ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​លោក​អធិការរងដែលអនុវត្ត​លើស​ច្បាប់​ចរា​ចរណ៍ កំពុង​ស្ថិត​ក្នុង​​ស្នងការនៅឡើយ​

3 ឆ្នាំ មុន
  • ស្វាយរៀង

​ខេត្តស្វាយរៀង ៖ សេចក្តីរាយការណ៍បន្តឱ្យដឹងថា គិតត្រឹមព្រឹកថ្ងៃទី០៤ ឧសភា នេះ លោក​វរសេនីយ៍ទោ សួគ៌ ធី អធិការរង​នគរបាលស្រុក​ច​ន្ទ្រាទទួល​បន្ទុក​ចរាចរណ៍…

​ខេត្តស្វាយរៀង ៖ សេចក្តីរាយការណ៍បន្តឱ្យដឹងថា គិតត្រឹមព្រឹកថ្ងៃទី០៤ ឧសភា នេះ លោក​វរសេនីយ៍ទោ សួគ៌ ធី អធិការរង​នគរបាលស្រុក​ច​ន្ទ្រាទទួល​បន្ទុក​ចរាចរណ៍ ដែលត្រូវបាន​ផ្អាកការ​ងារជា​បណ្តោះអាសន្ន​នោះ កំពុងស្ថិត​នៅ​ស្នង​ការ​ដ្ឋាននគរបាលខេត្ត​នៅ​ឡើយ ​។ ​​ខណៈ​លោកត្រូវមក​បង្ហាញមុខ​នៅ​ការិយាល័យ​បុគ្គលិក​ស្នងការដ្ឋាន​នគ​បាល​ខេត្ត​បណ្តោះអាសន្ន​ រង់ចាំ​សេចក្តីសម្រេច​ជា​ថ្មី ។

សូម​រំលឹកថា៖ រឿងរ៉ាវ​ផ្ទុះ​កំហឹង​សង្ខាង​លើ​វិ​ថី​ត្រួត​ពិនិត្យ​​ចរាចរណ៍ តើ​ខាង​ណា​​ខុស?​(​វី​ដេ​អូ​)

សូមរំលឹកថា ​កាលពី​​​ថ្ងៃ​ទី​៣ ឧសភា ​​នេះ អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ បាន​សម្រេច​ដាក់​វិន័យ​កងកម្លាំង​នគរ​បាល​ជាតិ​ ចំពោះ​លោក​វរសេនីយ៍ទោ សួគ៌ ធី អធិការរង​នគរបាល ស្រុក​ច​ន្ទ្រា ទទួល​បន្ទុក​ចរាចរណ៍ ដោយ​បាន​ផ្អាក​ការងារ​ជា​បណ្ដោះអាសន្ន បន្ទាប់​ពីលោក​អធិការរង​រូប​នេះបាន​អនុវត្តន៍​លេ​ី​ស​គោលការណ៍​ណែនាំ​របស់​ថ្នាក់ដឹកនាំ បង្ក​ឱ្យ​ប្រជាពលរដ្ឋ​មានការ​ថ្នាំងថ្នាក់ ។

ប្រភពបញ្ជាក់ទៀតថា ការ​ដាក់​វិន័យ​បែប​នេះ មហាជន​នឹង​គាំទ្រ​នូវ​ចំណាត់ការ​របស់លោកនាយ​ឧត្ដម​សេ​នីយ៍ សន្តិ​បណ្ឌិត នេ​ត សា​វឿ​ន អគ្គស្នងការ​នគរបាល​ជាតិ ដែល​បាន​ពង្រឹង​វិន័យ​មន្ត្រី​ក្នុង​ការ​អនុវត្តន៍​ច្បាប់​ឱ្យ​បាន​«​ត្រឹមត្រូវ ទន់ភ្លន់ ម៉ឺងម៉ាត់​» ។

មហាជន​បាន​សម្តែង​មតិ​ថា សូម​ប្រជាពលរដ្ឋ មេត្តា​ចូលរួម​គោរព​ច្បាប់​ទាំងអស់​គ្នា ដេ​ី​ម្បី​សុវត្ថិភាព​ខ្លួន​អ្នក និង​ក្រុម​គ្រួសារ​អ្នក ព្រមទាំង​សង្គម​ជាតិ​ទាំងមូល ​។

ព័ត៌មានបន្ថែម កោះសន្តិភាពនឹង​មានផ្សាយជូនបន្ត ។

អត្ថបទសរសេរ ដោយ