្នុង អន្តេវាសិកដ្ឋាន ក្នុង​ចំណោម​នោះ​មាន​អ្នកជំងឺ ៥ នាក់ ជា​ជនជាតិ​សិង្ហ​បុរី ។

ក្រសួងសុខាភិបាល​បាន​និយាយ​ថា “​យើង​កំពុងធ្វើការ​លម្អិត​អំពី​ករណី​ទាំងនេះ​ហើយ ព័ត៌មាន​ថ្មី​ៗ​នឹង​ត្រូវ​បាន​ចែករំលែក​តាម​រយៈ​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ដែល​នឹង​ត្រូវ​ចេញផ្សាយ​ជា​បន្តបន្ទាប់​ទៀត​” ៕

ព័ត៌មាន​អន្តរជាតិ

Sponsored News

១១:១១ | ក្នុងស្រុក

លក់ដាច់ខ្លាំងសាហាវអតិថិជនពេញៗហាង ព្រោះតម្លៃផ្អើលទីផ្សារ 279$ តែសមត្ថភាពលំដាប់ A អេមមួយកំប្លេ ថតស្អាតបែប AI បួនគ្រាប់ទំហំ 48MP RAM ក៏ធំ 8GB ROM ក៏ធំ 128GB ថ្មក៏ខ្លាំង 5000mAh (មានវីដេអូ)

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ