ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កីឡាករ៣នាក់​ក្នុង​​ក្រុម Cologne ​រកឃើញ​វិជ្ជមាន​កូ​វី​ដ​១៩

3 ឆ្នាំ មុន

ប្រទេស​អា​ល្លឺ​ម៉​ង់​ ៖ កីឡាករ​៣​នាក់​ក្នុង​ក្រុម Cologne បាន​ធ្វើតេស្ត​រក​ឃើញ​ថា​មាន​ផ្ទុក​វីរុស​កូ​វី​ដ​១៩ នេះ​បើ​យោង​តាម​ការ​ប្រកាស​ពី​ក្លិប​នេះ​ផ្ទាល់​តែ​ម្តង ខណៈ​ដែល​ក្របខ័ណ្ឌ Bundesliga គ្រោង​នឹង​ក្លាយ​ជាលី​គ​បាល់ទាត់​កំពូល​ដំបូង​គេ​នៅ​ទ្វីបអឺរ៉ុប ដែល​ត្រៀម​ចាប់ផ្តើម​ការ​ប្រកួត​លី​គ​ឡើង​វិញ​ក្នុង​ពេល​ឆាប់​ៗ​នេះ…

ប្រទេស​អា​ល្លឺ​ម៉​ង់​ ៖ កីឡាករ​៣​នាក់​ក្នុង​ក្រុម Cologne បាន​ធ្វើតេស្ត​រក​ឃើញ​ថា​មាន​ផ្ទុក​វីរុស​កូ​វី​ដ​១៩ នេះ​បើ​យោង​តាម​ការ​ប្រកាស​ពី​ក្លិប​នេះ​ផ្ទាល់​តែ​ម្តង ខណៈ​ដែល​ក្របខ័ណ្ឌ Bundesliga គ្រោង​នឹង​ក្លាយ​ជាលី​គ​បាល់ទាត់​កំពូល​ដំបូង​គេ​នៅ​ទ្វីបអឺរ៉ុប ដែល​ត្រៀម​ចាប់ផ្តើម​ការ​ប្រកួត​លី​គ​ឡើង​វិញ​ក្នុង​ពេល​ឆាប់​ៗ​នេះ ។

ក្រុម​មន្ត្រី​រៀបចំ​បាន​ស្នើ​ឲ្យ​មានការ​បន្ត​លី​គ​ឡើង​វិញ​នៅ​ថ្ងៃ​ទី៩ ខែ​ឧសភា ប៉ុន្តែ​រដ្ឋាភិបាល​បាន​ពន្យា​ពេល​ការ​សម្រេចចិត្ត​នេះ ហើយ​ការ​ចាប់ផ្តើម​ឡើង​វិញ​ប្រហែលជា​អាច​នៅ​ថ្ងៃ​ទី ១៦ ឬ ២៣ ខែ ឧសភា ។

យោង​តាម​ការ​ប្រកាស​ពី​ក្លិប Cologne បាន​ឲ្យ​ដឹង​ថា កីឡាករ​ដែល​បាន​ធ្វើតេស្ត​វិជ្ជមាន​លើ​វីរុស​កូ​វី​ដ​១៩ គឺ​មិន​បាន​បង្ហាញ​រោគ​សញ្ញា​នៃ​វីរុស​នេះនោះ​ទេ ។ ក្លិប​នឹង​មិន​បញ្ចេញ​ឈ្មោះ​កីឡាករ​ណាមួយ​ដែល​ឆ្លង​វីរុស​នេះ​ឡើយ ដោយ​គោរព​លើ​សិទ្ធិ​ឯកជន​របស់​ពួក​គេ ហើយ​ក្លិប​នឹង​ដាក់​ពួក​គេ​ឲ្យ​នៅ​ដាច់​ដោយឡែក​រយៈពេល​១៤​ថ្ងៃ​ដើម្បី​ទទួល​ការ​ព្យាបាល ។

សេចក្តីថ្លែងការណ៍​បាន​បន្ថែម​ទៀត​ថា «​កីឡាករ​ទាំងអស់ និង​ក្រុម​គ្រូបង្វឹក​រួម​ជាមួយ​បុគ្គលិក​ផ្នែក​ខាងក្រោយ សុទ្ធតែ​ទទួល​បានការ​ធ្វើតេស្ត​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ដើម្បី​រក​វីរុស​កូ​វី​ដ​១៩» ។

ដោយ​យោង​តាម​វិធាន​ការអនាម័យ និង​ការ​ត្រួតពិនិត្យ​ការ​ឆ្លង​មេរោគ​ត្រូវ​បាន​អនុវត្ត​ចាប់តាំងពី​ថ្ងៃ​ទី ៦ ខែ មេ​សា នៅ​គ្រា​ដែល​គម្រោង​នៃ​ការ​ចាប់ផ្តើម​ការ​ហ្វឹកហាត់​ឡើង​វិញ​របស់​ក្លិប ។

ក្លិប Cologne បាន​បញ្ជាក់​ថា មនុស្ស​ដែល​ពាក់ព័ន្ធ​ទាំងអស់ នឹង​ត្រូវ​ទទួល​បានការ​ធ្វើតេស្ត​បន្ថែម​ទៀត ដូចដែល​មាន​ចែង​នៅ​ក្នុង​ច្បាប់​វេជ្ជសាស្ត្រ «Taskforce Sports Medicine/Special Game Operation» ពី​សហព័ន្ធ​បាល់ទាត់​អា​ល្លឺ​ម៉​ង់ (DFL) ។

រំលឹក​ជូន​ថា លី​គ​បាល់ទាត់​ក្នុង​ប្រទេស​អា​ល្លឺ​ម៉​ង់ ត្រូវ​បាន​ផ្អាក​ចាប់តាំងពី​ពាក់​កណ្តាលខែ មីនា ដោយសារ​ការ​រាតត្បាត​ខ្លាំង​ជាស​កល​នៃ​វីរុស​កូ​វី​ដ​១៩ ៕ (ដកស្រង់​ចេញពី BBC)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ