ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​កឹ​ម សុខា ផ្ញើ​សារ​រួម​រំលែក​ទុក្ខ​សម្តេច​តេ​ជោ ដែល​ម្តាយក្មេក​ទទួលមរណភាព

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក​កឹ​ម សុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​បាន​ផ្ញើ​សារ​ចូលរួម​រំលែក​ទុក្ខ​ជាមួយ​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​ដែល​មានទុក្ខ​ក្រៀមក្រំ​ដោយសារ​ម្តាយក្មេក​ទទួលមរណភាព ។ លោក…

រាជធានី​ភ្នំពេញ ៖ លោក​កឹ​ម សុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​បាន​ផ្ញើ​សារ​ចូលរួម​រំលែក​ទុក្ខ​ជាមួយ​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​ដែល​មានទុក្ខ​ក្រៀមក្រំ​ដោយសារ​ម្តាយក្មេក​ទទួលមរណភាព ។

លោក កឹ​ម សុខា បាន​សរសេរ​លើ​បណ្តាញ​សង្គម នៅ​ថ្ងៃ​ទី​៤ ឧសភា ឆ្នាំ​២០២០ យ៉ាង​ដូច្នេះ​ថា​៖« សូម​គោរព​ជូន សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។ សម្តេច​ជាទី​គោរព​រាប់អាន​, ភរិយា​ខ្ញុំ និង​រូប​ខ្ញុំ មាន​សេចក្តី​សោកស្តាយ និង​សមាន​ទុក្ខ​យ៉ាង​ក្រៀមក្រំ ដោយ​អ្នកឧកញ៉ា​ព្រឹទ្ធ​មហា​ឧបាសិកា​ធម្ម​ញ្ញាណ​វិ​វ​ឌ្ឍ​នា ប៊ុ​ន ស៊ា​ង​លី ដែល​ត្រូវជា​មាតា​ក្មេក​របស់​សម្តេច និង​ជា​មាតា​បង្កើត​របស់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា បាន​ទទួលមរណភាព នា​ថ្ងៃ​ទី​០៤ ខែឧសភា ឆ្នាំ​២០២០ វេលា​ម៉ោង ២:១២​នាទី​ទៀប​ភ្លឺ ដោយ​ជរាពាធ ក្នុង​ជន្មាយុ​៩៦​ឆ្នាំ​» ។

លោក​បន្ត​ថា មរណភាព​របស់​មហា​ឧបាសិកា ប៊ុ​ន ស៊ា​ង​លី គឺជា​ការ​បាត់បង់​មាតា​ជីដូន ដែល​ជា​អ្នក​មានគុណ​ដ៏​ធំធេង ដែល​បាន​ចិញ្ចឹម​បីបាច់​ថែរក្សា និង​អប់រំ​ទូន្មាន​កូនចៅ​ប្រកបដោយ​ព្រហ្ម​វិហារធម៌ ។

ក្នុង​ឱកាស​ប្រកបដោយ​សមាន​ទុក្ខ​ដ៏​ក្រៀមក្រំ​នេះ ភរិយា​ខ្ញុំ និង​រូប​ខ្ញុំ សូម​ចូលរួម​រំលែក​នូវ​មរណទុក្ខ​ដោយ​សេចក្តី​សោកស្តាយ​ជាមួយ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត និង​បុត្រា បុត្រី ចៅ ចៅទួត ព្រមទាំង​សាច់ញាតិ​ក្រុម​គ្រួសារ​ទាំងអស់​នៃ​សព​ដោយ​សេចក្តី​សង្វេគ​ក្រៃ​លែង ។

ភរិយា​ខ្ញុំ និង​រូប​ខ្ញុំ សូម​ឧទ្ទិស​បួងសួង​សូម​ឲ្យ​ដួង​វិញ្ញាណក្ខន្ធ​មហា​ឧបាសិកា ប៊ុ​ន ស៊ា​ង​លី បាន​ទៅ​សោយសុខ​ក្នុង​សុគតិភព កុំបី​ឃ្លៀងឃ្លាត​ឡើយ ។ សូម​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន និង​សម្តេច​កតិ្ត​ព្រឹទ្ធ​បណ្ឌិត ទទួល​នូវ​ការ​រំលែក​ទុក្ខ​យ៉ាង​ក្រៀមក្រំ​បំផុត អំពី​ភរិយា​ខ្ញុំ និង​រូប​ខ្ញុំ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ