ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង​ដឹក​ជញ្ជូន ៖ រយៈពេល​១០​ថ្ងៃ ពលរដ្ឋ​យក​រថយន្ដ​ទៅ​ធ្វើ​ឆៀក​ជាង​២​ម៉ឺន​គ្រឿង

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​បាន​ឲ្យ​ដឹង​ថា រយៈពេល​១០​ថ្ងៃ គិត​ពី​ថ្ងៃ​ទី​២៣ មេ​សា -២ ឧសភា ឆ្នាំ​២០២០…

រាជធានី​ភ្នំពេញ ៖ ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​បាន​ឲ្យ​ដឹង​ថា រយៈពេល​១០​ថ្ងៃ គិត​ពី​ថ្ងៃ​ទី​២៣ មេ​សា -២ ឧសភា ឆ្នាំ​២០២០ មាន​ប្រពល​រដ្ឋ​យក​រថយន្ដ​ទៅ​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានយន្ត (​ឆៀក​) ទូ​ទាំង​ប្រទេស​ចំនួន ២៤.៨៩៧ គ្រឿង ។

បើ​យោង​តាម​គេហទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​ក្រសួង​សាធារណការ​ចេញផ្សាយ​នៅ​ថ្ងៃ​ទី​៣ ខែឧសភា ឆ្នាំ​២០២០​ថា ក្រសួង​ថ្លែងអំណរគុណ​ដល់​ប្រជាពលរដ្ឋ​ដែល​បាន​គោរព​អនុវត្ត​តាម​ការ​ណែនាំ​ដែល​រក្សា​បាន​សណ្តាប់ធ្នាប់ និង​របៀបរៀបរយ ជា​ពិសេស​អត់ធ្មត់​រង់ចាំ​ទទួល​សេវា ខណៈ​ការ​ត្រួតពិនិត្យ​នេះ​ត្រូវការ​ពេលវេលា ដើម្បី​ពិនិត្យ​ម៉ត់ចត់ ដើម្បី​សុវត្ថិភាព​ទាំងអស់​គ្នា ។

ក្រសួង​ដដែល​បា​ម​បញ្ជាក់​ថា «​គិត​ចាប់ពី​ថ្ងៃ​ទី​២៣ ខែមេសា ដល់​ថ្ងៃ​ទី​២ ខែឧសភា ឆ្នាំ​២០២០ ការ​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានជំនិះ​ទូ​ទាំង​ប្រទេស សរុប​ចំនួន ២៤.៨៩៧ គ្រឿង ។ ទិន្នន័យ​នេះ​មានការ​កើនឡើង​ខ្ពស់​ជា​គំហុក ជា​ពិសេស​៤​ថ្ងៃ​ចុង​ក្រោយ ដែល​គិត​ជា​មធ្យម ប្រមាណ​៤​ពាន់​គ្រឿងក្នុង​១​ថ្ងៃ​» ។

ជាមួយ​គ្នា​នោះ​ដែរ ក្រសួង​សាធារណការ​ស្នើ​ឲ្យ​ប្រជាពលរដ្ឋ​បន្ត​គោលការណ៍​អនាម័យ​ពាក់​ម៉ាស់​ត្រឹមត្រូវ​តាម​ការ​ចាំបាច់ និង​រក្សា​គម្លាត ដើម្បី​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩ ទាំងអស់​គ្នា ។

សូម​ជម្រាប​ថា បន្ទាប់​ពី​រាជរ​ដ្ឋា​ភិ​បាន​ព​ង្រឹ​ក​ការ​គោរព​ច្បាប់​ចរាចរណ៍​ដោយ​បង្កើន​ការ​ផាកពិន័យ​ទ្វេ​ដងនោះ គេ​ស​ង្គេ​រ​ឃើញ​ប្រជាពលរដ្ឋ​យក​រថយន្ត​ទៅ​ឆៀក​ឡើង​កកស្ទះ​នៅ​ទីតាំង​ដែល​ទទួល​ឆៀក​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ