ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

NOCC​ គ្រោង​ដាក់​អាង​ហែល​ទឹក​ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ​បម្រើ​ឱ្យ​ការ​ប្រកួត​​សុ​ី​ហ្គេ​ម​

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​(NOCC)​បានឱ្យ​ដឹង​កាល​ពេល​ថ្មី​ៗ​នេះ​ថា NOCC​មាន​គម្រោង​ពិភាក្សា​ជាមួយ​សហព័ន្ធ​កីឡាហែលទឹក​អន្តរជាតិ​(FINA)​និង​គណៈ​កម្មាធិ​ការ​ជាតិ​រៀបចំ​ស៊ី​ហ្គេ​ម​ឆ្នាំ​២០២៣ (CAMSOC)​ដើម្បី​ពិនិត្យ​សិក្សា​វាយតម្លៃ​ពី​អាងហែល​ទឹក​​ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ​អូ​ឡាំ​ពិ​ក​ដែល​ទើបតែ​បញ្ចប់​ការ​សាងសង់​អាច​ដាក់​បម្រើ​ឱ្យការ​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម​លើក​ទី​៣២​ឆ្នាំ​២០២៣​បាន​ឬ​យ៉ាងណា​។ លោក វ៉ា​ត់ ចំរើន រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍​និង​ជា​អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា មាន​ប្រសាសន៍​ថា…

រាជធានី​ភ្នំពេញ ៖ គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​(NOCC)​បានឱ្យ​ដឹង​កាល​ពេល​ថ្មី​ៗ​នេះ​ថា NOCC​មាន​គម្រោង​ពិភាក្សា​ជាមួយ​សហព័ន្ធ​កីឡាហែលទឹក​អន្តរជាតិ​(FINA)​និង​គណៈ​កម្មាធិ​ការ​ជាតិ​រៀបចំ​ស៊ី​ហ្គេ​ម​ឆ្នាំ​២០២៣ (CAMSOC)​ដើម្បី​ពិនិត្យ​សិក្សា​វាយតម្លៃ​ពី​អាងហែល​ទឹក​​ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ​អូ​ឡាំ​ពិ​ក​ដែល​ទើបតែ​បញ្ចប់​ការ​សាងសង់​អាច​ដាក់​បម្រើ​ឱ្យការ​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម​លើក​ទី​៣២​ឆ្នាំ​២០២៣​បាន​ឬ​យ៉ាងណា​។

លោក វ៉ា​ត់ ចំរើន រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍​និង​ជា​អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា មាន​ប្រសាសន៍​ថា គម្រោង​នៃ​ការ​វាយតម្លៃ​នេះ គឺ​ដើម្បី​បែងចែក​ពី​កម្រិតទីកន្លែង​ប្រកួត និង​ប្រភេទ​វិញ្ញាសា​នីមួយ​ៗ​ថា​វិញ្ញាសា​ណាខ្លះ​ធ្វើ​នៅ​អាង​ហែល​ទឹក​មរតក​តេ​ជោ​និង​វិញ្ញាសា​ណាខ្លះ​ត្រូវធ្វើ​នៅ​ក្នុង​អាង​ហែល​ទឹក​ពហុ​កីឡដ្ឋាន​ជាតិ ។

អាង​ហែល​ទឹក​មាន​តម្លៃ​ជិត​៣​លាន​ដុល្លារដែល​ទើប​បញ្ចប់​ការ​សាងសង់​ជួសជុល តែ​មិន​ទាន់​បើក​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​នៅឡើយ​នោះ ជា​អាង​ហែល​ទឹក​ដែល​មាន​លក្ខណៈ​ស្តង់ដារ​អន្តរ​ជាតិ​ត្រឹមត្រូវ ។ ដូច្នេះ​វា​អាច​ជាទី​តាំង​បំពេញបន្ថែម​ជាមួយនឹង​ទីតាំង​អាង​ហែល​ទឹក​ពហុ​កីឡដ្ឋាន​មរតក​តេ​ជោ​ទើប​លោក​មានគម្រោង​ចង់​ពិភាក្សា​ជាមួយ​ភាគី​ពាក់ព័ន្ធ​ក៏​ដូច​ជា​សហព័ន្ធ​ផង​ដែរ​ដើម្បី​សម្រេច​ដាក់​ឱ្យ​ប្រកួត​ក្នុង​កម្រិត​ណាមួយ​ឬ​វិញ្ញាសា​ណាខ្លះ​ដែល​ត្រូវ​ប្រកួត​នៅ​ទី​នេះ ព្រោះ​វា​អាច​ទាក់ទាញ​អ្នក​ទស្សនា​ក្នុង​ទីក្រុង​ឱ្យ​ចូលរួម​ទស្សនា​បាន ។

លោក​បញ្ជាក់​ថា បច្ចុប្បន្ន​យើង​មាន​អាង​ហែល​ទឹក​ចំនួន​២​កន្លែង​ដែល​ទើបតែ​ជួសជុល​និង​សាង​សង់​រួចរាល់​ជា​ផ្លូវការ​តាម​បទដ្ឋាន​កំណត់​ដោយ​សហព័ន្ធ​កីឡាហែលទឹក​អន្តរជាតិ ក្នុង​នោះ​មាន​អាង​ហែល​ទឹក​ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ និង​អាង​ហែល​ទឹក​មរតក​តេ​ជោ​ស្ថិត​នៅ​ត្រើយ​ខាងកើត​ស្ពាន​ព្រែក​ព្នៅ​ក្នុង​សង្កាត់​ព្រែក​តា​សេក​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ