ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ត្រាំ​ថា​ ពលរដ្ឋ​អា​មេ​រិ​ក​បាត់​បង់​ជីវិត​អាច​ដល់​១​សែន​នាក់

3 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់ ត្រាំ ថ្លែង​នា​ថ្ងៃ​ទី​៣ ឧសភា​ថា លោក​យល់​ថា​មនុស្ស​ដល់​ទៅ​១០០.០០០​នាក់​អាច​បាត់​បង់​ជីវិត​ ដោយសារ​វីរុស COVID-19 នៅ​សហរដ្ឋអាមេរិក…

សហរដ្ឋអាមេរិក ៖ ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់ ត្រាំ ថ្លែង​នា​ថ្ងៃ​ទី​៣ ឧសភា​ថា លោក​យល់​ថា​មនុស្ស​ដល់​ទៅ​១០០.០០០​នាក់​អាច​បាត់​បង់​ជីវិត​ ដោយសារ​វីរុស COVID-19 នៅ​សហរដ្ឋអាមេរិក ដែល​នៅ​ទីនោះ​តុល្យការ​នៃ​ការឆ្លង​មាន​លើស​រួច​ហើយ​ការ​វាយតម្លៃ​ពី​ដំបូង​របស់​លោក តែ​លោក​និយាយ​ថា លោក​មាន​ទំនុកចិត្ត​ដែល​វ៉ាក់សាំង​មួយ​អាច​ផលិត​បាន​នា​ចុង
ឆ្នាំ​នេះ ។

ក្នុង​កិច្ច​ពិភាក្សា​ជា​សាធារណៈ​មួយ​មាន​រយៈពេល​២​ម៉ោង ចេញផ្សាយ​តាម​ទូ​រ​ទស្សន៍ FOX
NEWS លោក​ត្រាំ​អះអាង​ថា យើង​នឹង​បាត់បង់មនុស្ស​រវាង​ពី​៧៥.០០០​នាក់​ទៅ​១០០.០០០​នាក់ ។ នេះ​ជា​រឿង​ដ៏​សែន​ទារុណ​មួយ ។ កាលពី​ស​ប្ដា​ហ៍​មុន​លោក​ត្រាំ​បាន​លើក​ពី​លទ្ធភាព​ដែលចំនួន​អ្នក​ស្លាប់មាន​រវាង​ពី​៦០.០០០​ទៅ​៧០.០០០​នាក់ ។ ប៉ុន្តែ​គិតដល់​ថៃ្ង​ទី​៣ ឧសភា នៅ​សហរដ្ឋ​អា​មេ​រិ​ក​ចំនួន​អ្នក​ឆ្លង​វីរុស​បាន​ឡើង​ដល់​១.១៥៨.០៤០​នាក់ ហើយ​ចំនួន​អ្នក​ស្លាប់​វិញ​ឡើង​ដល់​៦៧.៦៨០​នាក់​រួច​ហើយ ។

ជិត​ពាក់កណ្ដាល​នៃ​រដ្ឋ​អា​មេ​រិ​កបាន​ប្រកាន់​យក​ការ​បន្ធូរបន្ថយ​ការ​រិ​ត​ត្បិត ខណៈ​អ្នក​ឆ្លង​ថ្មី​ប្រចាំ​ថ្ងៃ​ចាប់ផ្ដើម​នៅ​ទ្រឹង​ឬ​ចុះ​ថយ ហើយ​មាន​ផ្ទុះ​បាតុកម្ម​នានា​ទាមទារ​ឲ្យ​សម្រាល​ការ​រិ​ត​ត្បិត​ដែល​បណ្ដាល​ឲ្យ​សេដ្ឋកិច្ច​ធ្លាក់​ក្នុង​វិបត្តិ ។

លោក​ត្រាំ​ថា​យើង​មិន​អាច​នៅ​តែ​បិទ ប្រទេសឡើយ ។ ផ្ទុយ​ពី​ការ​ព្យាករណ៍​របស់​អ្នក​ជំនាញ​ការសុខាភិបាល​មួយ​ចំនួន ប្រធានាធិបតី​អា​មេ​រិ​ក​និយាយ​ទៀត​ថា លោក​ជឿជាក់​ថា​នឹង​មាន​វ៉ាក់​សាំង​ប្រឆាំង​វីរុស COVID-19​មួយ នា​ដំណាច់ឆ្នាំនេះ ។ បណ្ដា​គ្រូពេទ្យ​និយាយ​ថា​លោក​មិន​ត្រូវ​និយាយ​បែប​នេះ​ទេ ។ តែ​ខ្ញុំ​និយាយ​ចំពោះ​អ្វី​ដែលខ្ញុំ​គិត​ឃើញ ។ យើង​នឹង​មាន​វ៉ាក់សាំង​មួយ​ក្នុង​ពេល​ដ៏​ឆាប់ ៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ