ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កីឡាករ​Sterling កាន់តែ​ខិត​ជិត​ចុះ​កុងត្រា​តម្លៃ១០០​លាន​ផោន​ជាមួយ​ក្រុមហ៊ុន Puma

3 ឆ្នាំ មុន

ប្រទេស​អង់គ្លេស ​៖ កីឡាករ​ឆ្នើម Raheem Sterling របស់​ក្រុម Manchester City កាន់តែ​ខិត​ជិត​សម្រេច​កិច្ចព្រមព្រៀង​ដែល​មាន​តម្លៃ​១០០​លាន​ផោន​ជាមួយ​ក្រុមហ៊ុន​ផលិត​សម្ភារៈ​កីឡា​ល្បីល្បាញ​របស់​ប្រទេស​អា​ល្លឺ​ម៉​ង់ Puma…

ប្រទេស​អង់គ្លេស ​៖ កីឡាករ​ឆ្នើម Raheem Sterling របស់​ក្រុម Manchester City កាន់តែ​ខិត​ជិត​សម្រេច​កិច្ចព្រមព្រៀង​ដែល​មាន​តម្លៃ​១០០​លាន​ផោន​ជាមួយ​ក្រុមហ៊ុន​ផលិត​សម្ភារៈ​កីឡា​ល្បីល្បាញ​របស់​ប្រទេស​អា​ល្លឺ​ម៉​ង់ Puma ដែល​មាន​រយៈពេល​១០​ឆ្នាំ ។

កិច្ចព្រមព្រៀង​បច្ចុប្បន្ន​របស់​ខ្សែប្រយុទ្ធ​ក្រុម​ជម្រើសជាតិ​អង់គ្លេស​រូប​នេះ ជាមួយ​ក្រុមហ៊ុន Nike នៅ​សល់​ត្រឹមតែ ៨ ស​ប្តា​ហ៍​ទៀត​ប៉ុណ្ណោះ (​ថ្ងៃ​ទី ៣០ ខែ មិថុនា​) នឹង​ផុតកំណត់ ។ ហើយ​ក្នុង​នោះ​ក្រុមហ៊ុន​គូប្រជែង​ជា​ច្រើន​រួម​មាន Under Armor, Adidas និង New Balance សុទ្ធតែ​ចង់​ចុះ​កុងត្រា​ជាមួយ​កីឡាករ​វ័យ ២៥​ឆ្នាំ​រូប​នេះ​ផង​ដែរ ។

ប្រសិនបើ​កិច្ចព្រមព្រៀង​រវាង​ភា​គី​ទាំង​២ សម្រេច​ពិតប្រាកដ​មែន នោះ​កីឡាករ Raheem Sterling នឹង​ក្លាយជា​កីឡាករ​បាល់ទាត់​ដែល​រក​ប្រាក់​ចំណូល​បាន​ច្រើន​បំផុត​ពី​ក្រុមហ៊ុន Puma ។

ក្រុមហ៊ុន Puma ក៏​មាន​កិច្ចសន្យា​រយៈពេល ១០ ឆ្នាំ​ដែល​មាន​តម្លៃ​សរុប ៦៥០ លាន​ផោន​ក្នុង​នាម​ជា​អ្នក​ផ្គត់ផ្គង់​សំលៀក​បំពាក់​សម្រាប់​ក្រុម Manchester City ផង​ដែរ ។

ដោយឡែក​គ្រូបង្វឹក​លោក Pep Guardiola ក៏​បាន​ចុះហត្ថលេខា​ជាមួយ​ក្រុមហ៊ុន​មួយ​នេះ​កាលពី​រដូវក្តៅ​កាលពី​ឆ្នាំ​មុន ហើយ​រួម​បញ្ចូល​ទាំង​មិត្ត​រួម​ក្រុម​របស់ Sterling គឺ​កីឡាករ Sergio Aguero, David Silva និង Oleksandr Zinchenko ៕ (ដកស្រង់​ចេញពី Sky Sports)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ