ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់ខ្លួន​បុរស​ម្នាក់​១​យប់ រួច​បញ្ជូន​ទៅ​តុលាការ ក្រោយមក​ដោះ​លែង​វិញ

3 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ ជនសង្ស័យ​ម្នាក់​ជា​អ្នកលេង​ល្បែង​ជល់​មាន់ ត្រូវ​បាន​នគរបាល​ស្រុក​ស្អាង ចុះ​ប្រតិបត្តិ​ការណ៍​បង្ក្រាប រួច​ឃាត់ខ្លួន​នាំ​មក​សួរ​អស់​រយៈពេល​១​យប់ រួច​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តកណ្តាល នៅ​ល្ងាច​ថ្ងៃ​ទី​០១ ខែឧសភា ឆ្នាំ​២០២០…

ខេត្តកណ្តាល ៖ ជនសង្ស័យ​ម្នាក់​ជា​អ្នកលេង​ល្បែង​ជល់​មាន់ ត្រូវ​បាន​នគរបាល​ស្រុក​ស្អាង ចុះ​ប្រតិបត្តិ​ការណ៍​បង្ក្រាប រួច​ឃាត់ខ្លួន​នាំ​មក​សួរ​អស់​រយៈពេល​១​យប់ រួច​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តកណ្តាល នៅ​ល្ងាច​ថ្ងៃ​ទី​០១ ខែឧសភា ឆ្នាំ​២០២០ ក្រោយមក​ត្រូវ​បាន​លោក​ព្រះរាជអាជ្ញារ​រង សម្រេច​អោយ​វិល​ត្រឡប់​ទៅ​ផ្ទះ​វិញ​។

ជនសង្ស័យ​ដែល​ចាប់ខ្លួន​បាន​ខាងលើ​ឈ្មោះ​ឃាង ឡេ​ង ភេទ​ប្រុស អាយុ​៦៥​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កសិករ រស់នៅ​នៅ​ភូមិ​ថ្កុ​ល ឃុំ​ត្រើយ​ស្លា ស្រុក​ស្អាង​ខេត្តកណ្តាល​។

បើ​តាម​លោក ទិន សុចិ​ត្រា អ្នកនាំពាក្យ​អយ្យការ​សាលាដំបូង​ខេត្ត បាន​ថ្លែងប្រាប់​នៅ​ព្រឹក​ថ្ងៃ​ទី​០៤ ខែឧសភា ឆ្នា​២០២០ នេះ​ថា ចំពោះ​មូលហេតុ​ដែល​អយ្យការ​សម្រេច​ឱ្យ​វិល​ត្រឡប់​ផ្ទះ​វិញ​នោះ គឺជា​ករណី​លេងល្បែង​ស៊ីសង​តាម​ផ្លូវច្បាប់​មិន​អាច​ឃុំខ្លួន​បាន​ទេ ប៉ុន្តែ​សំណុំរឿង​នៅ​តែ​បន្តរ​ចាត់ការ​តាម​ផ្លូវច្បាប់​ដដែល ។ បើសិនជា​លើក​ទី​១ ជនសង្ស័យ​នៅ​តែ​ប្រព្រឹត្តិ​ទៀត ចាប់​បាន​លើក​ទី​២ ជាប់​ទោស​ហើយ ជា​ករណី​មិន​រៀងចាល ។

បើ​តាម​របាយការណ៍​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដែល​ទទួល​បាន គឺ​បានឱ្យ​ដឹង​ថា​ហេតុការណ៍​ដែល​ចុះ​បង្ក្រាប​ល្បែងស៊ីសង​ខុសច្បាប់​ជល់​មាន់ គឺ​បាន​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​៣០ ខែមេសា ម៉ោង​១២​និង​៥៧​នាទី​រសៀល នៅ​ចំណុច​ដីចំការ​ស្វាយ ស្ថិត​ក្នុងភូមិ​ឫស្សី ស្រុក ឃុំ​ខ្ពប ស្រុក​ស្អាង ។

ប្រភព​ដដែល​បន្ត​ថា មុន​ពេល​ចាប់ខ្លួន​នោះ គឺ​ក​មាន​ប្រជាពលរដ្ឋ​រាយការណ៍​ថា​មាន​ករណី​ល្បែងស៊ីសង (​ជល់​មាន់​) នៅ​ចំណុច​កើតហេតុ​ខាងលើ ភ្លាម​ៗ​នោះ​កម្លាំង​នគរបាល​ប៉ុស្តិ៍​ខ្ពប បាន​ចុះ​ដល់​កន្លែង​កើតហេតុ ក៏​ឃើញ​មាន​មនុស្ស​ប្រហែល​ជាង​១០​នាក់​កំពុង​តែ​ជល់​មាន់ លុះ​ពេល​ឃើញ​សមត្ថកិច្ច​ទៅ​ដល់ ក៏​នាំ​គ្នា​រត់គេច​ខ្លួន​អស់​។

ក្រោយមក​កម្លាំង​នគរបាល​ប៉ុស្តិ៍​បាន​រត់​ដេញ​ពីក្រោយ រួច​ក៏​ឃាត់ខ្លួន​បាន​ឈ្មោះ ឃាង ឡេ​ង និង​វត្ថុ​តាង​ខាងលើ យក​មក​ប៉ុស្តិ៍ ដើម្បី​ធ្វើការ​សាកសួរ​តែ​ម្តង​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ