កម្ពុជា​ស្ថិត​ក្នុង​ការ​ប្រុង​ប្រយ័ត្ន​រឿង​កូ​វី​ដ​-១៩ ទោះ​ពុំ​មាន​ករណី​ថ្មី​បី​ស​ប្តា​ហ៍​ជាប់​គ្នា


រាជធានី​ភ្នំពេញ​៖ ថ្នាក់ដឹកនាំ​ក្រសួងសុខាភិបាល​ជា​ថ្មី​ម្តងទៀត​បាន​បញ្ជាក់​ថា បើ​ទោះបីជា​កម្ពុជា​ពុំ​មាន​ករណី​ស្លាប់​ដោយសារ​តែ​កូ​វី​ដ​-១៩ ក៏​ដូច​ជា​ពុំ​មានការ​រក​ឃើញ​មាន​ករណី​វិជ្ជមាន​វីរុស​ឆ្លង​ថ្មី​នេះ​រយៈពេល ៣ ស​ប្តា​ហ៍​ជាប់​ៗ​គ្នា​ក៏​ដោយ ក៏​កម្ពុជា​ពុំ​អាច​ធ្វេសប្រហែស​នោះ​ឡើយ ព្រោះ​កម្ពុជា​នៅ​ស្ថិត​ក្នុង​ស្ថានភាព​ប្រុង​ប្រយ័ត្ន​ដដែល ។

ថ្លែង​នៅ​សន្និសីទ​សារព័ត៌មាន ស្ដី​ពី​បច្ចុប្បន្នភាព​ជំងឺ COVID-19 នៅ​ក្នុង​ប្រទេស​កម្ពុជា នា​ព្រឹក​ថ្ងៃ​ទី​០៤ ខែឧសភា ឆ្នាំ​២០២០​នេះ រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​លោក ម៉​ម ប៊ុ​ន ហេង បាន​ឲ្យ​ដឹង​ថា​នា​ពេល​បច្ចុប្បន្ន​នេះ​កម្ពុជា​នៅ​មាន​អ្នកជំងឺ​កូ​វី​ដ​-១៩ ចំនួន ២ នាក់​ដដែល (​ស្រី​ម្នាក់ និង​ប្រុស​ម្នាក់​) កំពុង​បន្ត​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្ត​-​រាជធានី ។

លោក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា ថ្ងៃនេះ​ពុំ​មាន​ចេញ​-​ចូល​ថ្មី​ឡើយ​ករណី​កូ​វី​ដ​-១៩​នៅ​កម្ពុជា គិត​ចាប់ពី​ខែមករា​ដល់​បច្ចុប្បន្ន រក​ឃើញ​មាន ១២២ នាក់ ៣៨​នាក់​ស្រី្ត និង​បន្ត​នៅ​ព្យាបាល ២ នាក់ ស្រី​ម្នាក់​និង​បុរស​ម្នាក់ ។ ក៏​ប៉ុន្តែ​ស្ថានភាព​នៅ​ប្រុង​ប្រយ័ត្ន ខណៈ​រយៈពេល ២៤ ម៉ោង​មាន​អ្នក​ឆ្លង ៥៧៩៩​នាក់​លើ​ពិភពលោក ។

លោក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា «​អត់​អ្នក​ស្លាប់​ពិតមែន តែ​ស្ថានភាព​ស្ថិត​ក្នុង​ការ​ប្រុង​ប្រយ័ត្ន​នៅឡើយ អ​ញ្ចឹ​ង​ចូរ​បង្កើន​ការ​យកចិត្តទុកដាក់​ខ្ពស់​បំផុត​» ៕

ព័ត៌មាន​ជាតិ

Sponsored News

១១:១១ | ក្នុងស្រុក

លក់ដាច់ខ្លាំងសាហាវអតិថិជនពេញៗហាង ព្រោះតម្លៃផ្អើលទីផ្សារ 279$ តែសមត្ថភាពលំដាប់ A អេមមួយកំប្លេ ថតស្អាតបែប AI បួនគ្រាប់ទំហំ 48MP RAM ក៏ធំ 8GB ROM ក៏ធំ 128GB ថ្មក៏ខ្លាំង 5000mAh (មានវីដេអូ)

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ