សង្ឃដីការបស់ភិក្ខុ ឡុង ចន្ថា ពេលសុំលាចាកសិក្ខាបទនៅថ្ងៃ១៤ ឧសភា ខាងមុខ
ខេត្តតាកែវ ៖ ភិក្ខុ ឡុង ចន្ថា បានមានសង្ឃដីកាថា “បើគិតជាទោសក្នុងព្រះវិន័យ មិនដល់ថ្នាក់សឹកទេ ប៉ុន្តែកុំអោយខូចតម្លៃនៃព្រះពុទ្ធសាសនា ខ្ញុំព្រះករុណា…
ខេត្តតាកែវ ៖ ភិក្ខុ ឡុង ចន្ថា បានមានសង្ឃដីកាថា “បើគិតជាទោសក្នុងព្រះវិន័យ មិនដល់ថ្នាក់សឹកទេ ប៉ុន្តែកុំអោយខូចតម្លៃនៃព្រះពុទ្ធសាសនា ខ្ញុំព្រះករុណា…
ខេត្តតាកែវ ៖ ភិក្ខុ ឡុង ចន្ថា បានមានសង្ឃដីកាថា “បើគិតជាទោសក្នុងព្រះវិន័យ មិនដល់ថ្នាក់សឹកទេ ប៉ុន្តែកុំអោយខូចតម្លៃនៃព្រះពុទ្ធសាសនា ខ្ញុំព្រះករុណា អាត្មាភាព សុំលាលាចាកសិក្ខាបទ នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២០” ខាងមុខនេះ ។
សូមបញ្ជាក់ថា ភិក្ខុ ឡុង ចន្ថា ដែលគង់នៅវត្តភ្នំបូរី ឃុំព្រែកថ្គោល ស្រុកអង្គរបូរី ខេត្តតាកែវ បានចេញលិខិតសុំលាចាកសិក្ខាបទដោយស្ម័គ្រចិត្តនៅថ្ងៃទី០៤ ឧសភា នេះ ដោយមានស្នាមផ្តិតមេដៃជាសម្គាល់ ដើម្បីបញ្ជាក់ឱ្យពិតប្រាកដ ដោយសម្រេចលាចាកសិក្ខាបទ ដោយស័គ្រចិត្តនៅថ្ងៃទី១៤ ឧសភា ។
ទន្ទឹមនេះ ក៏មានលិខិិតចេញពីសម្តេចសង្ឃនាយក នន្ទ ង៉ែត ដោយធ្វើការនិមន្តឱ្យភិក្ខុ ឡុង ចន្ថា ត្រូវចូលមកដោះស្រាយនៅសាលាខេត្តតាកែវ ក្នុងវត្តតុំ ក្រុងដូនកែវ នៅថ្ងៃដដែល ។
សូមបញ្ជាក់ថា រយៈពេលប៉ុន្មាននេះ មានរិះគន់ពីពុទ្ធបរិស័ទយ៉ាងខ្លាំង ដោយពួកគាត់មិនអាចទទួលបានទៀតទេ ចំពោះបែកធ្លាយរឿងអាស្រូវរបស់ភិក្ខុ ឡុង ចន្ថា ពាក់ព័ន្ធលើវីដេអូឆាតញ៉ែជាមួយស្រីម្នាក់តាមបណ្តាញសង្គមហ្វេសបុក ។
ព័ត៌មានបន្ថែម កោះសន្តិភាពមានផ្សាយជូនបន្ត ។
ចែករំលែកព័តមាននេះ