ស្នងការ​ក្រុងភ្នំពេញ សាកសួរ​តារា TIK TOK ម្នាក់ ករណី​ប៉ះពាល់​កិត្តិយស​ប៉ូលិស​ចរាចរណ៍


រាជធានី​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច កោះហៅ​មក​សាកសួរ ករណី​យក​ព័ត៌មាន​ចាស់​តាំងពី​ឆ្នាំ​២០១៨ យក​មក​បង្ហោះ​ខុស​ពី​ការ​ពិត ធ្វើ​ឲ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ ដល់​កិត្តិយស​របស់​សមត្ថកិច្ច នេះ​បើ​យោង​តាម​ទំព័រ​ហ្វេ​ស​បុក​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ។

ស្ត្រី​ដែល សមត្ថកិច្ច​ហៅ​មក​អប់រំ មានឈ្មោះ គួ​ក ស្រី​ណា ដែល​ប្រើប្រាស់​គណនី TIK TOK ឈ្មោះ អែ ណា ដែល​បាន​យក​ព័ត៌មាន​ចាស់​តាំងពី​ឆ្នាំ​២០១៨ ដែល​គាត់​បាន​បើកបរ​ល្មើស​ភ្លើង​សញ្ញា​ចរាចរណ៍ យក​មក​ផុស​ខុស​ពី​ការ​ពិត​កាលពី​ព្រឹក​ថ្ងៃ​ទី​០៣ ខែឧសភា ឆ្នាំ​២០២០ ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ និង​មជ្ឈដ្ឋាន​ទូទៅ​មានការ​យល់​ច្រឡំ ជា​ពិ​សេ​គាត់​បាន​និយាយ​ខុស​ពី​ការ​ពិត​ដែល​មើលងាយ​មក​លើ​សមត្ថ​កិ​ច្វ និង​ធ្វើ​ឲ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​កិត្តិយស​របស់​សមត្ថកិច្ច​ដែល​បាន​ខិតខំ​បំពេញភារកិច្ច​ក្នុង​ការ​អនុវត្ត​រឹត​បន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក ។

សមត្ថកិច្ច​ការិយាល័យ​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​ផែន​សន្តិសុខ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​កោះហៅ​ស្ត្រី​ឈ្មោះ គួ​ក ស្រី​ណា ឲ្យ​ចូលខ្លួន​មក​បំភ្លឺ ។ ក្រោយ​ពី​ធ្វើការ​សួរនាំ​ហើយ ស្ត្រី​រូប​នេះ​គាត់​ក៏​បាន​ទទួលកំហុស​ទាំងស្រុង និង​បាន​ថត​វី​ដេ​អូ​សុំ​ទោស​ជា​សាធារណ​ដល់​ប្រជាពលរដ្ឋ ជា​ពិសេស​សុំ​ទោស​ដល់​សមត្ថកិច្ច នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ។

ក្រោយ​ពី​សមត្ថកិច្ច​បាន​ធ្វើការ​ណែនាំ អប់រំ និង​ធ្វើ​កិច្ចសន្យា ដោយ​ផ្តិត​មេដៃ​រួច​មក សមត្ថកិច្ច​ក៏​បាន​ឲ្យ​គាត់​ត្រឡប់​ទៅ​គេហដ្ឋាន​វិញ ៕

បាន​បង្ហោះ​ដោយ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅ ច័ន្ទ 4 ឧសភា 2020

ព័ត៌មាន​ជាតិ

Sponsored News

១១:១១ | ក្នុងស្រុក

លក់ដាច់ខ្លាំងសាហាវអតិថិជនពេញៗហាង ព្រោះតម្លៃផ្អើលទីផ្សារ 279$ តែសមត្ថភាពលំដាប់ A អេមមួយកំប្លេ ថតស្អាតបែប AI បួនគ្រាប់ទំហំ 48MP RAM ក៏ធំ 8GB ROM ក៏ធំ 128GB ថ្មក៏ខ្លាំង 5000mAh (មានវីដេអូ)

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ