ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក ម៉​ម ប៊ុ​ន​ហេង​៖ ខ្ញុំ​ក៏​ដេក​មិនសូវ​លក់​ដែរ​ខ្លាច​តែ​កូ​វី​ដ​-១៩​មក​ក្ឌូ​ង​នោះ​នឹង​អន្តរាយ​ហើយ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ ក្នុង​ន័យ​ជម្រុញ​និង​លើកទឹកចិត្ត​ពលរដ្ឋ​ខ្មែរ​ឲ្យ​បន្ត​ប្រុង​ប្រយ័ត្ន​ខ្ពស់​ក្នុង​ការ​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វី​ដ​-១៩ បើ​ទោះបីជា​កម្ពុជា​ពុំ​មាន​រក​ឃើញ​នូវ​ករណី​ឆ្លង​ថ្មី​រយៈពេល​បី​ស​ប្តា​ហ៍​ជាប់​ៗ​គ្នា​ក៏​ពិតមែន តែ​ប្រទេស​ជា​ច្រើន​នៅ​លើ​ពិភពលោក​នៅ​បន្ត​ឆ្លង​ខ្ពស់​និង​មាន​អ្នក​ស្លាប់​កើនឡើង ។ នេះ​ជា​ការ​លើក​ឡើង​របស់​លោក ម៉​ម ប៊ុ​ន​ហេង រដ្ឋមន្ត្រីក្រសួង​សុខាភិបាល​កម្ពុជា​។ លោក…

រាជធានី​ភ្នំពេញ​៖ ក្នុង​ន័យ​ជម្រុញ​និង​លើកទឹកចិត្ត​ពលរដ្ឋ​ខ្មែរ​ឲ្យ​បន្ត​ប្រុង​ប្រយ័ត្ន​ខ្ពស់​ក្នុង​ការ​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វី​ដ​-១៩ បើ​ទោះបីជា​កម្ពុជា​ពុំ​មាន​រក​ឃើញ​នូវ​ករណី​ឆ្លង​ថ្មី​រយៈពេល​បី​ស​ប្តា​ហ៍​ជាប់​ៗ​គ្នា​ក៏​ពិតមែន តែ​ប្រទេស​ជា​ច្រើន​នៅ​លើ​ពិភពលោក​នៅ​បន្ត​ឆ្លង​ខ្ពស់​និង​មាន​អ្នក​ស្លាប់​កើនឡើង ។ នេះ​ជា​ការ​លើក​ឡើង​របស់​លោក ម៉​ម ប៊ុ​ន​ហេង រដ្ឋមន្ត្រីក្រសួង​សុខាភិបាល​កម្ពុជា​។

លោក ម៉​ម ប៊ុ​ន​ហេង បាន​ឆ្លើយ​តប​នឹង​សំណួរ​របស់​អ្នក​សារព័ត៌​ថា​តើ​ស្ថានភាព​កូ​វី​ដ​-១៩​នៅ​តែ​ផុយ​ស្រួយ​ឬ​យ៉ាងណា ថា «​យើង​ដឹង​ស្រាប់​ហើយ​ថា ស្រុក​គេ​អត់​ទាន់​ជា​ទេ នៅ​មានការ​ឆ្លង​ច្រើន បើ​ស្រុក​គេ​ជា​សះស្បើយ យើង​អត់​ព្រួយបារម្ភ​ទេ ។ តែ​នៅ​ស្រុក​គេ​ការ​ឆ្លង​កាន់តែ​ច្រើន ស្លាប់​ក៏​កាន់តែ​ច្រើន​» ។

លោក​បាន​បន្ត​ថា «​យើង​ជា​ចំណែក​មួយ​នៅ​ក្នុង​ពិភពលោក ។ យល់​ទេ? ដូច្នេះ​មិន​អាច​ជៀស​ផុត​ទេ អ​ញ្ចឹ​ង​បានជា​ចេះ​តែ​ភ័យ​ហ្នឹង​ណា ទាំង​ខ្ញុំ​ខ្លូ​ន​ខ្ញុំ​ក៏​ដេក​មិនសូវ​លក់​ដែរ ខ្លាច​តែ​វា​មកក្ឌូ​ងតើ​ធ្វើ​ម៉េច »​។ លោក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា​កន្លង​មក​កម្ពុជា​បាន​ជួប​ពីរ​ករណី​ធំ ដែល​ដូច​ស្ថិតិ​ដែល​លោក​បាន​បង្ហាញ​នោះ គឺ​យើង​មាន​ករណី​ផ្ទុះ​កូ​វី​ដ​-១៩ ក្តូ​ង ២ ខ្ញុំ​បាន​ប្រាប់​ហើយ ដែល​មួយ​បងប្អូន​មក​ពី​ម៉ា​ឡេ​ស៊ី និង​មួយទៀត​មក​ពី​បារាំង «​អ​ញ្ចឹ​ង​ខ្លាច​តែ​មានអី​មោ ក្ឌូ​ង​ទៀត​មក វា​នឹង​អន្តរាយ​» ។

លោក​បាន​បញ្ជាក់​ថា «​បើ​យក​មក​តិច យើង​អាច​គ្រប់គ្រង​អ្នកជំងឺ​ហ្នឹង​បាន បាន​ន័យ​ថា​នៅ​ក្នុង​កណ្តាប់ដៃ​យើង​ដែល​អាច​ត្រួតត្រា យើង​អាច គ្រប់គ្រង​បាន តែបើ​វា​ផ្ទុះ​មក​ច្រើន វា​ជួប​ការ​លំបាក​ហើយ ។ ដូច​នៅ​ស្រុក​គេ​អ​ញ្ចឹ​ង នៅ​ស្រុក​គេ​ដល់​ពេល​វា​ច្រើន​ហួស ឆ្លង​រាលដាល​ដល់​សហគមន៍​ទៅ មិន​ងាយ​គ្រប់គ្រង​ទេ ឈឺ​ពេញ​គ្រប់​ទីកន្លែង គឺ​លំបាក​គ្រប់គ្រង​ណាស់ »​។ លោក​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​បាន​បន្ថែម​ថា «​បើសិនជា​មក​ក្តូ​ង ដឹង​តែ​វេទនា​ហើយ ហើយ​ដឹង​តែ​គេ​ជេរ​ខ្ញុំ​និង​ក្រសួងសុខាភិបាល​មុនគេ​តែ​ម្តង​ហើយ​» ។

សូម​បញ្ជាក់​ថា​ក្រសួងសុខាភិបាល​បាន​ប្រកាស​នៅ​ថ្ងៃ​ទី​០៤ ខែឧសភា ឆ្នាំ​២០២០ ថា​មិន​មាន​អ្នក​សះស្បើយ និង​ករណី​ឆ្លង​ថ្មី​ទេ​នៅ​ប្រទេស​កម្ពុជា​សម្រាប់​ករណី​កូ​វី​ដ​-១៩ តែ​ក្នុង​នោះ​ចំនួន​អ្នកជា​សះស្បើយ​ពី​កូ​វី​ដ​-១៩ បាន​ហក់​ឡើង​ដល់ ១២០​នាក់ ខណៈ​អ្នក​កំពុង​ព្យាបាល​ជំងឺ​នេះ​សល់​ត្រឹមតែ ២​នាក់​តែ​ប៉ុណ្ណោះ ដែល​ម្នាក់​ជា​អ្នកជំងឺ​ភេទ​ស្រី​នៅ​ខេត្តបន្ទាយ​មាន​ជ័យ និង​អ្នកជំងឺ​វ័យ​ចំណាស់​ម្នាក់​ទៀត​នៅ​ខេត្តកំពង់ឆ្នាំង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ