ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​នាំ​ចេញ​របស់​វៀតណាម​ត្រូវប៉ាន់​ខ្លាំង​ក្នុង​រយៈពេល​៤​ខែ​នេះ ទោះ​បី​​កូ​វី​ដ​១៩​ធ្វើ​ទុក្ខ

3 ឆ្នាំ មុន

ប្រទេស​វៀតណាម​ ៖ យោង​តាម​ការិយាល័យ​ស្ថិតិ​ទូទៅ (GSO) បានឱ្យ​ដឹង​ថា តម្លៃ​នៃ​ការ​នាំ​ចេញ​របស់​វៀតណាម​បាន​កើនឡើង​ជិត ៥% ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ ស្មើនឹង​ជិត ៨២.៩៤​ពាន់​លាន​ដុល្លារ…

ប្រទេស​វៀតណាម​ ៖ យោង​តាម​ការិយាល័យ​ស្ថិតិ​ទូទៅ (GSO) បានឱ្យ​ដឹង​ថា តម្លៃ​នៃ​ការ​នាំ​ចេញ​របស់​វៀតណាម​បាន​កើនឡើង​ជិត ៥% ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ ស្មើនឹង​ជិត ៨២.៩៤​ពាន់​លាន​ដុល្លារ ក្នុង​រយៈពេល ៤​ខែ​ដំបូង​នៃ​ឆ្នាំ​នេះ ទោះបី​មានការ​រីក​រាលដាល​នៃ​ជម្ងឺ​កូ​វី​ដ​១៩​ក៏​ដោយ​។

ក្រុមហ៊ុន​ក្នុងស្រុក​រក​ចំណូល​បាន ២៦.៤៥​ពាន់​លាន​ដុល្លារ ពី​ការ​នាំ​ចេញ​ក្នុង​រយៈពេល​នេះ ដែល​មានការ​កើនឡើង ១២% ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ និង​ស្មើនឹង ៣២% នៃ​ប្រាក់​ចំណូល​នាំ​ចេញ​សរុប​របស់​ប្រទេស​។ ទន្ទឹម​នឹង​នេះ​ដែរ ការ​នាំ​ចេញ​របស់​ក្រុមហ៊ុន​វិនិយោគ​បរទេស​មាន​ចំនួន ៥៦.៤៩​ពាន់​លាន​ដុល្លារ ដែល​កើនឡើង ១.៥% និង​ស្មើនឹង ៦៨% នៃ​ចំនួន​សរុប​។

ផលិតផល​ចំនួន ១៥​ក្រុម​បាន​កត់ត្រា​តម្លៃ​នៃ​ការ​នាំ​ចេញ​ជាង ១​ពាន់​លាន​ដុល្លារ ឬ​ស្មើនឹង ៨០% នៃ​ប្រាក់​ចំណូល​សរុប រយៈពេល​បួន​ខែ​មកនេះ​។ ក្នុង​នោះ ទូរស័ព្ទ​និង​គ្រឿងបន្លាស់ បាន​ទទួល​ចំណូល​ពី​ការ​នាំ​ចេញ​ធំ​ជាងគេ គឺ ១៦.២​ពាន់​លាន​ដុល្លារ កើនឡើង ១.១% ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ និង​ស្មើនឹង ១៩.៥% នៃ​ការ​នាំ​ចេញ​សរុប​។

គ្រឿង​អេ​ឡិច​ត្រូ​និក កុំព្យូទ័រ និង​គ្រឿងបន្លាស់​មាន ១២.៤​ពាន់​លាន​ដុល្លារ កើនឡើង ២៩% ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ បន្ទាប់​មក​វាយនភ័ណ្ឌ​និង​សម្លៀក​បំពាក់ មាន ៨.៩​ពាន់​លាន​ដុល្លារ ធ្លាក់​ចុះ ៦%​។

ចាប់ពី​ខែមករា​ ដល់​ខែមេសា​ សហរដ្ឋអាមេរិក​នៅ​តែ​ជាទី​ផ្សារ​នាំ​ចេញ​ធំ​បំផុត​របស់​វៀតណាម​ដោយ​ចំណាយ ២០.៣​ពាន់​លាន​ដុល្លារ លើ​ទំនិញ​វៀតណាម​ដែល​កើនឡើង ១៣.៤% ក្នុង​មួយ​ឆ្នាំ​។ បន្ទាប់​មក​ប្រទេស​ចិន ដែល​មាន​ទឹកប្រាក់ ១៣.១​ពាន់​លាន​ដុល្លារ កើនឡើង ២៧%៕ (យោង​តាម​ប្រភពពី www.thestar.com.my)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ