ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តួ​សម្តែង​រឿង Game of Thrones បំបែក​ឯតទគ្គ​កម្ម​លើក​ទម្ងន់​ពិភព​លោក (​មាន​វី​ដេ​អូ​)

3 ឆ្នាំ មុន

តារា​សម្តែង​ក្នុង​រឿង​ដ៏​ល្បីល្បាញ Game of Thrones លោក Hafthor Julius Bjornsson បាន​បំបែក​ឯតទគ្គ​កម្ម​លើក​ទម្ងន់​ពិភពលោក (deadlift)…

តារា​សម្តែង​ក្នុង​រឿង​ដ៏​ល្បីល្បាញ Game of Thrones លោក Hafthor Julius Bjornsson បាន​បំបែក​ឯតទគ្គ​កម្ម​លើក​ទម្ងន់​ពិភពលោក (deadlift) បន្ទាប់​ពី​បាន​លើក​ទម្ងន់ ៥០១ គីឡូក្រាម (១,១០៥ ផោន​) បាន​ដោយ​ជោគជ័យ​។

កំណត់​ត្រា​ចាស់​ត្រូវ​បង្កើត​ឡើង​ដោយ​បុរស​ជនជាតិ​អង់គ្លេស​លោក Eddie Hall ដែល​បាន​ក្លាយជា​បុរស​ដំបូង​គេ​អាច​លើក​ទម្ងន់ ៥០០ គីឡូក្រាម​កាលពី​ឆ្នាំ ២០១៦​។

បន្ទាប់​ពី​បាន​បង្កើត​ឯតទគ្គ​កម្មនេះ លោក Hafthor Julius Bjornsson បាន​ថ្លែង​ឲ្យ​ដឹង​ថា «​គ្មាន​អ្វី​ដែល​ត្រូវ​ថ្លែង ។ ខ្ញុំ​ពិតជា​រីករាយ​ខ្លាំង​ណាស់ ដែល​ខ្ញុំ​អាច​មានឱកាស​ធ្វើ​រឿង​នេះ​បាន​ដោយ​ជោគជ័យ​» ។

សូម​បញ្ជាក់​ថា​លោក Björnsson គឺជា​អ្នក​លើក​ទម្ងន់​ជនជាតិ​អ៊ី​ស្លង់​អាជីព​មួយ​រូប (Professional Strongman) ដែល​បាន​ឈ្នះ​ពានរង្វាន់ World’s Strongest Man ក្នុង​ឆ្នាំ 2018 និង​ធ្លាប់​បញ្ចប់​នៅ​ចំណាត់ថ្នាក់​កំពូល​ទាំង​បី​ក្នុង​ពានរង្វាន់​នេះ​ចំនួន ៨ ដង​ផង​ដែរ ។ លោក​បាន​ជាប់​ឈ្មោះ​ជា​បុរស​ខ្លាំង​បំផុត​របស់​ប្រទេស​អ៊ី​ស្លង់​អស់​រយៈពេល ៩ ឆ្នាំ​ជាប់​ៗ​គ្នា ហើយ​បាន​ឈ្នះ​ពានរង្វាន់ Europe’s Strongest Man ក្នុង​រយៈពេល ៣ ឆ្នាំ​ចុង​ក្រោយ​ផង​ដែរ (២០១៧,១៨,១៩) ។

ក្នុង​អាជីព​ជា​តារា​សម្តែង Björnsson ធ្លាប់​ថត​រឿង​ជា​ច្រើន​ក្នុង​នាម​ជា​តួ​វាយ​ប្រយុទ្ធ ក្នុង​នោះ​រឿង​ដែល​ធ្វើ​ឲ្យ​គេ​ស្គាល់​រូប​លោក​កាន់តែ​ច្រើន​គឺ Kickboxer: Retaliation នឹង​រឿង​ភាគ​ទូរទស្សន៍​ដ៏​ល្បីល្បាញ Game of Thrones របស់ HBO ជា​តួអង្គ Gregor Clegane ៕ (ដកស្រង់​ចេញពី CBS Sports)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ