ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក Trump ៖ «ខ្ញុំ​រីករាយ​ដែល​គី​ម ជុង​អ៊ុ​ន​វិល​ត្រឡប់​មក​វិញ​សុខ​សប្បាយ»

4 ឆ្នាំ មុន

វ៉ា​ស៊ី​ន​តោន​៖ ប្រធានាធិបតី​សហរ​ដ្ឋា​អា​មេ​រិ​ក​លោក ដូ​ណា​ល់ ត្រាំ បាន​និយាយ​កាលពី​ថ្ងៃ​សៅរ៍ ទី ២ ឧសភា​នេះ​ថា ​គាត់​ពិតជា​រីករាយ​ដែល​បានឃើញ លោក…

វ៉ា​ស៊ី​ន​តោន​៖ ប្រធានាធិបតី​សហរ​ដ្ឋា​អា​មេ​រិ​ក​លោក ដូ​ណា​ល់ ត្រាំ បាន​និយាយ​កាលពី​ថ្ងៃ​សៅរ៍ ទី ២ ឧសភា​នេះ​ថា ​គាត់​ពិតជា​រីករាយ​ដែល​បានឃើញ លោក គី​ម ជុង​អ៊ុ​ន មេដឹកនាំ​កូរ៉េ​ខាងជើង ឬ​រាជបុត្រ​ជិះសេះ​.​ស បង្ហាញខ្លួន​ជា​ថ្មី ជាមួយ​សញ្ញា​ថា​សុខ​ភាពរឹងមាំ​នោះ ។

លោក​ត្រាំ​បាន​សរសេរ​លើ Twitter ថា «​ខ្ញុំ សម្រាប់​ខ្លួន​ខ្ញុំ គឺ​រីករាយ​ដែល​បានឃើញ​គាត់​ត្រឡប់​មក​វិញ​» ។ ការ​សរសេរ​របស់​លោក ត្រាំ​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​មានការ​បង្ហាញ​ជា​សាធារណៈ​លើក​ដំបូង​របស់​លោក គី​ម កាលពី​ពេល​ថ្មី​ៗ​នេះ​ក្រោយ​ពី​មេដឹកនាំ​កូរ៉េ​ខាងជើង​បាន​បាត់​ខ្លួន​ក្នុង​រយៈពេល​ជិត​បី​ស​ប្តា​ហ៍ បន្ទាប់​ពី​មានការ​សង្ស័យ​យ៉ាង​ខ្លាំង​ថា​គាត់​មាន​ជំងឺ​ធ្ងន់ធ្ងរ ឬ​អាច​នឹង​ស្លាប់​​បាត់​ទៅ​ហើយ​នោះ ។

ទូរទស្សន៍​រដ្ឋ​កូរ៉េ​ខាងជើង​បាន​បង្ហាញ​ឲ្យ​ឃើញ លោក គី​ម ដើរ​ដោយ​ញញឹម​យ៉ាង​សង្ហា និង​ជក់បារី​មួយ​ដើម ដែល​នោះ​គឺជា​អ្វី​ដែល​កូរ៉េ​ខាងជើង​បាន​និយាយ​ថា​មេដឹកនាំ​រូប​នេះ​បាន​ទៅ​ចូលរួម​កម្មវិធី​បើក​រោងចក្រ​ផលិត​ជី​កាលពី​ថ្ងៃ សុក្រ នៅ​សាន់​ឆុ​ន (Sunchon) នៅ​ខាងជើង​នៃ​ក្រុង​ព្យុ​ង​យ៉ាង​។

ពាក្យ​ច​ចាម​អារាម​អំពី​សុខភាព​របស់​គី​ម​ត្រូវ​បាន​រីកសាយ​កាន់តែ​ខ្លាំង​ឡើង ដោយ​ខ្លះ​បាន​ថា​គាត់​ស្លាប់ ខ្លះ​ថា​ត្រឹម​ឈឺ​ធ្ងន់ ព្រោះ​លោក​មិន​បាន​បង្ហាញខ្លួន​ដោយ​គ្មាន​បាន​បញ្ជាក់​ហេតុផល​ចំពោះ​អវត្តមាន​របស់​គាត់​នៅ​ឯ​ពិធី​អបអរសាទរ​ថ្ងៃ​ទី ១៥ ខែមេសា​សម្រាប់​ថ្ងៃកំណើត​ជីតា​របស់​គាត់​ដែល​ជា​ស្ថាបនិក​កូរ៉េ​ខាងជើង -​ដែល​ត្រូវ​បាន​ចាត់ទុកជា​ថ្ងៃ​សំខាន់​បំផុត​នៅ​ក្នុង​ប្រតិទិន​នយោបាយ​របស់​ប្រទេស​។ អវត្តមាន​របស់​គាត់​បណ្តាល​ឱ្យ​មាន​ពាក្យ​ចចាមអារ៉ាម​គួរ​ឱ្យ​ស្អប់ខ្ពើម​និង​របាយការណ៍​ដែល​មិន​បាន​បញ្ជាក់​អំពី​ស្ថានភាព​របស់
គាត់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ