ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រោយសួរនាំ ស្ត្រីម្នាក់ទម្លាយ​ឱ្យ​ដឹងរឿងពិតពាក់ព័ន្ធ​ករណីផ្ទុះអាវុធ

3 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ ​តាម​ព័​ត៌​មាន​ចុង​ក្រោយ​​ពាក់ព័ន្ធ​នឹង​ករណីផ្ទុះអាវុធ ដោយមិនដឹងមូលហេតុ បណ្តាល​ឱ្យ​​បុរស​ម្នាក់​​បាត់បង់ជីវិត និង​មន្ត្រី​ប៉ូលិស​ម្នាក់​រង​របួសធ្ងន់​ កាលពី​វេលា​ម៉ោងជាង​១​ឈាន​ចូលព្រឹក​​​ថ្ងៃ​ទី​៣​ ឧសភា​ ឆ្នាំ​២០២០​ នៅ​ភូមិ​គីឡូម៉ែត្រ​លេខ​៤…

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ ​តាម​ព័​ត៌​មាន​ចុង​ក្រោយ​​ពាក់ព័ន្ធ​នឹង​ករណីផ្ទុះអាវុធ ដោយមិនដឹងមូលហេតុ បណ្តាល​ឱ្យ​​បុរស​ម្នាក់​​បាត់បង់ជីវិត និង​មន្ត្រី​ប៉ូលិស​ម្នាក់​រង​របួសធ្ងន់​ កាលពី​វេលា​ម៉ោងជាង​១​ឈាន​ចូលព្រឹក​​​ថ្ងៃ​ទី​៣​ ឧសភា​ ឆ្នាំ​២០២០​ នៅ​ភូមិ​គីឡូម៉ែត្រ​លេខ​៤ ​សង្កាត់​ផ្សារ​កណ្តាល​ ក្រុង​ប៉ោយ​ប៉ែ​ត ហើយក៏​មានស្ត្រីម្នាក់ស្ថិត​ក្នុងហេតុការណ៍ខាងលើ​នេះ​ត្រូវ​បាន​​សមត្ថកិច្ច​កំពុងធ្វើការ​សាកសួរ ដើម្បី​​​ឱ្យ​​ដឹង​មូលហេតុពិត ។​ គួររំលឹក​ថា មិនដឹងរឿងអ្វី ផ្ទុះអាវុធប្រាវ ម្នាក់បាត់បង់ជីវិត មន្ត្រីប៉ូលិសម្នាក់ទៀត​របួសធ្ងន់​

គិតមកត្រឹមរសៀល​ថ្ងៃ​​ទី​​៣ ឧសភា នេះ​ សមត្ថកិច្ច​ជំនាញ​​បាន​ប្រាប់​​ឱ្យ​​ដឹង​​ថា​ ករណី​ខាងលើ​ ​ដំបូងឡើយ​​មានក្មេង​ទំនើង​ដេញ​កាប់​គ្នា​ ហើយ​ពេល​មន្ត្រី​នគរបាល​រង​គ្រោះ​ខាងលើ​ជិះ​ម៉ូតូ​ឆ្លងកាត់​កើតហេតុ​ខាងលើក៏​ជួប​នារី​រង​គ្រោះ​ធ្លាក់​ពីលើ​ម៉ូតូ​ ក៏​សួរនាំ​ និង​ដឹកជូន​នាង​ទៅផ្ទះ ​ប៉ុន្តែ​ពេល​កំពុង​ដឹក​នាង​ទៅ​លំនៅ​ដ្ឋា​ន ​បែ​រ​ជា​មាន​មនុស្ស​១​ក្រុម​ជិះ​ម៉ូតូ​ប្រដេញ​តាម​កាប់​ ធ្វើ​ឲ្យ​សមត្ថកិច្ច​រង​របួសធ្ងន់​ និង​ឈាន​ទៅ​ផ្ទុះអាវុធ​ដើម្បី​ការពារ​ខ្លួន​ បណ្តាល​ឲ្យ​បុរស​​ម្នាក់​ខាងលើ​​បាត់បង់ជីវិត​តែ​ម្តង​។​

តាម​ប្រភពដដែល​​បាន​បន្ត​​ថា​ ក្រុម​ក្មេង​ទំនើង​ដែល​ដេញ​កាប់​គ្នា​ខាងលើនេះ ក្នុងនោះ​មួយ​ចំនួន​ត្រូវ​​បាន​សមត្ថកិច្ច​ស្គាល់​អត្តសញ្ញាណ​អស់​ហើយ​ និង​កំពុង​ស្រាវ​ជ្រាវ​ ​ដើម្បី​ចាប់ខ្លួន​យក​ទៅ​ផ្តន្ទា​ទោស​ឲ្យ​ខាង​តែ​បាន​។

​ចំណែក​ស្ត្រី​ម្នាក់​​នៅក្នុងហេតុការណ៍​ខាងលើ​ដែល​សមត្ថកិច្ច​ហៅ​ទៅធ្វើការ​សាកសួ​​រ​បាន​ឱ្យ​ដឹង​ថា ​មុនពេលកើតហេតុ នាង​ជិះ​ម៉ូតូ​ជាមួយ​ភាគី​ម្ខាង​នៃ​ក្រុម​ដេញ​កាប់​គ្នា​​ខាងលើនោះ លុះ​ក្រោយ​នាងធ្លាក់ពី​លើ​ម៉ូតូ​ ត្រូវ​​បាន​មន្ត្រី​នគរបាល​រង​គ្រោះ​ជួយ​ដឹក​ទៅ​លំនៅ​ដ្ឋា​ន​ ធ្វើ​ឲ្យ​ក្រុម​ជនសង្ស័យ​ឃើញ​យល់​ច្រឡំ​ក៏​​ដេញ​កាប់​រហូត​ក្លាយជា​អំពើ​ហិ​ង្សា​ឈាន​ដល់​កា​រ​ផ្ទុះអាវុធ​និង​កាប់​ចាក់​​បណ្តាល​ឱ្យ​មាន​អ្នកបាត់បង់ជីវិត និង​អ្នក​រង​របួស​ធ្ងន់​តែ​ម្តង​។​

បច្ចុប្បន្ន មន្ត្រី​​នគរបាល​ដែល​រង​គ្រោះ​ ពេល​នេះ​ត្រូវ​បាន​បញ្ជូន​បន្ត​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​មួយ​ក្នុង​ខេត្តបាត់ដំបងដើម្បី​សង្គ្រោះ ​ព្រោះតែ​​ស្ថានភាពរបួស​​ធ្ងន់ធ្ងរ​ ។ ព័ត៌មានលម្អិតនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕​​ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ