ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាតុករ​ជា​ច្រើន​ប្រមូលផ្តុំ​គ្នា​តវ៉ា​នឹង​ការ​ឱ្យ​នៅផ្ទះ មនុស្ស​​ជាង​៣០​នាក់​ត្រូវ​ចាប់​ខ្លួន

3 ឆ្នាំ មុន

អា​មេ​រិ​ក ៖ តាម​ប្រភព​ព័ត៌មាន CNN បានឱ្យ​ដឹង​ថា មនុស្ស​ជាង​៥០០​នាក់​បាន​ប្រមូលផ្ដុំ​គ្នា​នៅ​កាលី​ហ្វ័​រ​ញ៉ា​កា​ពី​តូ​ល កាលពី​ថ្ងៃ​សុក្រ ដើម្បី​តវ៉ា​នឹង​បទបញ្ជា​ឱ្យ​ប្រជាជន​ស្នាក់​នៅផ្ទះ​មិន​ចេញ​ទៅ​ណា របស់​រដ្ឋាភិបាល Gavin​។…

អា​មេ​រិ​ក ៖ តាម​ប្រភព​ព័ត៌មាន CNN បានឱ្យ​ដឹង​ថា មនុស្ស​ជាង​៥០០​នាក់​បាន​ប្រមូលផ្ដុំ​គ្នា​នៅ​កាលី​ហ្វ័​រ​ញ៉ា​កា​ពី​តូ​ល កាលពី​ថ្ងៃ​សុក្រ ដើម្បី​តវ៉ា​នឹង​បទបញ្ជា​ឱ្យ​ប្រជាជន​ស្នាក់​នៅផ្ទះ​មិន​ចេញ​ទៅ​ណា របស់​រដ្ឋាភិបាល Gavin​។

យោង​តាម​ការ​ចេញផ្សាយ​ពី​គេហទំព័រ California Highway Patrol បានឱ្យ​ដឹង​ថា​៖ «​បាតុ​ករ​ភាគច្រើន​មិន​បាន​ពាក់​ម៉ាស់​ការពារ​ផ្លូវដង្ហើម​នោះ​ទេ ហើយ​ក៏​មិន​បាន​រក្សា​គម្លាត​សង្គម​ដែរ និង​ដល់​ថ្នាក់​ថា មាន​អ្នកខ្លះ​បាន​ឈរ​កាន់​ដៃ​គ្នា​ជាប់​ថែម​ទៀត​ផង​។ ការ​ប្រព្រឹត្ត​បែប​នេះ ពួក​គេ​បាន​ធ្វើ​ឱ្យ​គ្រោះថ្នាក់​ដល់​សុខភាព និង​សុវត្ថិភាព​របស់​ពួក​គេ ក៏​ដូច​ជា​មន្ត្រី និង​អ្នកប្រឆាំង​នឹង​កូ​វី​ដ​១៩ ទាំងអស់ ក្នុង​កំឡុង​ពេល​រោគរាតត្បាត​កូ​វី​ដ​១៩»​។

ជា​លទ្ធផល​ប៉ូលិស​បាន​ចាប់ខ្លួន ៣២​នាក់ ពី​បទ​មិន​បាន​គោរព​តាម​បទបញ្ជា​ស្របច្បាប់​ក្នុង​ការ​រក្សា​គម្លាត ជាមួយនឹង​ការ​បំពាន​សុខភាព​និង​សុវត្ថិភាព​។

គួរ​បញ្ជាក់​ផង​ដែរ​ថា នៅ​ពេល​នេះ សហរដ្ឋអាមេរិក នៅ​តែ​បន្ត​ឈរ​នៅ​លំដាប់​ទី​១ លើ​តារាង​ប្រទេស​មាន​កូ​វី​ដ​១៩​ច្រើន​ជាងគេ​។ ករណី​ឆ្លង​សរុប​នៅ​ទីនោះ​មាន ១,១៥៩,៤៣០​ករណី ករណី​​ឆ្លង​ថ្មី​មាន ២៨,៤០០​ករណី ករណី​បាត់បង់​ជីវិត​សរុប​មាន ៦៧,៣៩១​ករណី ករណី​បាត់​បង់​ជីវិត​ថ្មី​មាន ១,៦៣៨​ករណី និង​ករណី​ជា​សះស្បើយ​មាន ១៦០,៦៦៨​ករណី​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ cnn (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ