ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បន្លែ​គ្រប់​ប្រភេទ​មាន​ហាងឆេង​ខ្ពស់​នៅ​ទីផ្សារ​កម្ពុជា ​ខណៈ​ស្ថាន ភាព​​កូ​វី​ដ​១៩​នៅផុយ​ស្រួយ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តម្លៃ​បន្លែ​គ្រប់​ប្រភេទ​នៅ​ក្នុង​ទីផ្សារ​កម្ពុជា​បាន​ហក់​ឡើង​ខ្ពស់​ជាង មុន​នៅ​ក្នុង​រយៈពេល​ប្រមាណ​ជិត​កន្លះ​ខែ​មក​ហើយ បន្ទាប់​ពី​កម្ពុជា​បាន​រក​ឃើញ​ករណីវិជ្ជមាន​ជំងឺ​កូ​វី​ដ​-១៩ ជា​បន្តបន្ទាប់​នា​ពេល​កន្លង​មក បណ្តាល​ឲ្យ​ប្រជា​កសិករ​មួយ​ចំនួនមានការ​ភ័យ​ក្លាយ​មិន​បាន​ដាំ​ដុះ ។ នេះ​បើ​តាម​ការ​អោយ​ដឹង​ពី​អាជីវករ​លក់​បន្លែ​បោះ​ដុំ​និងរាយ​នៅ​ផ្សារ​ដើម​គរ តាម​ដងផ្លូវ​ព្រះ​មុន្នី​រ៉េ​ត…

រាជធានី​ភ្នំពេញ ៖ តម្លៃ​បន្លែ​គ្រប់​ប្រភេទ​នៅ​ក្នុង​ទីផ្សារ​កម្ពុជា​បាន​ហក់​ឡើង​ខ្ពស់​ជាង មុន​នៅ​ក្នុង​រយៈពេល​ប្រមាណ​ជិត​កន្លះ​ខែ​មក​ហើយ បន្ទាប់​ពី​កម្ពុជា​បាន​រក​ឃើញ​ករណី
វិជ្ជមាន​ជំងឺ​កូ​វី​ដ​-១៩ ជា​បន្តបន្ទាប់​នា​ពេល​កន្លង​មក បណ្តាល​ឲ្យ​ប្រជា​កសិករ​មួយ​ចំនួន
មានការ​ភ័យ​ក្លាយ​មិន​បាន​ដាំ​ដុះ ។

នេះ​បើ​តាម​ការ​អោយ​ដឹង​ពី​អាជីវករ​លក់​បន្លែ​បោះ​ដុំ​និងរាយ​នៅ​ផ្សារ​ដើម​គរ តាម​ដងផ្លូវ​ព្រះ​មុន្នី​រ៉េ​ត និង​តាម​បណ្តោយ​ផ្លូវ​នានា ក្នុង​សង្កាត់​ទួល​ស្វាយព្រៃ​២ ក្នុង​ខណ្ឌ​បឹង​កេងកង ដើម្បី​ចែកចាយ​ទៅ​ទីផ្សារ​នានា​នៅ​ក្នុង​រាជធានី​ភ្នំពេញ​នៅ​ចែកចាយ​នៅ​ទូ​ទាំង​ប្រទេស​។

​ជួប​ជាមួយ​កោះសន្តិភាព ចែ ពៅ អាយុ​៤២​ឆ្នាំ ជា​អ្នកជា​អ្នកលក់​ទិញ​បន្លែ​លក់ដុំ​និង មាន​លំនៅ​សង្កាត់​ស្ទឹង​មាន​ជ័យ បានអោយ​ដឹង​ថា បន្លែ​គ្រប់​ប្រភេទ​បាន​ឡើងថ្លៃ ចាប់​តាំង ពី​ថ្ងៃ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ​មក​ម្លេះ ដោយសារ​តែ​បន្លែ​នាំ​ចូល​មិន​គ្រប់ គ្រាន់​សម្រាប់​តម្រូវការ​ចែកចាយ​នៅ​ទីផ្សារ​នានា​នៅ​ក្នុង​រាជធានី​ភ្នំពេញ ក៍​ដូច​ជា​នៅ​តាម​បណ្តាល​ខេត្ត​នានា​។

ចែ ពៅ បានអោយ​ដឹង​ថា​ទៀត បន្លែ​ដែល​នាំ​មក​ចែកចាយ​នៅ​តាម​ទីផ្សារ​ដើម​គរ​ជា
បន្លែ​នៅ​ក្នុងស្រុក​ដែល​ភាគច្រើន​ជា​បន្លែ​ដំ​ដុះ​នៅ​ស្អាង​ព្រែក​តូច នៃ​ទឹកដី​ខេត្តកណ្តាល និងមួយ​ចំនួន​ទៀត​នាំ​ចូល​ពី​ប្រទេស​វៀតណាម ។ បន្លែ​វៀតណាម​ជា​ទូទៅ​គឺ​មាន​តម្លៃ​ថោក​ជាងបន្លែ​ដាំ​ក្នុងស្រុក ។ សម្រាប់​បន្លែ​ដែល​នាំ​ចូល​ពី​ស្អាង​ព្រែក​តូច ត្រូវ​បាន​ប្រជា​កសិករ និង​អ្នករកស៊ី​ម៉ៅ​បន្លែ ដឹក​យក​មក​លក់​នៅ​វេលា​រសៀល ដែល​ក្នុង​នោះ សាឡា​ត់​មាន​តម្លៃ ៤០០០រៀល ទៅ​៥០០០​រៀល ក្នុង​មួយ​គីឡូក្រាម​, ស្ពៃ​ក្រ​ញ៉ា​ញ់​៣០០០​រៀល​, ខាត់ណា ១៥០០ រៀល​ទៅ​២០០០​រៀល​, ស្ពៃ​ខ្មៅ​តម្លៃ ២២០០​រៀល​, ស្ពៃចង្កឹះ ក្នុង​១​គីឡូក្រាម​៨០០​រៀលជាដើម ។ តម្លៃ​នេះ​អាច​ឡើង​និង​ចុះ​បន្លិច​បន្តួច ទៅ​តាម​ប្រភេទ​នៃ​បន្លែ​ល្អ ឬ​អន់ ខណៈ​ឆ្នាំមុន​ៗ​ពេល​ខ្លះ​សាឡា​ត់ ឬ​បន្លែ​ខ្លះ​ទៀត​ធ្លាក់​មក​ត្រឹម ៥០០ រៀល​ក្នុង​មួយ​គីឡូក្រាម​ក៏​មានដែរ ។

ប្រភព​ដដែល​បាន​បញ្ជាក់​ថា ចំណែក​បន្លែ​នាំ​ចូល​ពី​ប្រទេស​វៀតណាម​ជា​ទូទៅ​ដឹក​មក
ដល់​ផ្សារ​នៅ​វេលា​ម៉ោង​ប្រមាណ​៩​ទៅ​ម៉ោង​១០​យប់ លក់​ទាល់​ភ្លឺ​តម្លៃ ថោក​ជាង​បន្លែ​ដាំ​នៅក្នុងស្រុក​។ អាជីវករ​រូប​នោះ​បានអោយ​ដឹង​ទៀត​ថា​នៅ​ក្នុង​មួយ​យប់​គាត់​បាន​ទិញ​បន្លែ​លក់បោះ​ដុំ​ចែកចាយ​ទៅ​តាម​បណ្តាល​ផ្សារ​នានា​ក្នុង​រាជធានី​ភ្នំពេញ​និង​តាម​បណ្តាល​ខេត្តប្រមាណ​៥​តោន ដែល​ក្នុង​មួយ​គីឡូក្រាម​ចំណេញ​បាន​ប្រមាណ​១០០​រៀល ទៅ​២០០រៀល​តែ​ប៉ុណ្ណោះ​។

ចំណែក​លោក ស្រី​អឿ​ន សុខ​ឃាង អាយុ ៣០​ឆ្នាំ ជា​អ្នក​ដាំ​សាឡា​ត់​នៅ​ស្ពា​ង​ព្រែក​តូច
ហើយ​ដឹក​យក​មក​លក់​នៅ​ផ្សារ​ដើម​គេ បានអោយ​ដឹង​ថា បន្លែ​គ្រប់មុខ​ទាំងអស់​បាន​ឡើងថ្លៃ មូលហេតុ ដោយសារ​តែ​ប្រជា​កសិករ​មានការ​ភ័យ​ខ្លាច​ពី​ជំងឺ​កូ​វី​ដ​-១៩ រា​ត្បា​ត​កន្លង​មក ទើប​ពុំបាន​ដាំ​ដុះ​បន្លែបង្ការ ជា​ហេតុ​ធ្វើ​អោយ​បន្លែ​ខ្សត់​ទើប​ឡើង​ថ្ងៃ​។
​ចំណែក​អាជីវករ​បន្លែ​លក់​និង​អ្នក​ដឹក​បន្លែ​ជា​ច្រើន​នាក់​ទៀត​ក៏​បានអោយ​ដឹង​ដូច​គ្នា នេះ​ដែរ ។ អាជីវករ​ទាំងនោះ​បានអោយ​ដឹង​ទៀត​ថា នៅ​ឆ្នាំ​កន្លង​មក​ខែ​នេះ​បន្លែ​សំបូរហូរហៀរហើយ ស្រ​ឡា​ត់​និង​ស្ពៃ​ទាំងនោះ​ពេល​ខ្លះ ធ្លាក់​ថ្លៃ​រហូត​ដល់​១​គីឡូក្រាម ៥០០​រៀល​គ្មាន​អ្នកទិញ​ទៀត​ទុក​រលួយ​ចោល​ក៏​មាន​ដែរ​។

តាម​អ្នក​មីង​ម្នាក់​ជា​អាជីវករ​លក់​ត្រសក់​និង​ផ្លែ​ត្រប់ សូម​មិន​បញ្ចេញ​ឈ្មោះ បានអោយ
ដឹង​ថា បន្លែ​គ្រប់​ប្រភេទ​ត្រូវ​បាន​អា​ជីករ​មក​ពី​ស្អាង ខេត្តកណ្តាល​, ខេត្តកំពង់ស្ពឺ និង​ខេត្ត​កំពង់ចាម ជាដើម ក្រៅពី​នោះ​ក៏​បាន​នាំ​ចូល​ពី​ប្រទេស​វៀតណាម ។ ឆ្នាំ​នេះ​បន្លែ​បាន​ឡើងថ្លៃ​គ្រប់មុខ​ទាំងអស់ ដូច​ជា​ត្រសក់ ដែល​គាត់​នាំ​មក​ពី​ខេត្តកំពង់ស្ពឺ បាន​ថ្លៃ ១​គីឡូក្រាម​១៥០០​រៀល និង​ត្រប់ស្រួយ​តម្លៃ ១៥០០​រៀល ក្នុង​មួយ​គីឡូក្រាម ដែល​តម្លៃ​នេះ​គឺ​បាន​ថ្លៃ​ខ្ពស់​ជាង​ឆ្នាំ​មុន ដែល​លក់​បាន​ត្រឹម​តម្លៃ ៣០០ ទៅ​៤០០​រៀល​តែ​ប៉ុណ្ណោះ​។

គួរ​បញ្ជាក់​ថា ផ្សារ​ដើម​គរ ជាទី​ផ្សារ​បន្លែ​ធំ​សម្រាប់​ចែកចាយ​នៅ​ទូ​ទាំង​ប្រទេស ចំណែក​ការ​តាំង​លក់​បន្លែ​នេះ​មិនមែន​ស្ថិត​នៅ​ក្នុង​ផ្សារ​ដើម​.​គ ទេ គឺ​លក់​នៅ​តាម​ដងផ្លូវ
ព្រះ​មុនី​រ៉េ​ត ខាងកើត​ផ្សារ និង​តាម​ផ្លូវ​នានា​នៅ​សង្កាត់​ទួល​ស្វាយព្រៃ​២​ដែល​ការ​ដាក់​តាំង​លក់ នេះ​ចាប់ពី​វេលា​រសៀល រហូត់​ដល់​ភ្លឺ​ហើយ បង្ក​អោយ​មានការ​កក់ស្ទះ​ចរាចរណ៍​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ