ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ណា​ហ្គា​វើ​ល​ដ៍​បេះដូង​សប្បុរស គាំទ្រ​ដល់​ការ​ប្រយុទ្ធ​ប្រឆាំង​មេរោគ​កូ​វី​ដ​-១៩​ក្នុង​​ប្រទេស​កម្ពុជា

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​, ថ្ងៃ​ទី ២​ខែឧសភា ឆ្នាំ ២០២០ ៖ ណា​ហ្គា​វើ​ល​ដ៍​បេះដូង​សប្បុរស ដែល​ជា ផ្នែក​ការងារ​ទំនួល​ខុស​ត្រូវ​សង្គម​របស់​ក្រុមហ៊ុន​ណា​ហ្គា​វើ​ល​ដ៍ បាន​ឧបត្ថម្ភ​ម៉ាស់​មុខ…

រាជធានី​ភ្នំពេញ​, ថ្ងៃ​ទី ២​ខែឧសភា ឆ្នាំ ២០២០ ៖ ណា​ហ្គា​វើ​ល​ដ៍​បេះដូង​សប្បុរស ដែល​ជា ផ្នែក​ការងារ​ទំនួល​ខុស​ត្រូវ​សង្គម​របស់​ក្រុមហ៊ុន​ណា​ហ្គា​វើ​ល​ដ៍ បាន​ឧបត្ថម្ភ​ម៉ាស់​មុខ ១០.០០០ បន្ទះ ជែ​ល​លាងដៃ ១.០០០ ដប និង​ទឹក​អាល់កុល​លាងដៃ ១៨០ លី​ត្រ​ដល់ ក្រសួង​អប់រំ យុវជន និង​កីឡា ដើម្បី​គាំទ្រ​ដល់​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល ដើម្បី ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​មេរោគ​កូ​វី​ដ​-១៩ ក្នុង​ប្រទេស​កម្ពុជា ។

នាយក​គ្រប់គ្រង ណា​ហ្គា​វើ​ល​ដ៍ លោក Pern Chen បាន​មាន​ប្រសាសន៍​ថា «​ស្ថានភាព ដែល​ពុំ​ធ្លាប់​កើត​មាន​នេះ បាន​ជះ​ឥទ្ធិពល​អាក្រក់​ជា​ច្រើន​មក​លើ​គ្រួសារ និង​សហគមន៍ របស់​យើង ខណៈ​​ជីវភាព​រស់នៅ​របស់​ពួក​គេ​ទទួល​រង​ផល​ប៉ះពាល់​យ៉ាង​ខ្លាំង​ដែល​អ្នកខ្លះ មិន​មាន​លទ្ធភាព ដើម្បី​ទិញ​សម្ភារ​ការពារ​ផ្ទាល់ខ្លួន​ឡើយ ។ យើង​សង្ឃឹមថា ការ​ឧបត្ថម្ភ របស់​យើង​អាច​ឆ្លើយ​តប​ទៅ​កាន់ការ​អំពាវនាវ​របស់​រដ្ឋាភិបាល ដើម្បី​ទប់ស្កាត់​ការ​រីក​រាល ដាល​នៃ​មេរោគ​ដ៏​កាច​សាហាវ​នេះ​បាន​» ។

លោក Pern ក៏​បាន​បន្ថែម​ផង​ដែរ​ថា «​ជាមួយ​សម្ភារ​ផ្គត់ផ្គង់​ទាំងនេះ ក្រសួង​នឹង​អាច​ជួយ ដល់​សហគមន៍​ជា​ច្រើន​ដែល​កំពុង​ត្រូវការ​វា​» ។

រដ្ឋមន្ត្រីក្រសួង​អប់រំ ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ ហង់​ជួន ណា​រ៉ុ​ន បាន​ទទួល​សម្ភារ​ដោយ ផ្ទាល់​ពី​លោក Pern Chen នៅ​ឯ​ក្រសួង​អប់រំ យុវជន និង​កីឡា ។ ឯកឧត្តម​បណ្ឌិត សភាចា​រ្យ បាន​ឲ្យ​ដឹង​ថា «​គំនិត​ផ្តួចផ្តើម​ដ៏​មាន​តម្លៃ​របស់ ណា​ហ្គា​វើ​ល​ដ៍ ពិតជា​មាន​សារ សំខាន់​ណាស់​សម្រាប់​ក្រសួង និង​សាលារៀន​នៅ​តាម​សហគមន៍​ដើម្បី​ការពារ​ខ្លួន​យើង ពី​មេរោគ​កូ​វី​ដ​-១៩» ។

«យើងខ្ញុំ​សូម​ថ្លែងអំណរគុណ​ដល់​ក្រុមហ៊ុន ណា​ហ្គា​វើ​ល​ដ៍ ចំពោះ ទឹកចិត្ត​សប្បុរស​លើកកម្ពស់​ការ​អនុវត្ត​សម្រាប់​សុខភាព​ល្អ និង​អនាម័យ​នៅ​ក្នុង​ពេល មាន​វិបត្តិ​សុខភាព​សកលលោក​នេះ ។ យើងខ្ញុំ​សូម​ប្រគល់​លិខិត​ថ្លែងអំណរគុណ​ដើម្បី អរគុណ​ដល់​អំណោយ​ដ៏​ថ្លៃថ្លា​របស់​ពួក​គេ​» ។

អំពី​ផ្នែក​ការងារ​ទំនួល​ខុស​ត្រូវ​សង្គម​របស់​ក្រុមហ៊ុន ណា​ហ្គា​វើ​ល​ដ៍
ណា​ហ្គា​វើ​ល​ដ៍​បេះដូង​សប្បុរស ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ខែមីនា ឆ្នាំ ២០១៤ ដោយ​បុគ្គលិក ណា​ហ្គា​វើ​ល​ដ៍ ដែល​មានការ​គាំទ្រ​យ៉ាង​ពេញទំហឹង​ពី​ក្រុមហ៊ុន ណា​ហ្គា​វើ​ល​ដ៍ ដើម្បី​លើកកម្ពស់​ការ​ស្ម័គ្រចិត្ត​សម្រាប់​សង្គម​កម្ពុជា​ទាំងមូល​ដោយ​ផ្តោត​ទៅ​លើ​សសរស្តម្ភ ៤ គឺ​ការ លើកកម្ពស់​វិស័យ​អ​ប់រំ ការ​ផ្សារ​ភ្ជាប់​ជាមួយ​សហគមន៍ ការ​អភិវឌ្ឍ​វិស័យ​កីឡា និង​ការ គាំពារ​បរិស្ថាន ។ មក​ដល់​បច្ចុប្បន្ន​មាន​ប្រជាជន​កម្ពុជា​ជាង ២៣០.០០០ នាក់​បាន​ទទួល ផលប្រយោជន៍​ពី​កម្មវិធី​ទាំងនេះ ៕ ដោយ​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ