ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្តៅ​ៗ លោក William Guang ត្រូវ​បញ្ចប់​មុខ​តំណែង

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ ​លោក សុខ​សុវណ្ណ វ​ឌ្ឍ​នាសា​ប៊ុ​ង ហៅ William Guang ប្រធាន​គណបក្ស​ខ្មែរ​ក្រោក ​ត្រូវ​បាន​ប្រមុខរដ្ឋ​ស្តីទី​បញ្ចប់​ពី​សមាជិក​នៃ​ឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះ…

រាជធានី​ភ្នំពេញ​ ៖ ​លោក សុខ​សុវណ្ណ វ​ឌ្ឍ​នាសា​ប៊ុ​ង ហៅ William Guang ប្រធាន​គណបក្ស​ខ្មែរ​ក្រោក ​ត្រូវ​បាន​ប្រមុខរដ្ឋ​ស្តីទី​បញ្ចប់​ពី​សមាជិក​នៃ​ឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់​យោបល់​ ។​ នេះ​បើ​យោង​តាម​ព្រះរាជ​លិខិត​របស់​ប្រមុខរដ្ឋ​ស្តីទី​។

យោង​តាម​ព្រះរាជ​លិខិត​បញ្ចប់​មុខ​តំណែង​ចេញផ្សាយ​នៅ​ថ្ងៃ​ទី​៤​ ខែឧសភា​ ឆ្នាំ​២០២០​ ដោយ​ឡាយ​ព្រះ​ហត្ថលេខា​ដោយ​សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ​ ប្រមុខរដ្ឋ​ស្តីទី​យ៉ាង​ដូច្នេះ​ថា​ ត្រាប់​បង្គាប់​ ៖ ​មាត្រា​១-​ត្រូវ​បាន​បញ្ចប់​មុខ​តំណែង​លោក សុខ​សុវណ្ណ វ​ឌ្ឍ​នាសា​ប៊ុ​ង ពី​សមាជិក​នៃ​ឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់​យោបល់​មាន​ឋានៈ​ស្មើ​ទេស​រដ្ឋមន្ត្រី​ ។​ មាត្រា​២-​សម្តេច​តេ​ជោ ហ៊ុន សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា​ត្រូវ​ទទួល​បន្ទុក​អនុវត្ត​ព្រះរាជ​ក្រឹ​ត្រ​នេះ ចាប់ពី​ថ្ងៃ​ឡាយ​ព្រះ​ហត្ថលេខា​តទៅ​។

សូម​ជម្រាប​ជូន​ថា​ ការ​បញ្ចប់​សមាជិក​នេះ ធ្វើ​ឡើង​តាម​ការ​ទូល​ថ្វាយ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​។

លោក សុខ​សុវណ្ណ វ​ឌ្ឍ​នាសា​ប៊ុ​ង ក្នុង​នាម​ជា​ប្រធាន​គណបក្ស​ខ្មែរ​ក្រោក បាន​ក្លាយជា​សមាជិក​ឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់​យោបល់ បន្ទាប់​ពី​ស្ថាប័ន​នេះ ត្រូវ​បាន​ព្រះ​មហាក្សត្រ​សម្រេច​បង្កើត​ឡើង​តាម​ការ​ទូល​ថ្វាយ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន កាលពី​ឆ្នាំ​២០១៨ ។

គួររំលឹកថា ៖ តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួងបរិស្ថាន លេខ​ពិសេស​ចុះ​ថ្ងៃ​ទី​៣ ខែឧសភា ឆ្នាំ​២០២០ បាន​សម្តែង​នូវ​ការ​សោកស្តាយ​ចំពោះ​លោក សុខ សុវណ្ណ​វ​ឌ្ឍ​នាសា​ប៊ុ​ង ប្រធាន​គណបក្ស​ខ្មែរ​ក្រោក ដោយ​បាន​ចាត់​ទុក​ថា​ជា​ទ​ង្វើ​មិន​ទទួលខុសត្រូវ និង​ភាព​មិន​យល់​ដឹង​ពី​របៀបរបប និង​នីតិវិធី​នៃ​ការ​បំពេញការងារ​អំឡុង​ពេល​ចុះ​ទៅ​បំពេញបេសកកម្ម​នៅ​តំបន់​ឧទ្យាន​ជាតិ​ព្រះ​សីហ​នុ​«​រាម​» កាលពី​ថ្ងៃ​ទី​២ ខែឧសភា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ