ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​អ្នកទោស​បង្រៀន​ប៉ូលិស​ប៉ុណ្ណេះ​ហើយ កុំភ្លាត់ កុំភ្លេច កុំប្រហែស

3 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ អ្នកទោស​២​នាក់ ដែល​ត្រូវ​បាន​សាលាដំបូង​រាជធានី​ភ្នំពេញ ចេញ​ដីកា​សម្រេច​ឃំ​ុ​ខ្លួន​ដាក់​ពន្ធនាគារ​ព្រៃ​សបណ្តោះអាសន្ន ហើយ​ត្រូវ​សមត្ថកិច្ច​ខណ្ឌ​៧​មក​រា ដឹក​តាម​រថយន្ត​ប​ញ្ចូ​ន​ទៅ​ពន្ធនាគារ​នោះបាន​ធាក់​ទ្វារ​រថយន្ត​របស់​សមត្ថកិច្ច ហើយ​រត់គេច​ខ្លួន​ទាំង​ដៃ​ជាប់ខ្នោះ ។ ហេតុការណ៍​ខាងលើ​នេះ…

រាជធានី​ភ្នំពេញ ៖ អ្នកទោស​២​នាក់ ដែល​ត្រូវ​បាន​សាលាដំបូង​រាជធានី​ភ្នំពេញ ចេញ​ដីកា​សម្រេច​ឃំ​ុ​ខ្លួន​ដាក់​ពន្ធនាគារ​ព្រៃ​សបណ្តោះអាសន្ន ហើយ​ត្រូវ​សមត្ថកិច្ច​ខណ្ឌ​៧​មក​រា ដឹក​តាម​រថយន្ត​ប​ញ្ចូ​ន​ទៅ​ពន្ធនាគារ​នោះ
បាន​ធាក់​ទ្វារ​រថយន្ត​របស់​សមត្ថកិច្ច ហើយ​រត់គេច​ខ្លួន​ទាំង​ដៃ​ជាប់ខ្នោះ ។ ហេតុការណ៍​ខាងលើ​នេះ បាន​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ជា​ខ្លាំង នៅ​ចំណុច​លើ​ស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ ស្ថិត​ក្នុង​សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​១ ខណ្ឌមានជ័យ កាលពី​វេលា​ម៉ោង​៨​ព្រឹក​ថ្ងៃ​ទី​៣ ខែឧសភា ឆ្នាំ​២០២០ ។

អ្នកទោស​ទាំង​២​នាក់​នេ​ាះ ​ពំ​ុ​មាន​ការ​បញ្ជាក់​ពី​មន្ត្រី​នគរបាល​ឱ្យ​ស្គាល់​អត្តសញ្ញាណ​ឡើយ គ្រាន់តែ​ដឹង​ថា ពួក​គេ​ជាប់ចោទ​ពី​បទល្មើស កាន់​កាំបិតប៉័ងតោ​ដើរ​គម្រាម​គេឯង​នៅ​សង្កាត់​អូរ​ឫស្សី​ទី​២ ខណ្ឌ​៧​មក​រា ហើយ​ត្រូវ​បាន​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក ឯក ប៉ូ​លី​ហ្វីល ចេញ​ដីកា​សម្រេច​ឃំ​ុ​ខ្លួន​ដាក់​ពន្ធនាគារ​បណ្តោះអាសន្ន​នៅ​ព្រៃ​ស ។

ប្រភព​ព័ត៌មាន​ពី​មន្ត្រី​នគរបាល​ឱ្យ​ដឹង​ថា បន្ទាប់​ពី​បាន​ដីការ​សម្រេច​ឃំ​ុ​ខ្លួន​ពី​តំណាង​អយ្យការ​រួច​មក នគរ​បាល​ខណ្ឌ​៧​មក​រា បាន​ដឹក​ពួក​គេ​ទាំង​២​នាក់ តាម​រថយន្ត ដោយ​ទុក​ឱ្យ​ពួក​គេ​ជិះ​នៅ​កាប៊ី​ន​ក្រោយ​ទាំង​២​នាក់ ហើយ​នគរបាល​២​នាក់​នៅ​ខាង​មុខ ។ លុះ​ធ្វើ​ដំណើរ​ដល់​ចំណុច​ស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ ពួក​គេ​ទាំង​២​នាក់ បាន​ធាក់​ទ្វារ​រថយន្ត​សមត្ថកិច្ច​របើក​ហើយ​នាំ​គ្នា​លោត​រត់គេច​ខ្លួន​តែ​ម្តង ។

ភ្លាម​ៗ​នោះ នគរបាល​ខណ្ឌ​៧​មក​រា បាន​ចុះ​ពីលើ​រថយន្ត​ស្ទុះ​ដេញ​តាម ប៉ុន្តែ​អ្នកទោស​ទាំង​២ រត់លឿន​ពេក​ទាំង​ដៃ​ជាប់​ខ្នោះ​ម្នាក់​មួយ​រត់​ប្រាស​អាយុ​រួចខ្លួន ​រក​មិនឃើញ​សោះ​។ បន្ទាប់​មក​នគរបាល​ខណ្ឌ​៧​មក​រា​ក៏​សំ​ុ​ការ​សហការ​ជាមួយ​កម្លាំង​នគរបាល​ប៉ុស្តិ៍​ស្ទឹង​មាន​ជ័យ​ទី​១ ដើម្បី​តាម​ស្វែងរក​បន្ត​ទៀត​។ ក្រោយ​ការ​តាម​រក​មួយសន្ទុះ​ធំ​មក កម្លាំង​នគរបាល​ក៏​ចាប់​ម្នាក់​បាន​មក​វិញ ខណៈ​ម្នាក់​ទៀត​រត់គេច​ខ្លួន​បាត់​ស្រមោល ព្រោះ​ជនល្មើស​រត់លឿន​ជាង​ប៉ូលិស ទោះបី​បន្លា​មុត​ក៏​អត់​ឈឺ​ដែរ ។

លុះ​វេលា​ម៉ោង​១១​ថ្ងៃខែ​ឆ្នាំ​ដដែល​នោះ នគរបាល​ខណ្ឌ​៧​មក​រា បាន​បើក​ការ​ស្រាវជ្រាវ​តាម​ចាប់​អ្នកទោស​ម្នាក់​ទៀតបាន​មក​វិញ​ដោយ​ចាប់ខ្លួន​បាន​នៅ​ម្តុំ​ផ្សារ​សូ​រិ​យា​ម៉​ល ក្នុង​សង្កាត់​ផ្សារ​ថ្មី​ទី​៣​ ខណ្ឌដូនពេញ ។ យ៉ាងណា​ក៏​ដោយ ក្រោយ​ការ​ឃាត់ខ្លួន​បាន​មក​វិញ​ហើយ​នោះ អ្នកទោស​ទាំង​២​នាក់ ត្រូវ​បា​នប​ញ្ចូ​ន​ខ្លួន​ទៅ​ពន្ធនាគារ​ព្រៃ​ស តាម​ដីកា​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ ទាល់តែ​បាន​សម្រេច ។

អ្នកទោស​បង្រៀន​ប៉ូលិស​ប៉ុណ្ណេះ​ហើយ ថ្ងៃក្រោយ​ទៀត បើ​មិន​រាង​ទេ​…​សុំ​កុំ​រាង !!

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ