ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូ​វី​ដ​-១៩៖ ការ​នាំ​ចេញ​កសិផល​ពី​កម្ពុជា​ទៅ​ទីផ្សារ​អន្តរជាតិកើន​ខណៈ​នាំ​ចេញ​សម្លៀក​បំពាក់​ថយ​ចុះ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ទោះបីជា​កម្ពុជា​កំពុង​ប្រឈម​មុខ​នឹង​ស្ថានភាព​ផុយ​ស្រួយ​នៃ​ជំងឺ​កូ​វី​ដ​- ១៩ យ៉ាងណា​ក្ដី ក៏​ការ​នាំ​ចេញ​កសិផល​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​នៅ​តែ​មាន​លទ្ធផល​ជា​វិជ្ជមាន​ដដែល ជា​ពិសេស​ការ​នាំ​ចេញ​អង្ករ​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​ក្នុង​រយៈពេល​៤​ខែ​ដើមឆ្នាំ​នេះ​ឃើញ​ថា​មាន​កំណើន​គួរ​អោយ​កត់សម្គាល់ ។ នេះ​បើ​យោង​តាម​របាយការណ៍​របស់​ក្រសួងកសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ…

រាជធានី​ភ្នំពេញ ៖ ទោះបីជា​កម្ពុជា​កំពុង​ប្រឈម​មុខ​នឹង​ស្ថានភាព​ផុយ​ស្រួយ​នៃ​ជំងឺ​កូ​វី​ដ​- ១៩ យ៉ាងណា​ក្ដី ក៏​ការ​នាំ​ចេញ​កសិផល​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​នៅ​តែ​មាន​លទ្ធផល​ជា​វិជ្ជមាន​ដដែល ជា​ពិសេស​ការ​នាំ​ចេញ​អង្ករ​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​ក្នុង​រយៈពេល​៤​ខែ​ដើមឆ្នាំ​នេះ​ឃើញ​ថា​មាន​កំណើន​គួរ​អោយ​កត់សម្គាល់ ។ នេះ​បើ​យោង​តាម​របាយការណ៍​របស់​ក្រសួងកសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ ។

​ក៏​ប៉ុន្តែ​ខណៈ​ការ​នាំ​ចេញ​ផលិតផល​កសិផល​ទ​ទៅ​ក្រៅប្រទេស​មាន​សន្ទុះ​កើនឡើង តែ​ការ​នាំ​ចេញ​សម្ភារៈ​សំខាន់​ដូច​ជា​ការ​នាំ​ចេញ​សម្លៀក​បំពាក់ ក្នុង​វិស័យ​ឧស្សាហកម្ម​កាត់ដេរ នៅ​ដើមឆ្នាំ ២០២០​នេះ មានការ​ថយ​ចុះ​ខ្លាំង ដោយសារ​តែ​មិន​មានការ​បញ្ជា​ទិញ​ពី​ខាងក្រៅ ទើប​ធ្វើ​អោយ​ចង្វាក់​ផលិតកម្ម​ក្នុង​វិស័យ​នេះ កំពុង​ជួប​ផល​ប៉ះពាល់​ជា​បន្តបន្ទាប់ ជាក់ស្ដែង​តាម​ក្រសួង​ការងារ មាន​រោងចក្រ​ប្រមាណ​ជាង​១៣០​បាន​ស្នើ​សុំ​ព្យួរការងារ ដែល​នឹង​ធ្វើ​អោយ​ប៉ះពាល់​ដល់​ការងារ​ប្រមាណ​១០​ម៉ឹ​ន​នាក់ ។

យ៉ាងណាមិញ បើ​ងាក​ទៅ​មើល​របាយការណ៍​របស់​កសិកម្ម បើ​ទោះបីជា​ជំងឺ​កូ​វី​ដ​-១៩ កំពុង​កូរ​ពិភពលោក​ឡើង​វ៉​ល់​យ៉ាងណា​ក៏​ដោយ គិត​ត្រឹម​ដំណាច់​ខែមេសា ឆ្នាំ​២០២០​នេះ​ការ​នាំ​ចេញ​កសិផល​សរុប​របស់​កម្ពុជា​ទៅ​កាន់​អន្តរជាតិ មាន​ប្រមាណ​ជាង​២​លាន​៧​ពាន់​តោន ក្នុង​នោះ​អង្ករ​បាន​នាំ​ចេញ​ប្រមាណ​ជាង​៣០​ម៉ឺន​តោន ក្នុង​នោះ​ចិន​នៅ​តែ​ជាទី​ផ្សារ​ធំ​សម្រាប់​អង្ករ​កម្ពុជា ។ ក្នុង​រយៈពេល​៤​ខែ​នេះ​ការ​នាំ​ចេញ​អង្ករ​ពី​កម្ពុជា ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​ទទួល​បាន​កំណើន​ដល់​ទៅ​៤០,៤៦​ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​២០១៩​កន្លង​ទៅ​នេះ ។

យោង​តាម​របាយការណ៍​នេះ​បាន​បង្ហាញ​ថា​ទោះបីជា​កម្ពុជា​និង​បណ្តា​ប្រទេស​ជា​ច្រើន​លើ​ពិភពលោក​មាន​បញ្ហា​ជំងឺ​កូ​វី​ដ​-១៩ ក្តី តែ​ការ​នាំ​ចេញ​កសិផល​តាម​ផលិតផល​នីមួយ​ៗ​មានការ​កើនឡើង​គួរ​អោយ​កត់សម្គាល់​ក្នុង​នោះ​មាន​ដំណាប់​ស្វាយ ចេក ផ្លែស្វាយ ដំឡូង​មី និង​គ្រាប់ស្វាយចន្ទី ។

បើ​តាម​លោក​វេ​ង សា​ខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​បាន​មាន​ប្រសាសន៍​ផង​ដែរ​ថា ទោះបីជា​បច្ចុប្បន្ន​នេះ​កម្ពុជា​និង​ប្រទេស​ជិតខាង​ជួបនឹង​បញ្ហា​ជំងឺ​កូ​វី​ដ​-១៩ ក្ដី តែ​ការ​នាំ​ចេញ​កសិផល​កម្ពុជា​នៅ​តែ​មាន​កំនើន ។

លោក​បាន​បន្ត​ថា «​បើ​គិតតែ​របាយការណ៍​ផ្លូវការ​នៃ​ការ​នាំ​ចេញ​កសិផល​មាន​ជាង​២​លាន​តោន តែ​មិន​ទាន់​បូក​សរុប​នឹង​ការ​នាំ​ចេញ​ក្រៅផ្លូវការ​ជង​១​លាន​តោន​ទៀត​នោះ​ទ
​សូម​បញ្ជាក់​ថា​ការ​នាំ​ចេញ​កសិផល​កើនឡើង​ដូច្នេះ ត្រូវ​បាន​គេ​មើលឃើញ​ថា​ចំ​ពេល​ច្រកព្រំដែន​ត្រូវ​បាន​រឹត​បន្តឹង ។

មន្ត្រី​នៃ​អ្នកនាំពាក្យ​ក្រសួងពាណិជ្ជកម្ម​លោក ស៊ា​ង ថៃ​ធ្លាប់​បាន​ឡើង​ថា នៅ​តាម​ព្រំដែន​គឺ​រឹតត្បិត​តែ​មនុស្ស​និង​ភ្ញៀវ​ទេ​សម្រាប់​ការ​ឆ្លងកាត់​នោះ ដោយឡែក​ទំនិញ​នៅ​តែ​អាច​ឆ្លងកាត់​បាន​ដដែល​ធម្មតា មិន​មានការ​បិទ​នោះ​ទេ ប៉ុន្តែ​ត្រូវ​ប្តូរ​តៃកុង ប្តូរ​ក្បាល​សណ្ដោង​នៅ​តំបន់​ស ឬ​វិធី​ផ្ទេរ​ផ្សេង​ទៀត ដូច្នេះ​ការ​នាំ​ចេញ​ទៅ​កាន់​ប្រទេស​ដែល​មាន​តម្រូវការ​នៅ​បន្ត​ដំណើរការ​ធម្មតា ។

សូម​បញ្ជាក់​សម្ដេច​តេ​ជោ​ហ៊ុន សែន​នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​បញ្ជា​អោយ​បិទ​ការ​នាំ​ចេញ​អង្ក​រស​និង​ស្រូវ​ទៅ​កាន់​ទីផ្សារ​ក្រៅប្រទេស ដើម្បី​ទប់ស្កាត់​បញ្ហា​ខ្វះខាត​ស្បៀង​នៅ​ពេល​ណាមួយ ខណៈ​ជំងឺ​កូ​វី​ដ​១៩​មិន​ទាន់​សាបរលាប ក៏​ប៉ុន្តែ​រដ្ឋាភិបាល​មិន​បាន​បញ្ជា​អោយ​បិទ​ការ​នាំ​ចេញ​អង្ករ​ក្រអូប​នោះ​ទេ ដូច្នេះ​ហើយ​ទើប​ការ​នាំ​ចេញ​អង្ករ​ក្រអូប​នៅ​លើ​ទីផ្សារ​អន្តរជាតិ​នៅ​តែ​ទទួល​បាន​កំណើន​ខ្ពស់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ