ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​នឹង​ជួប​ហានិភ័យ​ខ្ពស់​នៃ​ការ​ចម្លង​កូ​វី​ដ​-១៩ ជា​ថ្មី​បើ​បន្ត​ជួបជុំ​គ្នា​ច្រើន​គ្មាន​រក្សា​គម្លាត​សុវត្ថិភាព

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ ថ្លែង​នៅ​សន្និសីទ​សារព័ត៌មាន​ស្ដី​ពី​បច្ចុប្បន្នភាព​ជំងឺ COVID-19 នៅ​ក្នុង​ប្រទេស​កម្ពុជា នា​ព្រឹក​ថ្ងៃ​ទី​០៤ ខែឧសភា ឆ្នាំ​២០២០​នេះ រដ្ឋមន្ត្រី​ក្រសួងសុខាភិ បាលលោក ម៉​ម…

រាជធានី​ភ្នំពេញ​៖ ថ្លែង​នៅ​សន្និសីទ​សារព័ត៌មាន​ស្ដី​ពី​បច្ចុប្បន្នភាព​ជំងឺ COVID-19 នៅ​ក្នុង​ប្រទេស​កម្ពុជា នា​ព្រឹក​ថ្ងៃ​ទី​០៤ ខែឧសភា ឆ្នាំ​២០២០​នេះ រដ្ឋមន្ត្រី​ក្រសួងសុខាភិ បាលលោក ម៉​ម ប៊ុ​ន​ហេង បាន​ក្រើនរម្លឹក​ជា​ថ្មី​ថា បើសិនជា​បងប្អូន​ខ្មែរ​បន្ត​ជួបជុំ​គ្នា​ក្នុង​ចំនួន​ច្រើន​ដោយ​មិន​គោរព​បទបញ្ជាសម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា ​និង​ការ​ណែនាំ​ក្រសួងសុខាភិបាល «​នោះ​យើង​នឹង​ជួប​ហានិភ័យ​ខ្ពស់​នៃ​ការ​ចម្លង​កូ​វី​ដ​-១៩ជា​ថ្មី​» ។

លោក ម៉​ម ប៊ុ​ន​ហេង បាន​បញ្ជាក់​ថា បើសិនជា​បងប្អូន​ខ្មែរ​បន្ត​ជួបជុំ​គ្នា​ក្នុង​ចំនួន​ច្រើន​ដោយ​មិន​គោរព​បទបញ្ជារ​សម្តេច​តេ​ជោ និង​ការ​ណែនាំ​ក្រសួងសុខាភិបាល នោះ​យើង​នឹង​ជួប​ហានិភ័យ​ខ្ពស់​នៃ​ការ​ចម្លង​កូ​វី​ដ​-១៩ ជា​ថ្មី ពេល​នៅះ​សេចក្តី​សោកសៅ ការ​វេទនា ការ​បាត់បង់​នឹង​កើត​មាន​ចំពោះ​មុខ​លោក លោកស្រី បើ​មិន​ប្រព្រឹត្ត​តាម​ការ​អនុវត្ត​ខ្ជាប់ខ្ជួន​សារ​ជា​ថ្មី​» ។

លោក​បាន​បន្ថែម​ថា​នៅ​កម្ពុជា​យើង​មិន​ចង់​ដាក់​ក្តា​មឈូស ដូច​ប្រទេស​ផ្សេង​ៗ​ទេ តែ​បងប្អូន​ត្រូវ​រក្សា​គម្លាត​សុវត្ថិភាព​យ៉ាង​ហោច ១.៥ ម៉ែត្រ ទៅ ២ ម៉ែត្រ ជា​ពិសេស​គឺ​ត្រូវ​លាង​ស​ម្អា​ដៃ​នឹង​សា​ប៊ួ អាល់កុល ជែ​ល ជាដើម​ឲ្យ​បាន​ញឹកញាប់ ។

យ៉ាងណាមិញ លោក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា​បងប្អូន​ខ្មែរ​ភាគច្រើន​អនុវត្ត​បាន​ល្អ​ក្នុង​ការ​ប្រយុទ្ធ​នឹង​កូ​វី​ដ​-១៩ ហើយ​មក​ដល់​ពេល​នេះ​គឺ​កម្ពុជា​អត់​មានការ​រាតត្បាត​អី​គួរ​ឲ្យ​កត់សម្គាល់​ទេ ហើយ​ក៏​ពុំ​មានការ​រក​ឃើញ​នូវ​ករណី​ថ្មី​នៃ​ការ​ឆ្លង​កូ​វី​ដ​-១៩ នោះ​ទេ ។

សូម​បញ្ជាក់​ថា​កម្ពុជា​មាន​ករណី​កូ​វី​ដ​-១៩​សរុប ១២២​នាក់​ដែល​ក្នុង​នោះ​ព្យាបាល​ជា​សះស្បើយ​បាន​ចំនួន​ច្រើន ដោយ​គិត​ត្រឹម​ថ្ងៃ​ទី ៣ ឧសភា​មាន​អ្នកជំងឺ​កូ​វី​ដ​-១៩ តែ​២​នាក់​ប៉ុណ្ណោះ​នៅ​បន្ត​ព្យាបាល​នៅ​មន្ទីរពេទ្យ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ