ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

WHO ៖ បើសិន​មាន​វ៉ាក់សាំង​កូ​វី​ដ​-១៩ កម្ពុជា​នឹង​ទទួល​បាន​ថ្នាំ ឬ​វ៉ាក់សាំង​ព្យាបាល

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តំណាង​អង្គការ​សុខភាព​ពិភពលោក (WHO)​បាន​អះអាង​ថា នឹង​ធ្វើការ​សម្របសម្រួល​ឲ្យ​កម្ពុជា​ទទួល​បាន​ថ្នាំ ឬ​វ៉ាក់សាំង​ព្យាបាល​ជំងឺ​កូ​វី​ដ​១៩ ដូច​ប្រទេស​ផ្សេង​ៗ​នៅ​ពេល​ថ្នាំ​រក​ឃើញ​ហើយ ប្រកាស​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ ។ ទោះជា​យ៉ាងណា​ក្តី…

រាជធានី​ភ្នំពេញ ៖ តំណាង​អង្គការ​សុខភាព​ពិភពលោក (WHO)​បាន​អះអាង​ថា នឹង​ធ្វើការ​សម្របសម្រួល​ឲ្យ​កម្ពុជា​ទទួល​បាន​ថ្នាំ ឬ​វ៉ាក់សាំង​ព្យាបាល​ជំងឺ​កូ​វី​ដ​១៩ ដូច​ប្រទេស​ផ្សេង​ៗ​នៅ​ពេល​ថ្នាំ​រក​ឃើញ​ហើយ ប្រកាស​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ ។

ទោះជា​យ៉ាងណា​ក្តី WHO បាន​អះអាង​រហូត​ដល់​ពេល​នេះ​មិន​ទាន់​មាន​ថ្នាំ ឬ​វ៉ាក់សាំង​សម្រាប់​ព្យាបាល​ជំងឺ​កូ​វី​ដ​១៩ សម្រាប់​ប្រើប្រាស់​នៅ​លើ​ទីផ្សា​នៅឡើយ ដែល​ទទួលស្គាល់​ដោយ WHO នោះ​ទេ ។ ថ្លែង​ក្នុង​ស​ន្នី​សី​ទ​សារព័ត៌មាន ព្រឹក​ថ្ងៃ​ទី​៤ ខែឧសភា ឆ្នាំ​២០២០ នៅ​ទីស្តីការក្រសួង​សុខាភិបាល ។

លោកស្រី​វេជ្ជបណ្ឌិត Li Ailan តំណាង​អង្គការ​សុខភាព​ពិភពលោក​បាន​លើក​ឡើង​ថា យ៉ាង​ដូច្នេះ​ថា​លទ្ធផល​ជាក់ស្តែង​មក​ដល់​សព្វ​ថ្ងៃនេះ គឺ​យើង​មិន​ទាន់​អាច​រំពឹង​ទុក​ថា នឹង​មាន​វ៉ាក់សាំង​មួយ​ដែល​មាន​ប្រសិទ្ធភាព ដែល​អាច​យក​ជា​ការ​បាន​នៅឡើយ​នោះ​ទេ ប៉ុន្តែ​ប្រហែលជា​រយៈពេល​១២​ខែ ឬ​១​ឆ្នាំ​កន្លះ ឬ​៨​ខែ​ទៀត ទៅ​តាម​ស្ថានភាព​ជាក់ស្តែង ប៉ុន្តែ​មិន​ស្ថិត​ក្នុង​រយៈពេល​មួយ​ដ៏​ខ្លី​នោះ​ទេ ។

លោកស្រី​បញ្ជាក់​ថា​៖«​មក​ដល់​សព្វ​ថ្ងៃនេះ​អង្គការ​សុខភាព​ពិភពលោក បាន​កំពុង​តែ​សម្របសម្រួល​ជាមួយ​ប្រទេស​ផ្សេង​ៗ​ដែល​ជា​សមាជិក​ក្នុង​ការ​សា​ល្បង​ថ្នាំ​វ៉ាក់សាំង​ជា​លក្ខណៈ​សាមគ្គី ដោយ​មានការ​ចូលរួម​ពី​ប្រទេស​លើក​ពិភពលោក ដែល​មាន​ប្រទេស​មួយ​ចំនួន​ធំ​បាន​ចូលរួម​ក្នុង​ការ​ធ្វើតេស្ត​សាកល្បង​នេះ​ហើយ យើង​ក៏​មាន​បេក្ខភាព​វ៉ាក់សាំង សា ល្បង​មួយ​ចំនួន​ដែរ​គឺ​យើង​មានការ​វិវត្តន៍​បាន​ល្អ​ប៉ុន្តែ ដូច​អ្វី​ដែល​នាង​ខ្ញុំ​ប្រាប់​ពី​មុន​អីចឹង​ការ​បង្កើត​ថ្នាំ ឬ​វ៉ាក់សាំង​មួយ​មាន​ប្រសិទ្ធភាព គុណភាព គឺ​យើង​ត្រូវការ​ពេលវេលា ។ ទោះបីជា យើង​មិន​ទាន់​ការ​អនុវត្ត​ជាក់លាក់​ក្នុង​ការ​ប្រើប្រាស់​ថ្នាំ​ពិនិត្យ​មែន តែ​យើង​មានការ​វិវត្តន៍​ទៅ​មុខ​បាន​ល្អ​» ។

លោកស្រី​បន្ថែម​ថា អង្គការ​សុខភាព​ពិភពលោក​បាន​សង្ឃឹមថា ប្រទេស​កម្ពុជា​អាច​ចូលខ្លួន​ទៅ​ក្នុង​ការ​សាកល្បង​ណាមួយ​នៅ​ពេល​ខាង​មុខ​ផង​ដែរ ហើយ​យើង​ក៏​បាន​ចាត់​ទុក​ប្រទេស​កម្ពុជា គឺជា​ប្រទេស​មួយ​ដែល​មាន​អាទិភាព​ព្រោះថា បើ​មាន​ឱសថ​ព្យាបាល​នោះ អង្គការ​សុខភាព​នឹង​សម្របសម្រួល​ក្នុង​ការ​ទទួល​បាន​សិទ្ធិ​នូវ​ថ្នាំ​ព្យាបាល ឬ​វ៉ាក់សាំង​នេះ ឲ្យ​បាន​ស្នើ​ឲ្យ​បាន​ស្នើ​ៗ​គ្នា ។ យើង​ផ្តល់​អាទិភាព​ដល់​ប្រទេស​ណា​ដែល​ពុំ​សូវ​មាន​ធនធាន​ខ្លាំង ដែល​ប្រទេស​ស្ថិត​នៅ​ក្នុង​ប្រាក់​ចំណូល​ទាប ឬ​ក៏​ចំណូល​ទាប់​កម្រិត​ខ្ពស់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ