ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទោះ COVID-19 ក៏​លោក​ត្រាំ​ចេញ​ធ្វើ​យុទ្ធនាការ​ឃោសនាបោះឆ្នោត

3 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់ ត្រាំ ដែល​ចង់​ចេញ​ក្រៅ​បាន​សម្រេច​វិល​​ទៅ​ធ្វើ​យុទ្ធនាការ​ឃោសនាបោះឆ្នោត​វិញ ដោយ​លើក​ពី​ហេតុផល​ជម្រុញ​សេដ្ឋកិច្ចឡើង​វិញ ពេល​សេដ្ឋកិច្ច​ធ្លាក់​ចុះ​ដុនដាប​ខ្លាំង​បំផុតនិង​ជាប់​គាំង ដោយសារ​ការ​ឆ្លង​រាលដាល​នៃ​វីរុស COVID-19 ។…

សហរដ្ឋអាមេរិក ៖ ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់ ត្រាំ ដែល​ចង់​ចេញ​ក្រៅ​បាន​សម្រេច​វិល​​ទៅ​ធ្វើ​យុទ្ធនាការ​ឃោសនាបោះឆ្នោត​វិញ ដោយ​លើក​ពី​ហេតុផល​ជម្រុញ​សេដ្ឋកិច្ចឡើង​វិញ ពេល​សេដ្ឋកិច្ច​ធ្លាក់​ចុះ​ដុនដាប​ខ្លាំង​បំផុតនិង​ជាប់​គាំង ដោយសារ​ការ​ឆ្លង​រាលដាល​នៃ​វីរុស COVID-19 ។

ខណៈ​សល់​ពេល​៦​ខែ​ទៀត​ដល់​ការ​បោះ​ឆ្នោតប្រធានាធិបតី លោក​ត្រាំ​បាន​ជ្រើសរើស​យក​ការ​វិល​ត្រឡប់​ទៅ​ធ្វើ​យុទ្ធនាការ​ឃោសនា​វិញ ក្នុង​អគារ​មួយ​នៃ​ក្រុង​ញុ​វ​យ៉​ក​ដែល​មាន​រូបចម្លាក់​របស់​លោក​អា​ប្រា​ហាម លី​ន​កុ​ល ប្រធានាធិបតីទី​១៦​របស់​សហរដ្ឋអាមេរិក ដែល​ត្រូវ​គេ​ធ្វើឃាត​កាល​ពី​ថ្ងៃ​ទី​១៥ មេ​សា​ឆ្នាំ ១៨៦៥ ដែល​លោក​ជាមនុស្ស​ដ៏​មាន​ប្រជាប្រិយ​បំផុត​មួយ​រូប​របស់​ប្រទេស ។ ផ្សាយ​បន្ត​ផ្ទាល់​តាម​ទូរទស្សន៍ FOX NEWS នា​ថ្ងៃ​ទី​៣ ឧសភា លោក​ត្រាំ​បាន​ពោលទៅ​កាន់​ពលរដ្ឋ​អា​មេ​រិ​កថា អា​មេ​រិ​ក​ទាំងមូល​វិលទៅ​ធ្វើការ​វិញ ។

តាម​សារ TWITTER ដ៏​វែង​កាលពី​ថ្ងៃ​ទី​២ ឧសភា លោក​ត្រាំ​អះអាង​ថា ត្រូវ​ចេញ​ទៅ​ធ្វើ​យុទ្ធ​នា​ការ​ឃោសនាបោះឆ្នោត​វិញ ៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ