ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រយ័ត្ន​ ៖ ល្មើសច្បាប់​ចរាចរណ៍​នឹង​ត្រូវ​ពិន័យ​ពី​១៥​ដុល្លារ​ដល់​១០០០​ដុល្លារ​ឯណោះ

3 ឆ្នាំ មុន
  • ភ្នំពេញ

រដ្ឋាភិបាល​បាន​សម្រេច​ដាក់​ការ​ផាកពិន័យ​កាន់តែ​ច្រើន​ ដើម្បី​ទប់ស្កាត់​ការ​គ្រោះថ្នាក់​ចរាចរណ៍ កា​រ​ស្លាប់ និង​របួស​តាម​ដងផ្លូវ ​ដោយ​ការ​ពិន័យ​មាន​ចាប់ពី​១៥ ដុល្លារ​ដល់ ១០០០​ដុល្លារ​។ នេះ​បើ​​តាម​អនុ​ក្រិត​ចំនួន ៩​ទំព័រ ស្តី​ពី…

រដ្ឋាភិបាល​បាន​សម្រេច​ដាក់​ការ​ផាកពិន័យ​កាន់តែ​ច្រើន​ ដើម្បី​ទប់ស្កាត់​ការ​គ្រោះថ្នាក់​ចរាចរណ៍ កា​រ​ស្លាប់ និង​របួស​តាម​ដងផ្លូវ ​ដោយ​ការ​ពិន័យ​មាន​ចាប់ពី​១៥ ដុល្លារ​ដល់ ១០០០​ដុល្លារ​។ នេះ​បើ​​តាម​អនុ​ក្រិត​ចំនួន ៩​ទំព័រ ស្តី​ពី ការ​កែសម្រួល​អនុ​ក្រិ​ត្យ ស្តី​ពី​ការ​ពិន័យ​អន្តរការណ៍​ចំពោះ​បទ​ល្មើស​នឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក​។

អនុ​ក្រិ​ត្យ​ថ្មី​នោះ អ្នក​មិន​ពាក់​មួ​សុវត្ថិភាព​ ឬ​ក៏​មិន​មាន​ឯកសារ​ជាប់​ខ្លួន ឬ​ក៏​​​មិន​គោរព​តាម​សញ្ញា​បញ្ជា​ចរាចរណ៍​នឹង​ត្រូ​វ​ពិន័យ​ជា​ប្រាក់​ចំនួន​៦​ម៉ឺន​រៀល ​ឬ​១៥​ដុល្លារ​។

អ្នក​ស្រវឹង​ពេល​បើកបរ​នឹង​ត្រូវ​ពិន័យ​ធ្ងន់​ជាងគេ​បំផុត​។

តាម​អនុ​ក្រិ​ត្យ​ថ្មី​នេះ ​បានអោយ​ដឹង​ថា ​អ្នកបើកបរ​នៅ​ពេល​ស្រវឹង​នឹង​ត្រូវ​ពិន័យ​ជា​ប្រាក់​ពី​១លាន​រៀល​ដល់​៤​លាន​រៀល​។

អ្នកបើកបរ​ទោ​ក្រ​យានយន្ត ឬ​អ្នកបើកបរ​យាន​យន្ត សណ្តោង​រ៉ឺ​ម៉ក ឬ​ត្រីចក្រយានយន្ត ឬ​ម៉ូតូ​កង់​បួន ​នឹង​ត្រូវ​ពិ​ន័​យ​ជា​ប្រាក់​ចំនួន ១ លាន​រៀល បើសិនជា​ពួក​គេ​បើកបរ​នៅ​ពេល​ស្រវឹង​។

ចំណែក​អ្នកបើកបរ​យានយន្ត​ធន់​ស្រាល ​នឹង​ត្រូវ​ពិន័យ​ជា​ប្រាក់​ចំនួន​២លាន៥សែន​រៀល (២៥០០ ០០០លាន​រៀល) បើសិនជា​ពួក​គេ​បើក​បើរ​ពេល​ស្រវឹង​។

ចុង​ក្រោយ​និងឹធ្ងន់​ជាងគេ អ្នកបើកបរ​រថយន្ត​ធន់​ធ្ងន់​នឹង​ត្រូវ​ពិន័យ ជា​ប្រាក់​ចំនួន រហូត​ដល់​៤​លាន​រៀល បើសិនជា​បើកបរ​នៅ​ពេល​ស្រវឹង​។

ដូច្នេះ សូម​ទាំងអស់​គ្នា សូមកុំ​បើកបរ បើ​ដឹងខ្លួន​ថា ​បាន​ផឹក​គ្រឿង​ស្រវឹង​។ បើ​មិន​ដូច្នេះ​ទេ នឹង​ត្រូវ​ធ្ងន់​.ក​ហើយ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ