ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វី​ធី​លាងដៃ​របៀប​ណា​ទើប​មិន​ប៉ះ​ពាល់ដៃ​និង​អាច​ការពារ​ការ​ឆ្លង​កូ​វី​ដ​-១៩ ?

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ ទម្លាប់​មួយ​ក្នុង​ចំណោម​ទម្លាប់​ជា​ច្រើន​ដែល​ត្រូវ​បាន​ចាត់​ទុក​ថា​ជា​វិធាន​ការពារ​ពី​ការ​ឆ្លង​វីរុស​កូ​វី​ដ​-១៩ នោះ​គឺ​ការ​លាងដៃ​ឲ្យ​បាន​ញឹកញាប់​ជាមួយនឹង​សាប៊ូ ឬ​ជែ​ល​លាងដៃ ឬ​អាល់កុល ដើម្បី​សម្លាប់​មេរោគ​ឆ្លង ក៏​ប៉ុន្តែ​ការ​អនុវត្ត​នូវ​ការ​លាងដៃ​មិន​បាន​ត្រឹមត្រូវ​ក៏​មិន​អាច​ជួយ​អ្នក​បាន​ដែរ ។ ដូច្នេះ​តើ​ការ​លាងដៃ​ពេល​ណា និង​ប៉ុន្មាន​វិនាទី​ទើប​ចាត់ទុកជា​ការ​លាង​សម្អាត​ដៃ​បាន​ត្រឹមត្រូវ​ដើម្បី​ការពារ​ខ្លួន​អ្នក​ពី​ការ​ឆ្លង​វីរុស​កូ​វី​ដ​-១៩…

រាជធានី​ភ្នំពេញ​៖ ទម្លាប់​មួយ​ក្នុង​ចំណោម​ទម្លាប់​ជា​ច្រើន​ដែល​ត្រូវ​បាន​ចាត់​ទុក​ថា​ជា​វិធាន​ការពារ​ពី​ការ​ឆ្លង​វីរុស​កូ​វី​ដ​-១៩ នោះ​គឺ​ការ​លាងដៃ​ឲ្យ​បាន​ញឹកញាប់​ជាមួយនឹង​សាប៊ូ ឬ​ជែ​ល​លាងដៃ ឬ​អាល់កុល ដើម្បី​សម្លាប់​មេរោគ​ឆ្លង ក៏​ប៉ុន្តែ​ការ​អនុវត្ត​នូវ​ការ​លាងដៃ​មិន​បាន​ត្រឹមត្រូវ​ក៏​មិន​អាច​ជួយ​អ្នក​បាន​ដែរ ។

ដូច្នេះ​តើ​ការ​លាងដៃ​ពេល​ណា និង​ប៉ុន្មាន​វិនាទី​ទើប​ចាត់ទុកជា​ការ​លាង​សម្អាត​ដៃ​បាន​ត្រឹមត្រូវ​ដើម្បី​ការពារ​ខ្លួន​អ្នក​ពី​ការ​ឆ្លង​វីរុស​កូ​វី​ដ​-១៩ នោះ ?

ថ្លែង​នៅ​សន្និសីទ​សារព័ត៌មាន​ស្ដី​ពី​បច្ចុប្បន្នភាព​ជំងឺ COVID-19 នៅ​ក្នុង​ប្រទេស​កម្ពុ​ជានា​ព្រឹក​ថ្ងៃ​ទី​០៤ ខែឧសភា ឆ្នាំ​២០២០ លោក​ជំទាវ ឱ វណ្ណ​ឌី​ន រដ្ឋលេខាធិការ​និង​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​បាន​ឲ្យ​ដឹង​ថា ការ​លាងដៃ​ត្រឹមត្រូវ​គឺ​ត្រូវធ្វើ​ឡើង​ឲ្យ​បាន​ញឹកញាប់​នៅ​ពេល​ដែល​លោក​អ្នក​ប៉ះពាល់​នូវ​វត្ថុ​អ្វីមួយ​ដែល​សង្ស័យ​ថា​អាច​នឹង​ធ្វើ​ឲ្យ​អ្នក​ឆ្លង​នូវ​វីរុស​ឆ្លង​មួយ​នេះ ។

លោក​ជំទាវ​បាន​បញ្ជាក់​ថា​ពាក់​ព័​ន្ធឹ​ន​ង​ការ​លាងដៃ ជម្រើស​យក​ល្អ​គឺ​ការ​លាង​ទឹកនឹង​សាប៊ូ​ឲ្យ​បាន​ញឹកញាប់​បើសិន​បងប្អូន​នៅផ្ទះ ហើយ​សម្រាប់​បងប្អូន​ធ្វើ​ដំណើរ​ច្រើន​ការ​លាងដៃ​នឹង​អាល់កុល និង​ជែ​លលា​ង​សម្លាប់​មេរោគ គឺជា​រឿង​ប្រសើរ ។ ក៏​ប៉ុន្តែ​លោក​ជំទាវ​បាន​កត់សម្គាល់​ឃើញ​ថា​មាន​បងប្អូន​ខ្លះ​លាង​ចាក់​ជែ​ល​ច្រើន​ពេក ច្រើន​ឡើង​ហៀរហូរ​ចេញពី​ដៃ ដូច្នេះ​គួរ​ចាក់​ជែ​ល​ក្នុង​ចំនួន​ល្មម​ៗ​បាន​ហើយ ។

លោក​ជំទាវ​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​បាន​បន្ត​ថា​សម្រាប់​ថេរវេលា​ត្រឹមត្រូវ​គឺ​ការ​លាងដៃ​នឹង​សាប៊ូ គឺ​ត្រូវ​លាង​ច​ម្លោះ​ពី ៤០ ទៅ ៦០ វិនាទី ខណៈ​ជែ​ល​និង​អាល់កុល គួរ​លាង ចន្លោះ​ពី ២០ ទៅ ៤០ វិនាទី តែ​បងប្អូន​ខ្លះ​ដុស គឺ​ដុស​យកមែន​ទែន ។

លោក​ជំទាវ​ឱ វណ្ណ​ឌី​ន បាន​បញ្ជាក់​ថា ការ​លាងដៃ​គួរតែ​ធ្វើ​ឡើង​សម្រាប់​តែ​ពេល​ណា​ដែល​បងប្អូន​ប៉ះពាល់​នូវ​វត្ថុ​អ្វី​ម្យ៉ាង​ដែល​លោក​អ្នក​គិត​ថា​អាច​មាន​ឆ្លង​មេរោគ​ទៅ​លោក​អ្នក ។ តែបើ​ដៃ​អត់​មាន​ប៉ះ​អី​ផង​ក៏​មិន​គូរ​លាង​ដែរ គឺ​លាង​រាល់ពេល​ប៉ះពាល់​វត្ថុ ណា ដែល​យើង​គិត​ថា​មានការ​ចម្លង​នូវ​វីរុស ។

ចំណែក​លោក ម៉​ម ប៊ុ​ន​ហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​បាន​បន្ថែម​ប​ថា បើ​អាច​ពេល​ប្រជុំ ចូរ​កុំ​បើក​ម៉ាស៊ីនត្រជាក់ គួរ​បើក​បង្អួច​និង​រក្សា​គម្លាត​សុវត្ថិភាព ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ