ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយក​រដ្ឋមន្ត្រី​ជប៉ុន​ ៖ កីឡា​អូ​ឡាំ​ពិ​ក​ក្រុង​តូ​ក្យូ​អាច​ធ្វើ​បាន ទាល់តែ​កូ​វី​ដ​​១៩​​រលាយ​អស់​ពី​ផែនដី

3 ឆ្នាំ មុន

ប្រទេស​ជប៉ុន​ ៖ លោកនាយក​រដ្ឋមន្ត្រី ស៊ី​ន​ហ្សូ អា​បេ បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា ​ព្រឹត្តិការណ៍​អូ​ឡាំ​ពិ​ក​ទីក្រុង​តូ​ក្យូ នឹង​មិន​អាច​ប្រព្រឹត្ត​ទៅ​បាន​ទេ​នៅ​ឆ្នាំ​ក្រោយ​តាម​លក្ខណៈ​ល្អ​ឥត​ខ្ចោះ​របស់​ខ្លួន លើកលែងតែ​ជំងឺ​រាតត្បាត​កូ​វី​ដ​-១៩រ​លត់​ផុត​ពី​ផែនដី ។…

ប្រទេស​ជប៉ុន​ ៖ លោកនាយក​រដ្ឋមន្ត្រី ស៊ី​ន​ហ្សូ អា​បេ បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា ​ព្រឹត្តិការណ៍​អូ​ឡាំ​ពិ​ក​ទីក្រុង​តូ​ក្យូ នឹង​មិន​អាច​ប្រព្រឹត្ត​ទៅ​បាន​ទេ​នៅ​ឆ្នាំ​ក្រោយ​តាម​លក្ខណៈ​ល្អ​ឥត​ខ្ចោះ​របស់​ខ្លួន លើកលែងតែ​ជំងឺ​រាតត្បាត​កូ​វី​ដ​-១៩រ​លត់​ផុត​ពី​ផែនដី ។

គណៈកម្មាធិការ​អូ​ឡាំ​ពិ​ក​អន្តរជាតិ (IOC) និង​រដ្ឋាភិបាល​ជប៉ុន កាលពី​ខែ​មុន​បាន​សម្រេច​ពន្យារពេល​ការ​ប្រកួត​រហូត​ដល់​ខែ​កក្កដា ឆ្នាំ ២០២១ ដោយសារ​តែ​វិបត្តិ​កូ​វី​ដ​-១៩ ។

ដោយសារ​អត្រា​នៃ​ការ​ឆ្លង​រាលដាល​ទូ​ទាំង​ពិភពលោក បាន​កើនឡើង​ហើយ​ក្រុម​អ្នកជំនាញ​បាន​លើក​ឡើង​ថា វ៉ាក់សាំង​វីរុស​នេះ​ត្រូវការ​ប្រើ​ពេល​យូរ​ក្នុង​ផលិត ដូច្នេះ​មានការ​សង្ស័យ​ជុំវិញ​ឱកាស​នៃ​ការ​ប្រារព្ធ​ព្រឹត្តិការណ៍​ដ៏​ធំ​ៗ​នៅ​ឆ្នាំ​ក្រោយ​។

លោក ស៊ី​ន​ហ្សូ អា​បេ បាន​លើក​ឡើង​ថា ការ​ប្រកួត​កីឡា​អូ​ឡាំ​ពិ​ក និង​ប៉ា​រ៉ា​ឡាំ​ពិ​ក​ត្រូវ​តែ​ធ្វើ​ឡើងជា​មួយ​ទម្រង់​ពេញលេញ ក្នុង​នោះ​អត្ត​ព​លិ​ក និង​អ្នក​ទស្សនា​ទាំងអស់​អាច​ចូលរួម​ដោយ​សុវត្ថិភាព​។ ប៉ុន្តែ​វា​នឹង​មិន​អាច​ទៅ​រួច​ទេ ក្នុង​ការ​រៀបចំ​ព្រឹត្តិការណ៍​នេះ​ក្នុង​ទម្រង់​ពេញលេញ​មួយ លើកលែងតែ​វា​ត្រូវ​បាន​ធានា​ថា កូ​វី​ដ​-១៩ ត្រូវ​បាន​គ្រប់​គ្រង់​បាន ១០០​ភាគរយ ។

ក្នុង​បញ្ហា​នេះ IOC ក៏​បាន​យល់​ស្រប​ទាំងស្រុង​ទៅ​នឹង​ជំហរ​របស់​លោកនាយក​រដ្ឋមន្ត្រី ស៊ី​ន​ហ្សូ អា​បេ ផង​ដែរ ។

កាលពី​ប៉ុន្មាន​ថ្ងៃ​ថ្មី​ៗ​នេះ លោក Yoshiro Mori ប្រធាន​រៀបចំ​ព្រឹត្តិការណ៍​អូ​ឡាំ​ពិ​ក​ក្រុង​តូ​ក្យូ បាន​ប្រាប់​សារព័ត៌មាន​ក្នុងស្រុក Nikkan Sports ថា​ការ​ប្រកួត​នឹង​ត្រូវ​លុប​ចោល​តែ​ម្តង ប្រសិនបើ​ព្រឹត្តិការណ៍​នេះ​មិន​អាច​ធ្វើ​បាន​នៅ​ក្នុង​ឆ្នាំ ២០២១ ៕ (ដកស្រង់​ចេញពី Japantimes)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ