ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ចិញ្ចឹមសត្វ​បែប​គ្រួសារ​មក​ជា​លក្ខណៈ​ពាណិជ្ជកម្ម​ហាក់​មាន​ទំនោរ​កើនឡើង

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ ស្ថិត​ក្នុង​កាលៈទេសៈ​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​កំពុង​រង​ផល​ប៉ះពាល ពី​ជំងឺ​កូ​វី​ដ ១៩ នេះ បាន​ធ្វើ​ឱ្យ​អាជីវកម្ម និង​ការ​ផ្តល់​សេវាកម្ម​របស់​ក្រុមហ៊ុន​តូច និង​ធំ​ក្នុង ស្រុក​ត្រូវ​បាន​ផ្អាក​ជា​បណ្តោះអាសន្ន ។…

រាជធានី​ភ្នំពេញ​៖ ស្ថិត​ក្នុង​កាលៈទេសៈ​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​កំពុង​រង​ផល​ប៉ះពាល ពី​ជំងឺ​កូ​វី​ដ ១៩ នេះ បាន​ធ្វើ​ឱ្យ​អាជីវកម្ម និង​ការ​ផ្តល់​សេវាកម្ម​របស់​ក្រុមហ៊ុន​តូច និង​ធំ​ក្នុង ស្រុក​ត្រូវ​បាន​ផ្អាក​ជា​បណ្តោះអាសន្ន ។ ប៉ុន្តែ​បើ​គេ​ក្រឡេក​ទៅ​ក្រោយ​ក្នុង​អន្តរកាល​នេះ ការ​ចិញ្ចឹមសត្វ​របស់​ប្រជា​កសិក​ក្នុងស្រុក​ហាក់​មាន​ទំនោ​កើនឡើង​ស្រប​ទៅ​ពេល​ទៅ​និង​ក្រសួងកសិកម្ម​បាន​និង​កំពុង​ជំរុញ​ប្រជាពលរដ្ឋ​ឱ្យ​ចលនា​ចិញ្ចឹមសត្វ​ថែម​ទៀត ធ្វើ​យ៉ាង ណា នៅ​ថ្ងៃ​អនាគត​កម្ពុជា​អាច​ផ្គត់ផ្គង់​តម្រូវការ​ក្នុងស្រុក​បាន​ក្រោយ​មានការ​កាត់​បន្ថយ ការ​នាំ​ចូល​សត្វ​ពី​ប្រទេស​ជិតខាង ។

តាម​អ្នកជំនាញ​របស់​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​បានឱ្យ​ដឹង​ថាប​ច្ចុ​ប្ប ន្ន​នេះ​ការ​ចិញ្ចឹមសត្វ​ជ្រូក​នៅ​តាម​កសិដ្ឋាន​ក៏​ដូច​ជា​ការ​ចិញ្ចឹម​ជ្រូក​របស់​ប្រជា​កសិករ គឺ​មាន ទំនោ​កើនឡើង ។ តែ​ទន្ទឹម​នឹង​នេះ​ការ​ចិញ្ចឹមសត្វ​មាន់​របស់​ប្រជា​កសិករ​កំពុង​រាំងស្ទះ ដោយ​តម្រូវការ​ទីផ្សារ​មានការ​ធ្លាក់​ចុះ ។

លោក តាន់ ផា​ន់​ណា​រ៉ា ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុជា​ទទួល​បន្ទុក​អគ្គនាយក​នៃ​អគ្គ នាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ​នៃ​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ឱ្យ​ដឹង​ថា ជា​ទូទៅ​ការ​ចិញ្ចឹមសត្វ​ជ្រូក​ទាំង​នៅ​កសិក​ដ្ឋា​ន​ធំ​ៗ និង​ប្រជា​កសិករ គឺ​មាន​ទំនោរ កើនឡើង​នៃ​ការ​ចិញ្ចឹម​ហើយ​នៅ​ពេល​បច្ចុប្បន្ន​មានការ​នាំ​ចូល​មេ​ជ្រូក​ពូជ និង​កូនជ្រូក​ពូជ មក​ពី​ប្រទេស​ជិតខាង បាន​ដាក់​ចូល​ក្នុង​កសិដ្ឋាន​របស់​ពួក​គាត់​ហើយ​ជំរុញ​ការ​ចិញ្ចឹម ហើយ​នៅ​តាម​សមាគម​ចិញ្ចឹមសត្វ គាត់​ក៏​បាន​ប្រមូលផ្តុំ​គ្នា​ដើម្បី​ធ្វើ​យ៉ាងណា​កៀរគរ​ខ្ចី​កម្ចី ពី​ធនាគារ​អភិវឌ្ឍន៍ជនបទ និង​កសិកម្ម ដែល​នៅ​ក្នុង​គោលនយោបាយ​របស់​រាជរ​ដ្ឋា​ភិ បាល​ផ្តោត​លើ​កម្ចី ៥០​លាន​ដុល្លារ​អា​មេ​រិ​ក​ដល់​អ្នក​ចិ​ញ្ចឹ​សត្វ និង​សហគ្រាស​ធុន​តូច​ផ្សេង ៗ ។

លោក​សង្កត់ធ្ងន់​ថា «​យើង​កំពុង​ជំរុញ​ការ​ចិញ្ចឹមសត្វ​បន្ថែម​ទៀត​ធ្វើ​យ៉ាងណា​ឱ្យ
ប្រជាពលរដ្ឋ​ដែល​កំពុង​ចិញ្ចឹមសត្វ​នៅ​ពេល​នេះ​អាច​ខ្ចី​ថវិកា​នេះ​បាន ដើម្បី​ព​ង្រី​ការ​ចិញ្ចឹម សត្វ​របស់​ពួក​គាត់​បន្ថែម​ទៀត ។ ចំពោះ​ការ​ចិញ្ចឹមសត្វ​មាន់នៅ​ក្នុង​សម័យ​កូ​វី​ដ ១៩ នេះ យើង​កំពុង​តែ​ស្ទះ ។ យើង​បាន​អនុញ្ញាត​ជា​គោល​ការ​ឱ្យ​នាំ​ចូល​ប្រហែល ២​ម៉ឺន​ក្បាល​ក្នុង មួយ​ថ្ងៃ ហើយ​យើង​បាន​កាត់​បន្ថយ​ការ​នាំ​ចូល ១២.០០០​ក្បាល​ក្នុង​មួយ​ថ្ងៃ និង​ចុង​ក្រោយ យើង​កាត់​បន្ថយ​ការ​នាំ​ចូល​មក​នៅ ៦.០០០​ក្បាល​ក្នុង​មួយ​ថ្ងៃ​ដើម្បី​ធ្វើ​យ៉ាងណា​ឱ្យ​អ្នក ចិញ្ចឹមសត្វ​មាន់នៅ​ក្នុងស្រុក អាច​ឱ្យ​គាត់​បញ្ចេញ​មាន់​គាត់​បាន ព្រោះ​នៅ​ក្នុង​រដូវ​កាល​មាន ជំងឺ​កូ​វី​ដ ១៩ នេះ​តម្រូវការ​មាន​ទាប​» ។

លោក​បន្ត​ថា ការ​ចិញ្ចឹមសត្វ​ជា​លក្ខណៈ​គ្រួសារ​មក​ជា​មុខរបរ​របស់​ប្រជាពលរដ្ឋ​មក ដល់​សព្វ​ថ្ងៃនេះ​អាច​មាន​កំណើន​បើសិន​គាត់​អាច​ទទួល​បាន​ជំនួយ​ពី​ការ​ផ្តល់​កម្ចី​ពី​ធនាគារ គាត់​នឹង​ជំរុញ​ការ​ចិញ្ចឹមសត្វ ហើយ​យើង​អាច​កាត់​បន្ថយ​ការ​នាំ​ចូល​បាន ។ ទន្ទឹម​នឹង​នេះ យើង​បាន​ស្នើ​ទៅ​សមាគម​ចិញ្ចឹមសត្វ ត្រូវ​មាន​ផែនការ​ច្បាស់លាស់​ព្រោះ​មាន់​ចិញ្ចឹម​ប្រើ ពេល​មួយ​ខ្លី ។ មាន់​ខ្លះ​ចិញ្ចឹម​រយៈពេល ៣៥​ថ្ងៃ​មាន់ ខ្លះ​មួយ​ខែ​កន្លះ និង​មាន់​ខ្លះ​ទៀត​ប្រើ ពេល​ពី ៣​ទៅ ៤​ខែ អ៊ីចឹង​ត្រូវ​មាន​ផែនការ​ច្បាស់លាស់ មិនមែន​ចេះ​តែ​ដាក់ (​ចិញ្ចឹម​) នោះ ទេ ។

តាម​លោក​អគ្គនាយក បើសិនជា​មិន​មាន​បញ្ហា​នោះ​ទេ​រយៈពេល ៣​ឆ្នាំ​ទៀត​យើង អាច​គ្រប់គ្រង និង​អាច​ផ្គត់ផ្គង់​សត្វ​នៅ​ក្នុង​ប្រទេស​បាន ។ ប៉ុន្តែ​ជំងឺ​ប៉េ​ស​អាហ្វ្រិក​នេះ គឺជា កង្វល់​មួយ​បើ​វា​កើតឡើង​វា​នឹង​បំផ្លាញ់​ក្នុង​ទ្រុងទ្រាយ​មួយ​ដ៏​ធំ ព្រោះ​មេរោគ​នេះ​វា​អាច​រស់ នៅ​បាន​យូរ​ពី ២០០ ទៅ ៣០០​ថ្ងៃ វា​ទៅ​តាម​ស្ថានភាព​ផ្សេង​ៗ ។

បច្ចុប្បន្ន​នេះ​ការ​ចិញ្ចឹម​មាន់​ក៏​មាន​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​ដូច​ការ​ចិញ្ចឹមសត្វ​ជ្រូក​ដែរ ប៉ុន្តែ​តែ ការ​ចិញ្ចឹមសត្វ​គោ​នៅ​មាន​ចំនួន​តិចតួច ហើយ​ទៅ​អនាគត​វា​ប្រាកដ​ណាស់ ថា​ការ​ផ្លាស់​ប្តូរ ពី​ការ​ចិញ្ចឹម​លក្ខណៈ​គ្រួសារ​ទៅ​ជា​លក្ខណៈ​ពាណិជ្ជកម្ម​វា​នឹង​កើនឡើង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ