ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រាក់​រៀល​មាន​កម្លាំង​យ៉ាងណា​ធៀប​នឹង​ប្រាក់​ប្រទេស​សំខាន់​ៗ​ទាំងនេះ

3 ឆ្នាំ មុន

ជា​ធម្មតា​ហាងឆេង​អត្រា​ប្តូរ​ប្រាក់​រៀល​ខ្មែរ​តែងតែមាន​អត្រា​ប្រែប្រួល​ស្ទើរតែ​រាល់ថ្ងៃ ។ ដូច្នេះ​សម្រាប់​ថ្ងៃ​ដើម​ស​ប្តា​ហ៍​នេះ សូម​មក​ដឹង​ពី​អត្រា​ប្រែប្រួល​រវាង​ប្រាក់​រៀល​ធៀប​នឹង ប្រាក់​ប្រទេស​សំខាន់​ៗ​មួយ​ចំនួន​ដែល​ប្រជាពលរដ្ឋ​ខ្មែរ​និយម​ចាយវាយ​ញឹកញាប់ ។ ធនាគារ ជាតិ​នៃ​កម្ពុជា នៅ​ថ្ងៃ​ទី ៤​ខែឧសភា…

ជា​ធម្មតា​ហាងឆេង​អត្រា​ប្តូរ​ប្រាក់​រៀល​ខ្មែរ​តែងតែមាន​អត្រា​ប្រែប្រួល​ស្ទើរតែ​រាល់ថ្ងៃ ។ ដូច្នេះ​សម្រាប់​ថ្ងៃ​ដើម​ស​ប្តា​ហ៍​នេះ សូម​មក​ដឹង​ពី​អត្រា​ប្រែប្រួល​រវាង​ប្រាក់​រៀល​ធៀប​នឹង ប្រាក់​ប្រទេស​សំខាន់​ៗ​មួយ​ចំនួន​ដែល​ប្រជាពលរដ្ឋ​ខ្មែរ​និយម​ចាយវាយ​ញឹកញាប់ ។

ធនាគារ ជាតិ​នៃ​កម្ពុជា នៅ​ថ្ងៃ​ទី ៤​ខែឧសភា ឆ្នាំ ២០២០​នេះ​ឱ្យ​ដឹង​ថា ១​ដុល្លារ​អា​មេ​រិ​ក ស្មើនឹង ៤១០៤ រៀល និង ១​អឺ​រ៉ូ​ទិញ​ចូល ៤៤៩៤ រៀល លក់​ចេញ ៤៥៣៩ រៀល ហើយ ១​ដុល្លារ​អូស្ត្រាលី ទិញ​ចូល ២៦១៨ រៀល លក់​ចេញ ២៦៤៥ រៀល ។

ទន្ទឹម​នេះ​ដែរ ១​យ៉​ន់​ចិន ទិញ​ចូល ៥៨១ រៀល លក់​ចេញ ៥៨៧ រៀល ខណៈ​ដែល ១០០ យ៉េន​ជប៉ុន ទិញ​ចូល ៣៨៤៥ រៀល លក់​ចេញ ៣៨៨៤ រៀល និង ១០០​វុន​កូរ៉េ ទិញ​ចូល ៣៣៤ រៀល ហើយ​លក់​ចេញ ៣៣៧ រៀល ។

ជាមួយ​គ្នា​នេះ ១​ដុល្លារ​សិង្ហ​បុរី ទិញ​ចូល ២៨៩២ រៀល លក់​ចេញ ២៩២០ រៀល ដោយ ឡែក ១​បាត​ថៃ ទិញ​ចូល ១២៧ រៀល លក់​ចេញ ១២៨ រៀល និង ១០០០​ដុ​ង​វៀតណាម ទិញ​ចូល ១៧៥ រៀល លក់​ចេញ ១៧៧ រៀល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ