ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ធ្វើ​កិច្ចសន្យា និងអប់រំយុវជន​ម្នាក់ដែល​បង្ហោះ​ព័ត៌មាន​ចាស់​២​ឆ្នាំ​មុន រិះគន់​ប៉ូលិស​ចរាចរណ៍

3 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ យុវជន​ម្នាក់​ឈ្មោះ រស់ ដា​រ៉ា ដែល​ប្រើប្រាស់​គណនី​ហ្វេ​ស​បុក​ឈ្មោះ Alex Piano ដែល​បាន​យក​ព័ត៌មាន​ចាស់​តាំងពី​ឆ្នាំ​២០១៨ ដែល​គាត់​បាន​បើកបរ​ល្មើស…

រាជធានី​ភ្នំពេញ ៖ យុវជន​ម្នាក់​ឈ្មោះ រស់ ដា​រ៉ា ដែល​ប្រើប្រាស់​គណនី​ហ្វេ​ស​បុក​ឈ្មោះ Alex Piano ដែល​បាន​យក​ព័ត៌មាន​ចាស់​តាំងពី​ឆ្នាំ​២០១៨ ដែល​គាត់​បាន​បើកបរ​ល្មើស ស្លាក​សញ្ញា ចរាចរណ៍ យក​មក​ផុស​ខុស​ពី​ការ​ពិត ត្រូវ​បាន​សមត្ថកិច្ច​ហៅ​មក​សាកសួរ និង​អប់រំ ។

កាលពី​ថ្ងៃ​ទី​០១ ខែឧសភា ឆ្នាំ​២០២០ យុវជន​រូប​នេះ បាន​បង្ហោះ​ព័ត៌មាន​មិន​ពិត​មួយ ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ និង​មជ្ឈដ្ឋាន​ទូទៅ​មានការ​យល់​ច្រឡំ ជា​ពិសេស​ធ្វើ​ឲ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​កិត្តិយស​របស់​សមត្ថកិច្ច ដែល​បាន​ខិតខំ​បំពេញភារកិច្ច​ក្នុង​ការ​អនុវត្ត​រឹត​បន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក ។

យុវជន រស់ ដា​រ៉ា ត្រូវ​បាន​សមត្ថកិច្ច​ការិយាល័យ​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​ផែន​សន្តិសុខ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ នាំ​ខ្លួន​មក​ធ្វើការ​សួរនាំ ហើយ​គាត់​ក៏​បាន ធ្វើការ​ទទួលកំហុស និង​ថត​វី​ដេ​អូ​សុំ​ទោស​ជា​សាធារណ​:​ដល់​ប្រជាពលរដ្ឋ ជា​ពិសេស​សុំ​ទោស​ដល់​សមត្ថកិច្ច នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ។

សមត្ថកិច្ច​ក៏​បាន​ធ្វើការ​ណែនាំ អប់រំ និង​ធ្វើ​កិច្ចសន្យា​ដោយ​ផ្តិត​មេដៃ​ផង​ដែរ ។ ក្រោយ​បញ្ចប់​ការ​ណែនាំ អប់រំ និង​ធ្វើ​កិច្ចសន្យា​រួច សមត្ថកិច្ច​ក៏​បាន​អនុញ្ញាតិ​ឲ្យ​គាត់​ត្រឡប់​ទៅ​គេហដ្ឋាន​វិញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ