ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដល់.កហើយ ខណៈ​ជីវិត​គេឯង​ពេញ​​លើ​ផ្លូវនោះ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ រថយន្ត​តា​កូ​ម៉ា​និង​ម៉ូតូ​បាន​រង​ការ​ខូចខាត ហើយ២​នាក់​ប្តី​ប្រពន្ធ​និង​កូន​តូច​ម្នាក់​ បាន​រង​របួស​ស្រាល ​ខណៈដែល​រថយន្ត​ដឹក​ឥដ្ឋ​មួយ​គ្រឿង​ជាន់​ហ្វ្រាំង​មិន​ស៊ី ទាញ​ចង្កូត​គេច​រថយន្ត​ដឹក​ដី​ ក៏​ជ្រុល​ឆ្លងផ្លូវ​ទៅ​បុក​ពេញទំហឹង ។គ្រោះថ្នាក់​ចរាចរណ៍​នេះ​ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ​៨​…

រាជធានី​ភ្នំពេញ​ ៖ រថយន្ត​តា​កូ​ម៉ា​និង​ម៉ូតូ​បាន​រង​ការ​ខូចខាត ហើយ២​នាក់​ប្តី​ប្រពន្ធ​និង​កូន​តូច​ម្នាក់​ បាន​រង​របួស​ស្រាល ​ខណៈដែល​រថយន្ត​ដឹក​ឥដ្ឋ​មួយ​គ្រឿង​ជាន់​ហ្វ្រាំង​មិន​ស៊ី ទាញ​ចង្កូត​គេច​រថយន្ត​ដឹក​ដី​ ក៏​ជ្រុល​ឆ្លងផ្លូវ​ទៅ​បុក​ពេញទំហឹង ។គ្រោះថ្នាក់​ចរាចរណ៍​នេះ​ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ​៨​ និង​១៥​នាទី​ព្រឹក​ថ្ងៃ​ទី​០៤ ​ឧសភា នៅ​តាម​មហាវិថី​ឈ្នះ​ឈ្នះ​កែវ ផ្លូវ​ឡុ​ង​ឈី​ន ក្នុងភូមិ ឡ​កំបោរ សង្កាត់​ស្វាយប៉ាក​ខណ្ឌ​ប្ញ​​ស្សី​កែវ រាជធានី​ភ្នំពេញ​ ។

រថយន្ត ដែល​បង្ក​គ្រោះថ្នាក់ ម៉ាកហ៊ី​យ៉ា​ន់​ដាយ​ដឹក​ឥដ្ឋ ពណ៌​ស ពាក់​ស្លាក​លេខភ្នំពេញ​៣B.៣៤២៤ បើក​បរដោយ​ឈ្មោះ​ចាន់ ផានិត ភេទ​ប្រុស​អាយុ ២៨​ឆ្នាំ មាន​លំនៅ​ភូមិ សំបួរ ឃុំ​បឹង​ដោរ ស្រុក​ព្រះស្តេច ខេត្តព្រៃវែង​ត្រូវ​បាន​នគរបាល​ចាប់​វាយ​ខ្នោះ​។​ចំណែក​រថយន្ត​រង​គ្រោះ​ម៉ាក​តូ​យូ​តា តា​កូ​ម៉ា ពាក់​ស្លាក​លេខ ភ្នំពេញ​២X.២២៤៤​ និង​ម៉ូតូ​ម៉ាក​ហុងដា ស្លាក​លេខ កំពត​១E.០៦៧៥​ជិះ​គ្នា ៣​នាក់​បាន​រង​របួសស្រាល​។

តាម​សាក្សី​បានអោយ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​ដឹក​បាន​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច ។​នៅ​ពេល​ធ្វើ​ដំណើរ មក​ដល់​កន្លែង​កើតហេតុ​ដែល​ជា​ប៉ុស្តិ៍ ត្រួត​ពង្រឹង​ច្បាប់​ចរាចរណ៍ មាន​រថ​យន្ត​ដឹក​ដី ធ្វើ​ដំណើរ បញ្ច្រាស់ទិស​គ្នា បត់​ឆ្លងផ្លូវ​នៅ​ពីមុខ រថយន្ត​ដឹក​ឥដ្ឋ​​បាន​ទាញ​ចង្កូត​គេច ទៅ​ឆ្វេង ដៃ​បណ្តាល​អោយ​បុក​រថយន្ត​និង​ម៉ូតូ​ដែល​បើកបរ ក្នុង​ទិស​ដៅ​បញ្ច្រាស់​គ្នា​ជា​បន្តបន្ទាប់ តែ​ម្តង​។

តាម​សាក្សី​បានអោយ​ដឹង​ថា នៅ​ក្នុង​គ្រោះថ្នាក់ រថយន្ត​ដឹក​ដី​ក៍បាន​បុក​រថយន្ត​តា​កូ​ម៉ា​ចំ​ពីមុខ​ពេញទំហឹង បណ្តាល​អោយ​ខ្ទេច​មុខ ហើយជ្រុល​ទៅ​បុក​ម៉ូតូ​ដែល​ជិះ​២​នាក់​ប្តី​ប្រពន្ធ​និង​កូន​តូច​ប្រុស​អាយុ​៣​ឆ្នាំ ម្នាក់ បាន​រង​របួសស្រាល ហើយ រថយន្ត​កិន​ម៉ូតូ​និង​ជ្រុល​ទៅ​បុក​ខឿន​សួនច្បារ របស់​ស្ថាន​ីយប្រេង​តូ​តា​ល់ ជាប់​។តាម​ព័ត៌មាន​បានអោយ​ដឹង​ទៀត ថា​បន្ទាប់ គ្រោះថ្នាក់​អ្នកបើកបរ ​ក៏​បាន​រ៉ឺ​យ៉ែ​ល​រថយន្ត​ទៅ​បុក​រថយន្ត​នោះ​បន្លែ​ម​ទៀត រួច​​ក៏​​រត់គេច​ខ្លួន តែ​ត្រូវ​បាន​កម្លាំង​នគរបាល​ខណ្ឌ​ព្រែក​ព្នៅ ដែល​ដាក់​គោលដៅ​ពង្រឹង​ច្បាប់​ចរាចរណ៍​ដេញ​ចាប់ខ្លួន​បាន​វាយ​ខ្នោះ​។ តាម​អ្នកបើកបរ បានអោយ​ដឹង​ថា គ្រោះថ្នាក់​នេះ​បណ្តាល​មក​ពី​រថយន្ត​ជាន់​ហ្វ្រាំង មិន​ស៊ី​ហើយ​ទាញ​ច​ង្កូ​ច​គេច​រថយន្ត​ដឹក​ដី​នៅ​ពីមុខ​បញ្ជៀ​ស​គ្រោះថ្នាក់ ក៍​ជ្រុល​ទៅ​រថយន្ត​រថយន្ត​និង​ម៉ូតូ​ដែល​នៅ​ម្ខាង​ផ្លូវ​៕​ ​

អត្ថបទសរសេរ ដោយ