ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​កូ​វី​ដ​-១៩​ម្នាក់​នៅ​បន្ទាយ​មាន​ជ័យ​តេស្ត​ជាង​១០​ដង​នៅ​តែ​វិជ្ជមាន

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ អ្នកជំងឺ​ម្នាក់​ក្នុង​ចំណោម​អ្នកជំងឺ​កូ​វី​ដ​-១៩​ចំនួន​ពីរ​នាក់​ដែល​កំពុង​បន្ត​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្ត​ត្រូវ​បាន​ធ្វើតេស្ត​ចំនួន​ជាង ១០ ដង​តែ​នៅ​តែ​ចេញ​លទ្ធផល​វិជ្ជមាន ខណៈ​អ្នកជំងឺ​ម្នាក់​ទៀត​នៅ​ខេត្តកំពង់ឆ្នាំង​នៅ​មិន​ទាន់​ជា​សះស្បើយ​ដោយសារ​តែ​មាន​ជំងឺ​ផ្សេង​ៗ​ទៀត​រួម​ផ្សំ ។ ដោយសារ​តែ​អ្នកជំងឺ​២​នាក់​ចុង​ក្រោយ​ត្រូវ​ចំណាយ​ពេលវេលា​យូរ​នៅ​មិន​ទាន់​ជា​សះស្បើយ​នោះ ទើប​លោក ម៉​ម ប៊ុ​ន​ហេង…

រាជធានី​ភ្នំពេញ​៖ អ្នកជំងឺ​ម្នាក់​ក្នុង​ចំណោម​អ្នកជំងឺ​កូ​វី​ដ​-១៩​ចំនួន​ពីរ​នាក់​ដែល​កំពុង​បន្ត​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្ត​ត្រូវ​បាន​ធ្វើតេស្ត​ចំនួន​ជាង ១០ ដង​តែ​នៅ​តែ​ចេញ​លទ្ធផល​វិជ្ជមាន ខណៈ​អ្នកជំងឺ​ម្នាក់​ទៀត​នៅ​ខេត្តកំពង់ឆ្នាំង​នៅ​មិន​ទាន់​ជា​សះស្បើយ​ដោយសារ​តែ​មាន​ជំងឺ​ផ្សេង​ៗ​ទៀត​រួម​ផ្សំ ។

ដោយសារ​តែ​អ្នកជំងឺ​២​នាក់​ចុង​ក្រោយ​ត្រូវ​ចំណាយ​ពេលវេលា​យូរ​នៅ​មិន​ទាន់​ជា​សះស្បើយ​នោះ ទើប​លោក ម៉​ម ប៊ុ​ន​ហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​បាន​ថ្លែង​បញ្ជាក់​នៅ​ឯ​ស​ន្និ​សិទ្ធ​សារព័ត៌មាន​នា​ព្រឹក​ថ្ងៃ​ទី ៤ ឧសភា​នេះ​ថា លោក​បា​នប​ញ្ជួ​ន​ក្រុម​គ្រូពេទ្យ​ជំនាញ​នៅ​ភ្នំពេញ ដែល​មាន​លោក​វេជ្ជបណ្ឌិត​សាស្ត្រាចារ្យ អេ​ង ហួត ចុះ​ទៅ​មើល​អ្នកជំងឺ​កូ​វី​ដ​-១៩ ភេទ​ស្រី​នៅ​បន្ទាយ​មាន​ជ័យ និង​បា​នប​ញ្ជួ​ន វេជ្ជបណ្ឌិត ងី ម៉េ​ង ដែល​ធ្វើការ​នៅ​ពេទ្យសូ​វៀត និង​ក្រុម​គ្រូពេទ្យ​ជំនាញ​ជា​ច្រើន​រូប​ទៀត ដើម្បី​ឲ្យ​ធ្វើការ​ជាមួយ​គ្នា​ដើម្បី​ជួយ​គ្នា​ក្នុង​ការ​ព្យាបាល​អ្នកជំងឺ​កូ​វី​ដ​-១៩​ទាំង​២​រូប​ដែល​មិន​ទាន់​ជា​សះស្បើយ ។

លោក ម៉​ម ប៊ុ​ន​ហេង​បាន​មាន​ប្រសាសន៍​បញ្ជាក់​ថា «​ហើយ​ខ្ញុំ​លើកទឹកចិត្ត​ថាបើ​អាច​គ្រប់គ្រង​បាន​អាច​បន្ត​ធ្វើការ​ព្យាបាល​នៅ​ទីនោះ តែបើ​គេ​មិន​មាន​អ្នកឯកទេស​គ្រប់គ្រាន់​ទេ យើង​ប​ញ្ជូ​ន​មក​ភ្នំពេញ ព្រោះ​យើង​ត្រូវ​ខិតខំ​ធ្វើ​យ៉ាងម៉េច​ឲ្យ​ប្រជាពលរដ្ឋ​យើង​ឆាប់​ជា​» ។

យ៉ាងណាមិញ លោក​បាន​បញ្ជាក់​ថា​លោក​បាន​ទំនាក់ទំនង​រាល់ថ្ងៃ​ដើម្បី​តាមដាន​សុខភាព​អ្នក​ទាំង​ពីរ ។ លោក​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​បាន​បន្ថែម​ទៀត​ថា «​បញ្ហា​ដែល​អ្នកជំងឺ​២​នាក់​ដែល​នៅ​មិន​ទាន់​ជា​សះស្បើយ ជួនកាល​វា​អ្នកជំងឺ​ខ្លះ​មាន​រោគ​ផ្សេង​ទៀត​ផ្សំ ដូច្នេះ​ទាមទារ​ពេលវេលា​យូរ ដែល​ខ្លះ​មាន​ទឹកនោមផ្អែម​និង​ជំងឺ​ផ្សេង​ៗ​ទៀត … ដូច្នេះ​វា​ត្រូវការ​ពេលវេលា​យូរ​បន្តិច​» ។

ចំណែក​លោក​វេជ្ជបណ្ឌិត លី សុវណ្ណ ប្រធាន​នាយកដ្ឋាន​ជំងឺឆ្លង​នៃ​ក្រសួងសុខាភិបាល​បាន​ពន្យល់​បន្ថែម​ថា​អ្នកជំងឺ​កូ​វី​ដ​-១៩ ចំនួន ២ នាក់​ដែល​មិន​ទាន់​ជា​សះស្បើយ​ពី​ជំងឺ​គឺ​ម្នាក់ ជា​អ្នកជំងឺ​ភេទ​ស្រី​នៅ​បន្ទាយ​មាន​ជ័យ មាន​វ័យ​៣៦ ឆ្នាំ និង​បាន​ធ្វើតេស្ត​ជាង ១០​ដង តែ​គាត់​នៅ​វិជ្ជមាន តែ​គាត់​សុខភាព​ល្អ​ទេ ។

លោក​បាន​បន្ត​ថា ដោយឡែក​អ្នកជំងឺ​ម្នាក់​ទៀត​នៅ​កំពង់ឆ្នាំង​ភេទ​ប្រុស មាន​វ័យ ៧៥ ឆ្នាំ​បុរស ដែល​គាត់​កើត​កូ​វី​ដ​-១៩ ក្រោយ​ពី​ធ្វើ​ដំណើរ​មក​ពី​ពិធីបុណ្យ​សាសនា​នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី ហើយ​គាត់​មិន​អាច​ចេញពី​មន្ទីរពេទ្យ​បាន​នៅឡើយ​ទេ ដោយសារ​តែ​គាត់ បន្ត​នៅ​វិជ្ជមាន​ទៀត ។ ហេតុ​ដូច្នេះ​ក្រសួងសុខាភិបាល​បា​នប​ញ្ជួ​ន​គ្រូពេទ្យ​ជំនាញ​ពី​ភ្នំពេញ​ទៅ​ខេត្ត​ដើម្បី​ជួយ​ពិគ្រោះ​យោបល់​ពិនិត្យ​ព្យាបាល​ឲ្យ​ឆាប់​បានជា​សះស្បើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ