ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្នេ​រ​ទន្លេ​វ៉ៃ​គោ​​​ដ៏ស្រស់​ត្រកាល​ទាក់ទាញភ្ញៀវមកកម្សាន្ត​​ច្រើន ក្រោយ​​កូវីដ១៩​ធូ​រ​ស្រាល

3 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ ភ្ញៀវ​ទេសចរ​បាន​នាំ​គ្នា​មក​ដើរ​កំសាន្ត​នៅ​ឆ្នេ​ព្រែក​ទន្លេ​វ៉ៃ​គោ ដែល​ជា​ឆ្នេ​ដ៏​ស្អាត​ស្រស់​ត្រកាល​និង​ជាទី​មនោ​រម្យ មាន​ខ្យល់អាកាស​បរិសុទ្ធ ជា​ឆ្នេ​រ​ថ្មី​នៃ​ក្រុង​ស្វាយ​រៀង​ដែល​បាន​បង្អួត​កាយ​ក្រោយ​ពេល​បុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិ ហើយ​ក៏​ស្រប​ពេល​ដែល​រាជរដ្ឋាភិបាល​ទប់ស្កាត់​ការ​ឆ្លង​កូ​វី​ដ​១៩​បាន​ជោគជ័យ គ្មាន​អ្នក​ឆ្លង​មេរោគ​កូ​វី​ដ​-១៩​ថ្មី ធ្វើ​ឲ្យ​មហាជន​រីករាយ​និង​បាន​នាំ​គ្នា​ដើរ​លេង​កំសាន្ត​ជា​លក្ខណៈ​គ្រួសារ​នា​ពេល​រសៀល​តាម​ឆ្នេ​ទន្លេ​វ៉ៃ​គោ​ដ៏​ស្រស់​ត្រកាល​នេះ​។ ក្នុង​ឱកាស​នោះ​ដែរ…

ខេត្តស្វាយរៀង ៖ ភ្ញៀវ​ទេសចរ​បាន​នាំ​គ្នា​មក​ដើរ​កំសាន្ត​នៅ​ឆ្នេ​ព្រែក​ទន្លេ​វ៉ៃ​គោ ដែល​ជា​ឆ្នេ​ដ៏​ស្អាត​ស្រស់​ត្រកាល​និង​ជាទី​មនោ​រម្យ មាន​ខ្យល់អាកាស​បរិសុទ្ធ ជា​ឆ្នេ​រ​ថ្មី​នៃ​ក្រុង​ស្វាយ​រៀង​ដែល​បាន​បង្អួត​កាយ​ក្រោយ​ពេល​បុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិ ហើយ​ក៏​ស្រប​ពេល​ដែល​រាជរដ្ឋាភិបាល​ទប់ស្កាត់​ការ​ឆ្លង​កូ​វី​ដ​១៩​បាន​ជោគជ័យ គ្មាន​អ្នក​ឆ្លង​មេរោគ​កូ​វី​ដ​-១៩​ថ្មី ធ្វើ​ឲ្យ​មហាជន​រីករាយ​និង​បាន​នាំ​គ្នា​ដើរ​លេង​កំសាន្ត​ជា​លក្ខណៈ​គ្រួសារ​នា​ពេល​រសៀល​តាម​ឆ្នេ​ទន្លេ​វ៉ៃ​គោ​ដ៏​ស្រស់​ត្រកាល​នេះ​។

ក្នុង​ឱកាស​នោះ​ដែរ លោក​តូច ប៉ូ​លី​វ៉ា អភិបាលរង​ខេត្តស្វាយរៀង និង​ជា​អនុប្រធាន​គណៈកម្មការ​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​កូ​វី​ដ​១៩​ខេត្តស្វាយរៀង​បាន​អញ្ជើញ​ចុះ​ពិនិត្យ​ឆ្នេរទន្លេ​វ៉ៃ​គោ​និង​ផ្សព្វផ្សាយ​អំពី​វិធី​ការពារ​ទប់ស្កាត់​ការ​ឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​១៩ ការ​ធ្វើ​អនាម័យ​សម្អាត​ខ្លួនប្រាណ ការ​លាង​សម្អាត​ដៃ​ជាមួយនឹង​សាប៊ូ ឬ​អាល់កុល​ជាដើម​។

លោក​អភិបាលរង​ខេត្ត​បាន​ចុះ​ទៅ​ពិនិត្យ​តាម​ឆ្នេរ​ស្ថិត​ក្នុងភូមិ​ព្រះ​ទន្លេ ភូមិ​ធ្លក និង​ភូមិ​បាក់​រនាស់​សង្កាត់​សង្ឃ័រ ក្រុង​ស្វាយ​រៀង កាលពី​ល្ងាច​ថ្ងៃ​ទី​២ ខែឧសភា ឆ្នាំ​២០២០​។ ក្នុង​ឱកាស​នោះ​លោក​អភិបាលរង​ខេត្ត​ក៏​បាន​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ​និង​អប់រំ​ផ្សព្វផ្សាយ​អំពី​វិធាន​ការណ៍​ការពារ​ទប់ស្កាត់​ការ​ឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​១៩ របស់​រាជរដ្ឋាភិបាល​កម្ពុជា និង​រដ្ឋបាល​ខេត្តស្វាយរៀង​ដើម្បី​ណែនាំ​ដល់​ប្រជាពលរដ្ឋ​ដែល​មក​លេង​កម្សាន្ត​នៅ​ទី​នេះ​ឱ្យ​បាន​យល់​ដឹង​បន្ថែម​ទៀត​។

លោក​អភិបាលរង​ខេត្ត​បាន​បញ្ជាក់​ថា បច្ចុប្បន្ន​នេះ​ជំងឺ​កូ​វី​ដ​១៩​បានជា​សះស្បើយ​ចំនួន​១២០​នាក់ ក្នុង​ចំណោម​១២២​នាក់ ទោះបីជា​បែប​នេះ​ក្តី សូម​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ ឱ្យ​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ និង​រក្សា​អនាម័យ​ឲ្យ​បាន​ជាប់​ជា​ប្រចាំ ជា​ពិសេស​ក្រោយ​ពី​បរិភោគ​ហើយ សូម​រក្សា​អនាម័យ​វេច​ខ្ចប់​យក​ទៅ​ចោល​នៅ​កន្លែង​ចោល​សំរាម​ឱ្យ​បាន​ត្រឹមត្រូវ ។

ភ្ញៀវ​ទេសចរ​ដែល​មក​លេង​កំសាន្ត​ភាគច្រើន​គឺជា​មន្ត្រីរាជការ និង​ប្រជាពលរដ្ឋ​ក្នុង​ខេត្តស្វាយរៀង ព្រោះ​តែ​ក្រុង​ស្វាយ​រៀង​មាន​ឆ្នេ​ទន្លេ​ដ៏​ស្រស់​ត្រកាល​គួរ​ឱ្យ​ចង់​មក​កំសាន្ត​ពេល​រសៀល​រហូត​ដល់​ពេល​រាត្រី តើ​អ្នក​ណា​មិន​ទៅ​ដើរ​លេង ​បើនៅ​​ជិត​ផ្ទះ​បែប​ហ្នឹង​នោះ​ ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ