ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូ​វី​ដ​១៩ ឡើង​មួយ​ថ្ងៃ​១​ម៉ឺន​ករណី ធ្វើ​ឱ្យ​ពូ​ទី​ន​ឈឺក្បាល

3 ឆ្នាំ មុន

ប្រទេស​រុ​ស្ស៊ី ៖ តាម​ប្រភព​ព័ត៌មាន CNN ប្រទេស​រុ​ស្ស៊ី​បាន​រាយការណ៍​ថា មាន​ករណី​ឆ្លង​ថ្មី​នៃ​ជំងឺ​កូ​វី​ដ​១៩ ចំនួន ១០៦៣៣​ករណី ក្នុង​មួយ​ថ្ងៃ កាលពី​ថ្ងៃអាទិត្យ…

ប្រទេស​រុ​ស្ស៊ី ៖ តាម​ប្រភព​ព័ត៌មាន CNN ប្រទេស​រុ​ស្ស៊ី​បាន​រាយការណ៍​ថា មាន​ករណី​ឆ្លង​ថ្មី​នៃ​ជំងឺ​កូ​វី​ដ​១៩ ចំនួន ១០៦៣៣​ករណី ក្នុង​មួយ​ថ្ងៃ កាលពី​ថ្ងៃអាទិត្យ ដែល​ជា​ការ​កើនឡើង​ចំនួន ៤​ថ្ងៃ​ជាប់​ៗ​គ្នា ដែល​វា​បាន​ក្លាយទៅជា​ការ​ឈឺក្បាល​សម្រាប់​ប្រធានាធិបតី Vladimir Putin​។

ចំនួន​ករណី​សរុប​នៃ​ករណី​ឆ្លង​របស់​ប្រទេស​នេះ​ឥឡូវ​មាន​ចំនួន ១៣៤៦៨៧​ដែល​ជា​ចំនួន​ខ្ពស់​បំផុត​ទី​៧ នៅ​លើ​ពិភពលោក បន្ទាប់​ពី​មានការ​ផ្លាស់​ប្តូរ​យ៉ាង​ខ្លាំង​នូវ​ស្ថានភាព​កាលពី​ខែមីនា​។

ទីស្នាក់ការ​ឆ្លើយ​តប​នឹង​ជំងឺឆ្លង​ក្នុង​ប្រទេស បាន​និយាយ​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា ចំនួន​អ្នក​បាត់បង់​ជីវិត​សរុប​ចំនួន ១២៨០​នាក់ ត្រូវ​បាន​គេ​កត់ត្រា​ហើយ​បន្ថែម​ទៀត ប្រហែល ៥០​ភាគរយ​នៃ​ករណី​ទាំងនេះ គឺ​មិន​មាន​រោគ​សញ្ញា​។ ទីក្រុង​មូ​ស្គូ​ដែល​ជាទី​ក្រុង​ដែល​រង​គ្រោះ​ខ្លាំង​ជាងគេ នៅ​ក្នុង​ប្រទេស មាន​ចំនួន​ជាង​ពាក់កណ្តាល​នៃ​ករណី​សរុប​។

កាលពី​ស​ប្តា​ហ៍​មុន​ប្រទេស​រុ​ស្ស៊ី​បាន​ពន្យារ​បន្ថែម​ទៅ​លើ​ការ​ដាក់​ឱ្យ​នៅ​ដោយឡែក រហូត​ដល់​ថ្ងៃ​ទី​១១ ខែឧសភា​។ លោក​ប្រធានាធិបតី Putin បាន​និយាយ​ថា​៖ «​ការ​កើនឡើង​រាល់ថ្ងៃ​មាន​ស្ថេ​រ​ភាព ប៉ុន្តែ​នេះ​មិន​ធ្វើ​ឱ្យ​យើង​ស្ងប់​ទេ ព្រោះ​ស្ថានភាព​នៅ​តែ​ធ្ងន់ធ្ងរ​។ យើង​កំពុង​ប្រឈម​នឹង​ដំណាក់​កាល​ថ្មី និង​រីក​រាលដាល​នៃ​រោគរាតត្បាត​នេះ​។ ការ​គំរាមកំហែង​ដ៏​សាហាវ​នៃ​វីរុស​នៅ​តែ​មាន​»​។

ការ​ខឹងសម្បា​កំពុង​កើនឡើង​ក្នុង​ចំណោម​បុគ្គលិក​សុខាភិបាល​របស់​ប្រទេស បន្ទាប់​ពី​មន្ទីរពេទ្យ​ចំនួន​១២ ត្រូវ​បាន​បិទ​សម្រាប់​ការ​ដាក់​ឱ្យ​នៅ​ដាច់​ឆ្ងាយ ដោយ​មាន​គ្រូពេទ្យ​ជា​ច្រើន​បាន​ធ្លាក់ខ្លួន​ឈឺ​។ ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ និង​អង្គការក្រៅរដ្ឋាភិបាល​របស់​រុ​ស្ស៊ី​បាន​រាយការណ៍​ពី​ការ​អង្វរ​ពី​សំណាក់​ពេទ្យ ដែល​ខឹងសម្បា​ចំពោះ​ការ​ឱ្យទៅ​ព្យាបាល​ទាំង​គ្មាន​សម្ភារៈ​ការពារ​គ្រប់គ្រាន់​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ cnn (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ