ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយក​រដ្ឋមន្ត្រី​អង់គ្លេស​ដាក់​ឈ្មោះ​កូន​ប្រុស​តាម​វេជ្ជបណ្ឌិត​ដែល​ជួយ​ជីវិត​លោក

3 ឆ្នាំ មុន

ប្រទេស​អង់គ្លេស ៖ នាយក​រដ្ឋមន្ត្រី​អង់គ្លេស លោក Boris Johnson និង គូ​ដណ្តឹង Carrie Symonds…

ប្រទេស​អង់គ្លេស ៖ នាយក​រដ្ឋមន្ត្រី​អង់គ្លេស លោក Boris Johnson និង គូ​ដណ្តឹង Carrie Symonds បាន​ដាក់​ឈ្មោះ​កូនប្រុស​ដែល​ទើបនឹង​កើត​របស់​ពួក​គេ ឈ្មោះ Wilfred Lawrie Nicholas Johnson​។

ទារក​នេះ​បាន​កើត​នៅ​ថ្ងៃ​ពុធ ហើយ​ត្រូវ​បាន​គេ​ដាក់​ឈ្មោះ​កណ្តាល​ថា Nicholas ដែល​ជា​ឈ្មោះ​​របស់​វេជ្ជបណ្ឌិត​ពីរ​រូប ដែល​បាន​ជួយ​លោកនាយក​រដ្ឋមន្ត្រី Boris Johnson ពេល​លោក​ធ្លាក់ខ្លួន​ឈឺ​ជំងឺ​កូ​វី​ដ​១៩ កាលពី​ខែ​មុន​។

លោកស្រី Carrie Symonds គូ​ដណ្តឹង​របស់​លោកនាយក​រដ្ឋមន្ត្រី បាន​និយាយ​នៅ​លើ​គណនី Instagram ផ្ទាល់ខ្លួន​របស់​លោកស្រី​ថា​៖ «​ឈ្មោះ Wilfred គឺ​យក​មក​ពី​តារ​បស់បង Boris ឈ្មោះ Lawrie គឺ​មក​ពី​ឈ្មោះ​តា​របស់ខ្ញុំ ឈ្មោះ Nicholas គឺ​មក​ពី​ឈ្មោះ​លោក​វេជ្ជបណ្ឌិត Nick Prince និង លោក​វេជ្ជបណ្ឌិត Nick Hart ដែល​ជា​អ្នក​បាន​ជួយ​ជីវិតរ​បស់បង Boris កាលពី​ខែ​មុន​»​។

លោកស្រី​បាន​បន្ថែម​ទៀត​ថា​៖ «​អរគុណ​ណាស់​ចំពោះ​ក្រុម​គ្រូពេទ្យ​ផ្នែក​សម្រាល NHS ដែល​បាន​មើលថែ​ខ្ញុំ​និង​កូន​បាន​យ៉ាង​ល្អ​។ ខ្ញុំ​ពិតជា​រីករាយ​ណាស់​។ ពោល​គឺ​ពេញ​បេះដូង​តែ​ម្តង​»​។

គួរ​បញ្ជាក់​ផង​ដែរ​ថា គូ​ដណ្តឹង​មួយគូ​នេះ បាន​ប្រកាស​ភ្ជាប់ពាក្យ​នៅ​ខែកុម្ភៈ ឆ្នាំ​២០២០ ហើយ​ក៏​បាន​សម្រាល​បុត្រ​នៅ​ក្រោយ​ពេល​លោក Boris ចេញពី​មន្ទីរពេទ្យ​ព្យាបាល​ជម្ងឺ​កូ​វី​ដ បាន​ប៉ុន្មាន​ថ្ងៃ​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ cnn (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ